Paris Peace Accords 23 Oct. 1991

Saturday, May 20, 2017

[Vietnamization: History Series, PRK] Sam Rainsy: ដើមកំណើត គណបក្ស ប្រជាជន កម្ពុជា | The founding of the CPP (published in The Post, 19 May 2017)

១៩ ឧសភា ២០១៧ / 19 May 2017
ដើមកំណើត គណបក្ស ប្រជាជន កម្ពុជា | The founding of the CPP 

ខ្លឹមសារ សំបុត្រ របស់ខ្ញុំ ជាភាសា អង់គ្លេស ចុះផ្សាយ ក្នុងកាសែត ភ្នំពេញប៉ុស្តិ៍ ថ្ងៃនេះ។

ការទម្លាយ អាថ៌កំបាំង ជុំវិញ ដើមកំណើត របស់ គណបក្ស ប្រជាជន កម្ពុជា បានមក ពីការស្រាវជ្រាវ ឯកសារ ប្រវត្តិសាស្ត្រ ជាច្រើន។  ក្នុងនោះ មានសៀវភៅ "How Pol Pot Came To Power" និពន្ធដោយ Ben Kierrnan (Yale University Press, 1985) និងសៀវភៅ "The Tragedy of Cambodian History" និពន្ធដោយ David Chandler (Yale University Press, 1991)។  សៀវភៅទាំងនេះ   និងឯកសារ ប្រវត្តិសាស្ត្រ ដទៃទៀត បង្ហាញ ពីការ លូកដៃ យ៉ាងជ្រៅ ពីចលនា យួន កុម្មុយនីស្ត បង្កើតឡើង ដោយ ហូ ជីមិញ ដែលមាន ឈ្មោះ ថាវៀតមិញ ក្នុងការ បង្កើត គណបក្ស កុម្មុយនីស្ត កម្ពុជា ក្រោមឈ្មោះ គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា ដែលជាឈ្មោះ ដើម របស់ គណបក្ស ប្រជាជន កម្ពុជា សព្វថ្ងៃ។

David Chandler បានឲ្យដឹ ងថា, កាលពីដើមទី គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា  «ស្ថិតក្រោម ការណែនាំ របស់យួន,» ហើយ កិច្ចប្រជុំ រៀបចំ ការបង្កើត គណបក្សនេះ ក្នុងឆ្នាំ ១៩៥០ និង ១៩៥១ បានធ្វើឡើង នៅប្រទេស វៀតណាម, ហើយ លក្ខន្តិកៈ របស់ គណបក្សនេះ ពីដើមទី គឺ សរសេ រជាភាសា យួន (ទំព័រ ៥០)។

តាមការបញ្ជាក់ របស់ Ben Kiernan «ពួក កុម្មុយនីស្ត មុនគេ បង្អស់  ដែលធ្វើ សកម្មភាព នៅប្រទេស កម្ពុជា គឺ ជាជនជាតិ យួន» (ទំព័រ  ៨)។   គាត់ បញ្ជាក់ទៀត ថា «នៅខែ តុលា ១៩៤៩ មានកងទ័ព វៀតមិញ ប្រមាណ ៣០០០ នាក់ បានចូលមក លើទឹកដី ប្រទេស កម្ពុជា ក្នុងខេត្ត កំពត និងខេត្ត កំពង់ស្ពឺ» (ទំព័រ ៧៤), ហើយ គាត់ ក៏បាន ឲ្យដឹង ថា, «យោងឯកសារ យួនមួយ នៅចុងឆ្នាំ ១៩៥១, គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា មានសមាជិក ខ្មែរ ១០០០ នាក់, ហើយ មាន សមាជិក យួន ៣០០០ នាក់» (ទំព័រ ៨៣)។

មកទល់ សព្វថ្ងៃ, គេ មិនដែល ឲ្យប្រជាពលរដ្ឋ បានដឹង,  ហើយ គេ មិនដែល បានបង្រៀន តាមសាលា អំពី ដើមកំណើត ពិត នៃគណបក្ស ប្រជាជន កម្ពុជា។  គេ អះអាង ថា, គណបក្សនេះ ត្រូវ បានបង្កើត នៅថ្ងៃ ២៨ មិថុនា ១៩៥១, ហើយ គេ តែងតែ ប្រារព្ធ ពិធី អបអរសាទរ ខួបកំណើត គណបក្សនេះ ជារៀងរាល់ឆ្នាំ។  តែ គេ មិនដែល បានឲ្យ យើង ដឹង ថា, តាមការពិត គណបក្សនេះ ត្រូវ បានបង្កើត ដោយយួន កុម្មុយនីស្ត ដែលជាកត្តា មួយ ដ៏សំខាន់   ដែលជះ ឥទ្ធិពល នយោបាយ យ៉ាងខ្លាំង មកលើ ប្រទេស កម្ពុជា មកដល់ សព្វថ្ងៃ។

