Paris Peace Accords 23 Oct. 1991

Tuesday, May 16, 2017

[Vietnamization: Military, Elections] លោក ទៀ បាញ់ ព្រមាន​ វាយ​ បំបែក ​ធ្មេញ ​អ្នក​ហ៊ាន​តវ៉ា​ ក្រោយ​ ការ​បោះឆ្នោត | Tea Banh threatens to break the teeth of those who dare to contest the election results

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev


លោក ទៀ បាញ់ ព្រមាន​ វាយ​ បំបែក ​ធ្មេញ ​អ្នក​ហ៊ាន​តវ៉ា​ ក្រោយ​ ការ​បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១៥ ឧសភា ២០១៧


មន្ត្រី​ ជាន់​ខ្ពស់ ​ក្រសួង​ ការពារ​ជាតិ ចេញ​សារ​ ព្រមាន​ ជា​សាធារណៈ​ ថា នឹង​វាយ​ អ្នក​ណា​ ដែល​ហ៊ាន​ ក្រោក​តវ៉ា​ លទ្ធផល​ ចាញ់​ឆ្នោត ​ឲ្យ​បែក​ធ្មេញ។  អ្នក​ឃ្លាំ​មើល ​ស្ថានការណ៍ ​នយោបាយ និង​សង្គម ចាត់​ទុក​ សារ​ព្រមាន ​បែប​នេះ ថា​ ជា​ការ​ធ្វើ​ ខុស​តួនាទី និង​ខុស​ច្បាប់។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​សល់​តែ ១៩​ថ្ងៃ​ទៀត នឹង​ចូល​មក​ដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ចេញ​សារ​គំរាម​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ទៀ បាញ់ បាន​គំរាម​ ជា​សាធារណៈ ​ថា, បើ ​អ្នក​ណា​ ចាញ់​ឆ្នោត​ហើយ មិន​ ព្រម​ទទួល​ លទ្ធផល​ចាញ់ ដោយ​នាំ​គ្នា ​ចេញ​មក​ តវ៉ា, លោក ​ថា ​នឹង​បង្ក្រាប ​វាយ​ ឲ្យ​បែក​ធ្មេញ៖ «ពេល ដែល​បោះឆ្នោត​ ចាញ់​ហើយ គឺ​ មិន​ ព្រម​ចាញ់​ទេ។  ចេញ​មក​ ព្រោងព្រាត​ មក​ទាមទារ​នេះ ទាមទារ​នោះ។  ដាក់ ​បែក​ធ្មេញ​ ឥឡូវ​ហើយ។  លើក​នេះ​ មិន​ ទុក​ទេ, ប្រាប់​ឲ្យ​ហើយ។  គឺ ​និយាយ​គ្នា​ ត្រង់​ចឹង​ម៉ង។  ថា​ ម៉េច​ ថា​ចុះ។  រឿង​ពិត ​ត្រូវ​ និយាយ​គ្នា​ចឹង។  មិន ​អនុញ្ញាត ​ជា​ដាច់ខាត»



លោក ទៀ បាញ់ លើក​ឡើង​បន្ថែម​ទៀត​ថា ការ​តវ៉ា​ណា​មួយ​ក្រោយ​ពេល​ចាញ់​ឆ្នោត គឺ​នាំ​ឲ្យ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ដែល​លោក​ថា​លោក​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​កើត​ឡើង​តទៅទៀត​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ការ​បង្ក្រាប​កន្លង​មក។

អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​យល់​ឃើញ​ថា ទាំង​សារ​គំរាម​ថា​នឹង​មាន​សង្គ្រាម​របស់​ប្រមុខ​រដ្ឋាភិបាល និង​សារ​ព្រមាន​ថា​នឹង​វាយ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ឲ្យ​បែក​ធ្មេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ នៅ​មុន​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​បែប​នេះ គឺ​ជា​ការ​រំលោភ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​ត្រូវ​ផ្ញើ​សារ​បម្រើ​គណបក្ស​នយោបាយ​របស់​ខ្លួន​នោះ​ទេ។

