Paris Peace Accords 23 Oct. 1991

Tuesday, May 23, 2017

[Vietnamization: Military, Elections] លោក ឈាង វុន បញ្ជាក់​ជំហរ​ ជា​ថ្មី​ អំពី​ ការ​បង្ក្រាប​ បដិវត្តន៍​ ពណ៌​ នៅ​កម្ពុជា | Cheang Yun emphasizes anew the position of suppressing color revolution in Cambodia

http://english.vietnamnet.vn/fms/government/157378/vietnam--cambodia-beef-up-defence-ties.html
How Vietnam "foil plots" (democratic elections) to keep its CPP puppet in power in its destruction of Cambodia
...
សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សភា​ក្រុម​ជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សភា​ក្រុម​ជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក ឈាង វុន បញ្ជាក់​ជំហរ​ ជា​ថ្មី​ អំពី​ ការ​បង្ក្រាប​ បដិវត្តន៍​ ពណ៌​ នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៣ ឧសភា ២០១៧


មន្ត្រី ​រដ្ឋាភិបាល, រដ្ឋសភា, និង​ប្រមុខ​ កងទ័ព សុទ្ធតែ ចាប់​អារម្មណ៍​ រឿង​បដិវត្តន៍​ ពណ៌, ហើយ​ បាន​ប្ដេជ្ញា​ ថា​ នឹង​បង្ក្រាប បើ​សិន​ជា​ ចលនា​នេះ​ កើត​មាន​ឡើង​ នៅ​កម្ពុជា។  តំណាងរាស្ត្រ​ គណបក្ស​ ប្រជាជន​ កម្ពុជា នៅ​ថ្ងៃ​ ទី​២៣ ឧសភា នេះ បញ្ជាក់​ជំហរ​ ជា​ថ្មី​ អំពី​ ការ​បង្ក្រាប​ បដិវត្តន៍​ ពណ៌ ​នេះ។  ប៉ុន្តែ​ អ្នក​វិភាគ ​លើក​ឡើង​ ថា, កម្ពុជា គ្មាន ​សកម្មភាព ​បដិវត្តន៍​ ពណ៌​ នេះ ​ទេ, ហើយ​ ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ កំណត់ ​ឲ្យ​ច្បាស់​ អំពី ​រូបភាព ​បដិវត្តន៍ ​ពណ៌​ នេះ ជាជាង ​គ្រាន់​តែ​ ការ​ចោទ​ប្រកាន់ ឬ​លាប​ពណ៌​ ទៅ​លើ ​ក្រុម​ណា​មួយ។


សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន ថ្លែង​ថា លោក​ព្រួយ​បារម្ភ​អំពី​យន្តការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

ប្រសាសន៍​របស់​លោក ឈាង វុន គឺ​ថ្លែង​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា អំពី​យន្តការ ១២ នៃ​បដិវត្តន៍​ពណ៌ និង​វិនាសកម្ម​នៃ​សង្គ្រាម នៅ​វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា។ លោក​ក៏​បាន​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧០ រហូត​មក​ដល់​ពេល​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ថា​ដោយសារ​បដិវត្តន៍​ពណ៌។

លោក​បាន​លើក​ឡើង​អំពី​ភាព​រង​ទុក្ខ និង​មហន្តរាយ​ពី​សង្គ្រាម​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ហើយ​បាន​ហៅ​ព្រឹត្តិការណ៍​ទម្លាក់​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​លោក លន់ នល់ ដែល​ជាទូទៅ​គេ​ហៅ​ថា ការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ ថា​ជា​បដិវត្តន៍​ពណ៌​វិញ។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក ឈាង វុន តំណាង​សហគមន៍​ដីធ្លី​នៅ​ភូមិ​ថ្មគោល ហៅ​ថា អេស.អូ.អេស (SOS) អ្នកស្រី ច្រាយ នីម ថ្លែង​ថា ពាក្យ​ដែល​អ្នកស្រី​សរសេរ គឺ​ទាក់ទង​នឹង​បញ្ហា​ដីធ្លី មិន​មែន​បដិវត្តន៍​ពណ៌​ទេ។