ប្រជាពលរដ្ឋ ខ្មែរ ជាពិសេស យុវជន ចង់ស្វែងយល់ អំពី ប្រវត្តិសាស្ត្រ នៃប្រទេស កម្ពុជា។  ដូច្នេះហើយ បានជាមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង ទៅលើ វីដេអូឃ្លីប ដែលខ្ញុំ បានបង្ហោះ លើទំព័រ Facebook របស់ខ្ញុំ។  វីដេអូឃ្លីប ទាំង៣ ដែលខ្ញុំ បានបង្ហោះ ក្នុងរយៈពេល ៣ សប្តាហ៍ កន្លងទៅនេះ មានអ្នក ចូលមើល ប្រមាណ ២ លាននាក់ ហើយ។

គួរ ឲ្យឆ្ងល់ណាស់ ថា, ហេតុអ្វី បានជារដ្ឋាភិបាល ដឹកនាំ ដោយគណបក្ស ប្រជាជន កម្ពុជា ដែលធ្លាប់ តែ ប្រតិកម្ម ពីការ លាតត្រដាង ការពិត ដែលខ្លួន មិនពេញចិត្ត, ហើយ ធ្លាប់តែ ដាក់ពាក្យ បណ្តឹងប រិហាកេរ្តិ៍ ចំពោះ អ្នកនិយាយ ការពិត ទាំងនោះ លើកនេះ មិន ប្រិតកម្ម អ្វីសោះ ពីការ លាតត្រដាង ប្រវត្តិសាស្ត្រ ដែលខ្ញុំ បានធ្វើ ថ្មីៗនេះ, ហើយ សុខចិត្ត រក្សា ភាពស្ងាត់ស្ងៀម,  មិន ហ៊ាន អត្ថាធិប្បាយ អ្វី ចំពោះ ទំព័រ ប្រវត្តិសាស្ត្រ មួយនេះ ដែលបញ្ជាក់ ពីដើមកំណើត របស់ គណបក្ស កាន់អំណា ចសព្វថ្ងៃ។
សម រង្ស៊ី

THE FOUNDING OF THE CPP
Dear Editor,

In an analysis titled "Out of government’s reach, former opposition leader Rainsy plays ‘bad cop’" published in The Phnom Penh Post on May 16, its author wrote, "In a video posted to Facebook, Rainsy expounds on the ‘hidden origins of the CPP’, launching into a convoluted speech calling attention to Vietnamese communists’ hand in creating the first iteration of the CPP in 1951 in the form of the Kampuchean People’s Revolutionary Party" (KPRP).

My presentation in Khmer on the origins of the CPP in the late 1940s and early 1950s was not “convoluted” in the sense that I simply exposed historical facts as clearly explained in authoritative history books such as “How Pol Pot Came to Power” by Ben Kiernan (Yale University Press, 1985) and “The Tragedy of Cambodian History” by David Chandler (Yale University Press, 1991). These books and other historical documents show the determining role played by the Vietnamese communist movement founded by Ho Chi Minh and labelled “Viet Minh” in the creation of the Cambodian communist party under the name of the KPRP, the precursor of the current CPP.

According to Chandler the KPRP at its creation “was subject to Vietnamese guidance,” with preparatory meetings for its founding held in 1950 and 1951 in Vietnam and its statutes first draft in Vietnamese (page 50).

According to Kiernan “the first communists reported to be active in Kampuchea were Vietnamese” (p. 8). He also mentions, “In October 1949, in the first acknowledged Vietnamese intervention in the country, large units of Viet Minh troops (…) moved into Kampot and Kampong Speu. They brought Viet Minh forces in Kampuchea to a total of three regiments, about three thousands troops” (p. 74). Kiernan further specifies, “By late 1951, according to a Vietnamese document (…) the newly-formed KPRP claimed one thousand Khmer members, as well as three thousand Vietnamese” (p. 83).

Until now the circumstances surrounding the founding of the CPP (officially on June 28, 1951 with its anniversaries regularly and pompously celebrated by the ruling party since 1979) have never been explained to the population and never been taught at school, especially when it comes to exposing the central role played by Vietnamese communists at those times, with heavy political consequences perceived until now.
The Cambodian population, especially the youth, eagerly want to discover their country’s history. Not surprisingly, what I have exposed through a series of video clips posted on my Facebook page has attracted a lot of attention: the three clips posted over the last three weeks have been viewed by nearly 2 million people.

How come the CPP-led government, usually quick to protest the divulgation of unpleasant facts and to file defamation lawsuits against its opponents, does not react to my presentation and prefers to remain totally silent when it comes to this telling part of Cambodia’s history that concerns them most?

Sam Rainsy
Former CNRP President
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment