សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA |
EIA បោះពុម្ព ឯកសារ គាំទ្រ ការស៊ើបអង្កេត អំពី ការជួញដូរ ឈើ ខុសច្បាប់ ពីកម្ពុជា ទៅវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១៧ ឧសភា ២០១៧
របាយការណ៍នេះបានរៀបរាប់អំពីឯកសារគយ និងពន្ធ បង្ហាញពីការនាំចេញឈើហាមឃាត់រាប់ពាន់ម៉ែត្រគូបពីកម្ពុជា ហើយមន្ត្រីរដ្ឋាភិបាលវៀតណាម បានផ្ដល់កូតាឱ្យក្រុមហ៊ុនចំនួន១៦ ដែលមានសិទ្ធិទទួលយកឈើពីកម្ពុជា ប្រមាណជាង ២សែន ៣ម៉ឺនម៉ែត្រការ៉េ។ ឯកសារនេះមានបង្ហាញពីវិក្កយបត្រលក់ និងបញ្ជីវេចខ្ចប់ និងកំណត់ត្រាគយវៀតណាម ជាផ្លូវការដ៏លម្អិតអំពីការនាំចូលឈើដែលមានតម្លៃប្រហែល ៣០០លានដុល្លារសហរដ្ឋអាមេរិក និងផលិតផលឈើផ្សេងៗទៀតពីប្រទេសកម្ពុជា តាំងពីខែមករា ឆ្នាំ២០១៦។ EIA ក៏បានបង្ហាញការរីករាយចំពោះក្រសួងបរិស្ថានកម្ពុជា ដែលប្រកាសនឹងស៊ើបអង្កេតចំពោះការជួញដូរឈើនៅខេត្តរតនគិរី។
ប្រតិភូសហភាពអឺរ៉ុប នៅដើមសប្ដាហ៍នេះ ជំរុញឲ្យអាជ្ញាធរនៃប្រទេសកម្ពុជា និងវៀតណាម ស៊ើបអង្កេតជាបន្ទាន់នូវសកម្មភាពជួញដូរឈើខុសច្បាប់ ដែលបានរកឃើញដោយក្រុមអ្នកស៊ើបអង្កេតនៃទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន។
អ្នកនាំពាក្យរបស់គណៈប្រតិភូសហភាពអឺរ៉ុប នាទីក្រុងប្រ៊ុចសែល (Brussels) អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) បញ្ជាក់ថា របាយការណ៍របស់ EIA បានផ្ដល់ព័ត៌មានសំខាន់ៗដើម្បីអាចផ្ដល់លទ្ធភាពក្នុងការពិនិត្យឡើងវិញនៃច្បាប់ព្រៃឈើរបស់សហភាពអឺរ៉ុប ដែលបានហាមឃាត់រាល់ការនាំចូលឈើខុសច្បាប់ទៅក្នុងទីផ្សារសហភាពអឺរ៉ុប។ ជាងនេះទៅទៀត អ្នកស្រីជំរុញឲ្យប្រតិបត្តិករប្រយ័ត្នប្រយែងធ្វើយ៉ាងណាធានាថា មានតែក្រុមហ៊ុន ឬប្រទេសផ្គត់ផ្គង់ឈើស្របច្បាប់តែប៉ុណ្ណោះ ដែលអាចធ្វើការរកស៊ីជាមួយសហភាពអឺរ៉ុបបាន៕
No comments:
Post a Comment