លោក​បណ្ឌិត មាស នី ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ជា​ការ​ភ្លេច​ខ្លួន និង​ភ្លេច​តួនាទី៖ «គាត់​គិត​ថា​គាត់​ជា​គណបក្ស​ដ៏​អ៊ីម​ចឹង​ទៅ ពេល​ដែល​និយាយ​អី​មក៍ ក្នុង​នាម​ដែល​គាត់​កំពុង​ពាក់​ឯកសណ្ឋាន​ជា​រដ្ឋាភិបាល ប៉ុន្តែ​គាត់​កាន់​ជើង​គណបក្ស ឬ​ក៏​ធ្វើ​ដើម្បី​តែ​គណបក្ស​របស់​គាត់​ទៅ​វិញ»


អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ដដែល លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ថ្លែង​សារ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ការពារ​ជាតិ ដែល​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ។ លោក​លើក​ឡើង​ថា តួនាទី​របស់​យោធា គឺ​ធ្វើ​អន្តរាគមន៍​តែ​ក្នុង​ករណី​មាន​ជម្លោះ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ មិន​មែន​យក​មក​បង្ក្រាប​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ និង​ក្រោក​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​អ្វី​មួយ​នោះ​ទេ៖ «ជា​របៀប​ពលរដ្ឋ​តវ៉ា​ដោយ​សន្តិវិធី ដោយ​អហិង្សា ការ​យក​កង​យោធា​មក​បង្ក្រាប មក​បាញ់​សម្លាប់​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់»


មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ។ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គោរព​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ និង​ធ្វើ​ទៅ​តាម​ច្បាប់។ លោក​មិន​យល់​ថា តើ​លោក ទៀ បាញ់ ចង់​បាន​អ្វី​ពី​ការ​ប្រើ​សារ​គំរាម​បែប​នេះ៖ «បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ អ្នក​ផ្សេង​ទៀត​ត្រូវ​តែ​គោរព​ឆន្ទៈ​នេះ។ ក្នុង​នាម​ជា​កូន​ខ្មែរ យើង​ធ្វើ​អ្វីៗ​ស្រប​ច្បាប់ យើង​ធ្វើ​អ្វីៗ​ដើម្បី​គោរព​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជារាស្ត្រ និង​គោរ​តាម​ឆន្ទៈ​ប្រជារាស្ត្រ។ តែ​បើ​សិន​ជា​មាន​វោហារសាស្ត្រ​ណា​មួយ​ដែល​ធ្វើ​ទៅ​ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ ខ្ញុំ​ក៏​មិន​យល់​ដែរ»

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​មាន​រយៈពេល ២​សប្ដាហ៍​ខាង​មុខ​នេះ គ..ប នឹង​ប្រជុំ​សមាជិក​ទាំងអស់​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ការ​គំរាម​កំហែង និង​សារ​ញុះញង់។ គ..ប ក៏​នឹង​មាន​វិធានការ​ហាមឃាត់​គណបក្ស​នយោបាយ កុំ​ឲ្យ​ប្រើ​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង និង​សារ​បែប​ញុះញង់​នេះ​ដែរ។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៥ ឧសភា។

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​ថា​នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ គឺ​ពី ៩០​អាសនៈ​មក ៦៨​អាសនៈ​វិញ៕

1 comment:

  1. Anonymous12:36 PM

    Enough is enought, Tea Banh. You will be sorry, you asshole. You are good at fighting with your own kinds. Khmer people have suffered enough from your illegally Vietnamese-installed CPP regime from 1979. You are no different from Khmer Rouges as Khmer Vietminh, and different from Pol Pot who turned against the Vietnamese/Yuon domination on him until he (Pol Pot) was ousted to border of Cambodia and Siam (Thailand).

    Your bucked teeth should be knocked down and then you will cry fool.

    Khmer Yeurng

    ReplyDelete