Paris Peace Accords 23 Oct. 1991

Wednesday, May 10, 2017

[Vietnamization: Logging, Border, Military] រាជរដ្ឋាភិបាល ​​​ទទួល​​​ស្គាល់ ថា, ការ​​​កាប់​​​ឈើ​​​ ខុស​​​ច្បាប់​​​​​​ កើន​​​​​​ឡើង,​​​ ហើយ ​​​បញ្ជា ​​​ឲ្យ​​​ប្រុង​​​ប្រយ័ត្ន | Ministry Admits Spike in Illegal Logging, Orders Vigilance

Ministry Admits Spike in Illegal Logging, Orders Vigilance

The Cambodia Daily | 10 May 2017

In what appears to be the government’s first official admission that a crackdown on the illicit timber trade is failing, the Agriculture Ministry on Tuesday ordered its provincial offices to address what it called a recent spike in illegal logging and trafficking.

រាជរដ្ឋាភិបាល ​​​ទទួល​​​ស្គាល់ ថា, ការ​​​កាប់​​​ឈើ​​​ ខុស​​​ច្បាប់​​​​​​ កើន​​​​​​ឡើង,​​​ ហើយ ​​​បញ្ជា ​​​ឲ្យ​​​ប្រុង​​​ប្រយ័ត្ន

The Cambodia Daily | ១០ ឧសភា ២០១៧

ក្នុងអ្វី ដែលទំនង ជាការ ទទួលស្គាល់ ផ្លូវ ការ លើកដំបូង របស់ រដ្ឋាភិបាល ថា ការបង្ក្រាប ការជួញដូរ ឈើ ខុសច្បាប់ ពិតជាបរាជ័យនោះ, កាលពីម្សិលមិញ ក្រសួង កសិកម្ម បានបញ្ជា ឲ្យការិយាល័យ ខេត្ត ទាំងអស់ ទប់ស្កាត់ អ្វី ដែលខ្លួន ហៅថា ជាការកើនឡើង ថ្មីៗ ក្នុងការ កាប់ឈើ និងការ ជួញដូរ ឈើ ខុសច្បាប់។
បទបញ្ជានេះ កើតមានឡើង តែ មួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ មានពីការ ចេញផ្សាយ របាយការណ៍ មួយចំនួន បង្ហាញ ឲ្យឃើញ ពីប្រតិបត្តិ ការលាងឈើ ទ្រង់ទ្រាយ ឧស្សាហកម្ មដែលចាប់ផ្តើម ដោយក្រុមហ៊ុន វៀតណាម និងអាជ្ញាធរ កម្ពុជា ពុករលួយ ក្នុងខេត្ត រតនគិរី កាលពីចុង ឆ្នាំមុន។
cam-photo-front-channa1
ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុកបង្ក្រាបការកាប់ឈើខុសច្បាប់ដ៏រាលដាលក្នុងប្រទេសកម្ពុជាភាគបូពា៌ក្នុងខែមករាឆ្នាំ២០១៦មកអាជ្ញាធរអះអាងថា មានការបង្ក្រាបលើការកាប់ឈើខុសច្បាប់ទាំងអស់នោះលើកលែងតែទីផ្សារងងឹត បើទោះជាមានភ័ស្តុតាងច្រើន ឡើងៗផ្ទុយពីនេះក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះក្នុងគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញ ក្រសួងកសិកម្មទទួលស្គាល់ថា ការកាប់ឈើ និងការជួញដូរឈើខុសច្បាប់នៅក្នុងខេត្តមួយចំនួនបានកើនឡើងចាប់តាំងពីរដ្ឋបាលព្រៃឈើដែលពីមុនផ្តល់ព័ត៌មានទៅឲ្យទីស្នាក់ការថ្នាក់ជាតិផ្ទាល់តែម្តងនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមចំណុះអាជ្ញាធរខេត្តកាលពីឆ្នាំមុន។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថាចាប់តាំងពីពេលនោះមក “សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើល្មើសច្បាប់បានកក្រើកឡើងវិញគួរឲ្យកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួន”។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា “មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តរឹតបន្តឹង និងទប់ស្កាត់ឲ្យបានលើការកាប់ទន្ទ្រានដីព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើតាមគ្រប់រូបភាព និងមានវិធានការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់”។
សេចក្តីថ្លែងការណ៍ដដែលនេះមិនបានលើកឡើងលម្អិតពីលក្ខណៈនៃសកម្មភាពខុសច្បាប់ ឬកន្លែងដែលសកម្មភាពនោះកើតឡើងឡើយ ហើយលោក វេង សាខុន  រដ្ឋមន្ត្រី ក្រសួងកសិកម្មមិនបានជួយផ្តល់ព័ត៌មានអ្វីបន្ថែមទៀតឡើយ។
លោកបានថ្លែងថា “វាជាការក្រើនរំឭកដល់មន្ទីរកសិកម្មខេត្តទាំងអស់ទប់ស្កាត់ការរានព្រៃ និងការអះអាងសិទ្ធិកាន់កាប់ព្រៃដែលយើងដកហូតពីក្រុមហ៊ុនមួយចំនួនពីព្រោះយើងទទួលបានព័ត៌មានមួយចំនួនថា ការរានព្រៃនៅតែបន្ត”។
លោករដ្ឋមន្ត្រីបានសំដៅដល់ដីសម្បទានសេដ្ឋកិច្ចរាប់សិបដែលមួយភាគធំជាដីរបស់រដ្ឋជួលទៅឲ្យក្រុមហ៊ុនឯកជនដើម្បីដាំដំណាំហើយរដ្ឋាភិបាលបានលុបចោលវិញចាប់តាំងពីឆ្នាំ២០១៥មកចំពោះការរំលោភបំពាន ច្បាប់ និងកិច្ចសន្យា។
cam-photo-wood-3.JPG-លោកបានបដិសេធការដែលថា សេចក្តីថ្លែងការណ៍នោះជាប្រតិកម្មតបចំពោះរបាយការណ៍របស់ទីភ្នាក់ងារសើុបអង្កេតបរិស្ថាន(EIA) របស់អង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទស្តីពីការសើុបអង្កេតសម្ងាត់ពីការកើនឡើងនូវការកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារក្នុងខេត្តរតនគិរី។យោងតាមរបាយការណ៍នេះបានឱ្យដឹងថា អាជ្ញាធរកម្ពុជាក្នុងខេត្តនេះទទួលបានប្រាក់សគុណរាប់លានដុល្លារដើម្បីជួួយឱ្យក្រុមហ៊ុនវៀតណាមកាប់ឈើក្នុងតំបន់នោះចាប់តាំងពីចុងឆ្នាំមុនមក ហើយដឹកឈើរាប់មឺុនម៉ែត្រគូបឆ្លងព្រំដែន ជាការបំពានបម្រាមរបស់រដ្ឋាភិបាលមិនឱ្យនាំឈើទាំងអស់ចេញទៅវៀតណាម។
លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានមានប្រសាសន៍ថា ខេត្តរបស់លោករកឃើញមានការកើនឡើងបន្តិចបន្តូចក្នុងការជួញឈើខុសច្បាប់នៅមុនបុណ្យចូលឆ្នាំខ្មែរ នាពាក់កណ្តាលខែមេសា ប៉ុន្តែអះអាងថា សកម្មភាពបែបនោះត្រូវបានទប់ស្កាត់ហើយ។
លោកបានថ្លែងថា “ក្នុងខែមីនា និងមេសាមុនបុណ្យចូលឆ្នាំខ្មែរ យើងឃើញមានការដឹកឈើខ្លះមែន ប៉ុន្តែយើងបានបង្ក្រាបហើយ”។ លោកបានបន្ថែមថា ឥឡូវនេះ “មានតែដឹកតាមម៉ូតូប៉ុណ្ណោះ។ យើងតឹងរ៉ឹងណាស់ពីបញ្ហា នេះ”។ ក្រុមមន្ត្រីខេត្តក៏បានបដិសេធលទ្ធផលរបស់ទីភ្នាក់ងារសើុបអង្កេតបរិស្ថានផងដែរ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលពីមុនក៏បានបដិសេធភ័ស្តុតាងច្រើនឡើងៗបញ្ជាក់ពីបរាជ័យនៃបម្រាមនាំចេញនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការអះអាងនេះទេ រហូតទាល់តែបុគ្គលិករបស់លោកបញ្ចប់ការរៀបចំរបាយការណ៍ថ្មីរួចរាល់សិន៕ 

No comments:

Post a Comment