គ.ជ.ប. សម្រេច រាប់សន្លឹកឆ្នោត ឡើងវិញ នៅខេត្ តស្វាយរៀង ចំនួន ២៣ ការិយាល័យ
VOD |
ការរាប់ សន្លឹកឆ្នោត ព្រឹកមិញនេះ ក៏មាន ការតវ៉ា ពីខាង គណបក្ស សង្គ្រោះជាតិ ខណៈ ដែលក្រុម បច្ចេកទេស សម្រេច យកសន្លឹកឆ្នោត ១សន្លឹក ដែលមាន គូសសញ្ញា នៅខាងមុខ ចំគណបក្ស ប្រជាជន កម្ពុជា, ហើយ ខាងក្រោយខ្នង សន្លឹក គូសឆ្នូត ៥ចំណុច និងមាន គូសលើ ត្រាសម្ងាត់។ ប៉ុន្តែ ក្រុម អ្នករាប់ សន្លឹកឆ្នោត បានសម្រេច ផ្ដល់ឲ្យ គណបក្ស ប្រជាជ កម្ពុជា។ សម្រាប់ករណីនេះ គណបក្ស សង្គ្រោះជាតិ ចាត់ទុក សន្លឹកឆ្នោតនោះ ថា មិនបានការ, ហើយ គណបក្ស ប្រជាជនក ម្ពុជា ក៏តវ៉ាដែរ។
អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចំពោះលទ្ធផលនៃការរាប់សន្លឹក គ.ជ.ប. មិនច្បាស់ថានឹងប្រកាសថ្ងៃនេះឬនៅស្អែកនោះទេ ដោយថាអាស្រ័យទៅលើគណបក្សទាំងពីរទទួលយកឬអត់។
បើតាមលទ្ធផលបោះឆ្នោតបឋមនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែល គ.ជ.ប បានចុះផ្សាយក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ២.៥៩៩សំឡេង ដោយនាំមុខគណបក្សប្រជាជនកម្ពុជា ចំនួន ៣សំឡេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ចំនួន ២.៥៩៦សំឡេង៕
No comments:
Post a Comment