ពាក្យ​បដិវត្តន៍​ពណ៌ និង​ពាក្យ​ដូរ​ដែល​ឮ​កាល​ពី​ឆ្នាំ​២០១៣ បច្ចុប្បន្ន​នេះ​ជា​ពាក្យ​រសើប​មួយ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ហើយ​តែង​លើក​យក​ដាស់តឿន​ពលរដ្ឋ​រាល់​សន្ទរកថា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​ប្រាប់​យោធា​ឲ្យ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ហើយ​ព្រមាន​ដល់​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ខាង​មុខ ដោយ​វាយ​ឲ្យ​បែក​ធ្មេញ។ លោក ឈាង វុន គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គឺ​លោក ទៀ បាញ់៖ «ខ្ញុំ​យល់​គាត់ គាត់​និយាយ​មក បើ​ខ្ញុំ​ជា​ទ័ព​ក៏​ខ្ញុំ​និយាយ​អ៊ីចឹង​ដែរ»


ដូច​គ្នា​នេះ​ដែរ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ថ្លែង​ក្នុង​ពេល​ត្រួត​ពល​នៅ​កងពល​តូច "ង-៧០" កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ថា កង​យោធពល​ខេមរភូមិន្ទ​ត្រូវ​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ហើយ​ប្រឆាំង​រាល់​បដិវត្តន៍​ពណ៌​ដែល​អាច​កើត​ឡើង។

អ្នក​សិក្សា​សង្គម បណ្ឌិត មាស នី ថ្លែង​ថា ពាក្យ​ដូរ​នៅ​ឆ្នាំ​២០១៣ មិន​ដល់​កម្រិត​បដិវត្តន៍​ពណ៌​ទេ គឺ​គ្រាន់​តែ​ជា​ការ​ទាមទារ​ការ​សម្រុះសម្រួល​នយោបាយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​បារម្ភ​របស់​រដ្ឋាភិបាល​ចំពោះ​ចំនួន​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ពេល​នោះ ត្រឹមត្រូវ​ដែរ។

ចលនា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បដិវត្តន៍​ពណ៌ លោក ឈាង វុន ក៏​បាន​ភ្ជាប់​ទៅ​នឹង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង អង្គការ​មិន​មែន​រដ្ឋាភិបាល សហជីព​កម្មករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ ថា​ជា​យន្តការ​បដិវត្តន៍​ពណ៌ ក្នុង​នោះ​លោក​ក៏​ចោទ​អង្គការ​មូលនិធិ​ធំៗ​របស់​សហរដ្ឋ​អាមេរិក ថា​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​យន្តការ​បដិវត្តន៍​ពណ៌​ដែរ តាម​រយៈ​ការ​បណ្ដុះបណ្ដាល៕

5 comments:

  1. Anonymous3:40 AM

    For Cambodia to be at and live in long lasting peace, the Khmer people must cut off Yuon's third-hands !!! ✊️⚔️☠️

    ReplyDelete
    Replies
    1. Anonymous9:05 AM

      Why do you keep talking about chopping/cutting/fighting/warring, and yet, you keep losing? You must improve first or perish.

      Delete
    2. Anonymous10:19 AM

      9:05 AM

      The Khmer people will stop it ONLY when expansionist Yuon stop stealing Khmers' lands.
      Once we cut off Yuon's third-hands, you Yuon better watch out !!!

      Delete
  2. ហ៊ុន ម៉ាណែតជាកូនខ្ញុំ តែឳគាត់យួន

    ReplyDelete
  3. Anonymous9:38 AM

    Anon @ 9:05 AM

    When you evil Yuon murderers shouted at the live three buried Khmers " Don't move your head, you spill Ong's Tae' !!! ", did those barbaric Yuon think of peace and civility ?

    A good Yuon is a dead Yuon !!!

    ReplyDelete