Paris Peace Accords 23 Oct. 1991

Friday, May 26, 2017

[Vietnamization: Military, Elections] លោក ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង ​កុំ​ ចង់​ល​ រឿង​ ធ្វើ​សង្គ្រាម​ ព្រោះ ​កូន​លោក​ សុទ្ធតែ​ ជា​ទាហាន | Hun Sen warns opposition not to test him re threat of war 'cuz his sons are in the military

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ដើរ​ខាង​មុខ) អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ដើរ​ខាង​មុខ) អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។

លោក ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង ​កុំ​ ចង់​ល​ រឿង​ ធ្វើ​សង្គ្រាម​ ព្រោះ ​កូន​លោក​ សុទ្ធតែ​ ជា​ទាហាន

RFA / វិទ្យុ អាស៊ី សេរី | ២៥ ឧសភា ២០១៧




លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង ​នៅ​ថ្ងៃ​ ទី​២៥ ឧសភា ថា, កុំ​ ចង់​ល ​រឿង​សង្គ្រាម ព្រោះ​ កូន​លោក ​សុទ្ធតែ​ ជា​ទាហាន។  លោក ​រំឭក​ ថា,  សូម្បី​ ព្រះអង្គ​ម្ចាស់​ នរោត្ដម រណឫទ្ធិ ក៏​បាក់​ស្បាត​ ហើយ។


សារ​អួត​អំណាច​កម្លាំង​យោធា​ចំពោះ​សង្គ្រាម ដែល​ព្រមាន​ទៅ​គណបក្ស​ប្រឆាំង ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ជាង ៤​ពាន់​នាក់ ក្នុង​ពិធី​ជួប​សំណេះសំណាល​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា៖ «នៅ​កំដរ​បាន​អត់​អី​ទេ ហើយ​កូន ហ៊ុន សែន ទាំងអស់​សុទ្ធតែ​ជា​ទាហាន ហើយ​ក៏​ជា​ទាហាន​ដែល​ចេញ​ពី​វេស្តផញ់ (West Point) ទៅ​ទៀត។ សុំ​កុំ​ជ្រួលជ្រើម​នឹង​សង្គ្រាម! កំដរ​បាន។ សម្ដេច​ក្រុម​ព្រះ​រាងចាល​ហើយ»

សារ​ព្រមាន​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ជា​ញឹកញាប់​សំដៅ​ទៅ​អ្នក​ដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រើ​តែ​សម្ដី មិន​មាន​ទាហាន​ម្នាក់​ក្ដី។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ចាត់​ទុក​ពាក្យ​សម្ដី​របស់​អ្នក​គាំទ្រ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម ជាពិសេស​ការ​ចោទ​លោក​ថា​ជា​អាយ៉ង​វៀតណាម ហើយ​ថា​កូន​លោក​ជា​កូន​វៀតណាម និង​ការ​ចង់​កម្ទេច​ត្រកូល ហ៊ុន មុន​គេ ជាដើម។ លោក​ថា អ្នក​គាំទ្រ និង​លោក​ផ្ទាល់ មិន​សុខ​ចិត្ត​នៅ​ស្ងៀម​ឲ្យ​កម្ទេច​ទេ។

ទាក់ទង​នឹង​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ពាក្យ​សម្ដី​របស់​គណបក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​ចង់​ឆ្លើយតប​អ្វី​ទេ ព្រោះ​វា​ជា​រឿង​ចាស់​ដដែលៗ៖ «គាត់​ចង់​និយាយ​អី និយាយ​តាម​ចិត្ត​គាត់​ចង់​ទៅ​ចុះ។ ខ្ញុំ​គ្រាន់​តែ​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​តាំង​ស្មារតី​ឲ្យ​បាន​នឹងន រួច​ហើយ​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត»

ទន្ទឹម​គ្នា​នឹង​ការ​ព្រមាន​ពី​សង្គ្រាម លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង និង​ស៊ី​សង​គ្នា​តាម​រយៈ​ការ​បោះឆ្នោត ហើយ​ឲ្យ​ទទួល​យក​លទ្ធផល​ពី​ការ​បោះឆ្នោត។ លោក​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ​ដែល​អាច​ធានា​សន្តិភាព​បាន ហើយ​មាន​តែ​គណបក្ស​លោក​ទេ​ដែល​ឈ្នះ​ឆ្នោត។

លោក​បញ្ជាក់​ថា លោក​បញ្ជា​ឲ្យ​បង្ក្រាប​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត ដោយ​មិន​ឲ្យ​មាន​ការ​ដុត​ឡាន​ដូច​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ឆ្នាំ​២០១៣ ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​ដល់​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែរ។

ទាក់ទង​បញ្ហា​អាវ​ខ្មៅ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ ដែល​តែង​នាំ​គ្នា​ស្លៀកពាក់​ខ្មៅ​ចេញ​តវ៉ា គឺ​លោកស្រី បូវ សោភា បញ្ជាក់​ថា មិន​ពាក់ព័ន្ធ​បដិវត្តន៍​ទេ ហើយ​លោកស្រី​ក៏​ចង់​បាន​សន្តិភាព​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​នៅ​តែ​បន្ត​វប្បធម៌​សន្ទនា​នយោបាយ ប៉ុន្តែ​បន្ត​ជាមួយ​តែ​អ្នក​ដែល​សន្ទនា​ដោយ​ស្មោះ​ត្រង់ និង​គោរព​គ្នា។ លោក​បន្ទោស​ការ​ព្រាត់ប្រាស​ដៃគូ​ពី​វប្បធម៌​សន្ទនា​កន្លង​ទៅ ថា​មក​ពី​ការ​មិន​គោរព​គ្នា ដែល​លោក​ប្រៀបធៀប​កាយវិការ​ថា ចាប់​ដៃ​ជាន់​ជើង៕


2 comments:

  1. Anonymous9:18 AM

    Right, CNRP can't fight. Sam Rainsy's daughter is in Harvard, America. And she has zero military experience, no troops.

    ReplyDelete
  2. Anonymous9:25 AM

    When Traitor Hun Sen says he will use force after losing the elections,
    it means he already ADMITTED now he is the loser.

    ReplyDelete