Paris Peace Accords 23 Oct. 1991

Tuesday, June 20, 2017

[Demographic Vietnamization] ជនជាតិ យួន​ បែក​ប្រាជ្ញា​ឆ្លាត ​ប្តូរ​ឈ្មោះ ​ជាលំនាំខ្មែរ​ និង​ចិន ​ហូរហែ​ នៅពេល ​ទទួល​បាន​ សញ្ជាតិ​ខ្មែរ​ ពីរាជរដ្ឋាភិបាល​ បុរសខ្លាំង​ | Vietnamese changing their family names to Khmer, Chinese-Khmer after obtaining Khmer citizenship

ជនជាតិ យួន​ បែក​ប្រាជ្ញា​ឆ្លាត ​ប្តូរ​ឈ្មោះ ​ជាលំនាំខ្មែរ​ និង​ចិន ​ហូរហែ​ នៅពេល ​ទទួល​បាន​ សញ្ជាតិ​ខ្មែរ​ ពីរាជរដ្ឋាភិបាល​ បុរសខ្លាំង​

Deum Tnot News | 7 February 2017
នៅពេល ​ទទួលបាន ​​ព្រះរាជក្រឹត្យ​ របស់ ​ព្រះមហាក្សត្រ ​ត្រាស់​បង្គាប់​ ផ្តល់​សញ្ជាតិ​ខ្មែរ​ តាម​សញ្ជាតូបនីយកម្ម​ តាម​សេចក្តី ក្រាបបង្គំ ទូលថ្វាយ​ (សំណើ) របស់ សម្តេច អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ កម្ពុជានោះ​ គឺ ជនជាតិ យួន​ ជាច្រើននាក់​ បាន​បែក ប្រាជ្ញាឆ្លាត​ ដោយ​ប្តូរឈ្មោះ ដើម ​របស់ខ្លួន​ ទៅជាឈ្មោះ​ លំនាំខ្មែរ​ និង​ចិន ព្រោងព្រាត​ ដើម្បី ងាយស្រួល​ ក្នុងការ​ ប្រាស្រ័យ ទាក់ទង ​ក្នុង​ជីវភាព​ សង្គមខ្មែរ​ នាសម័យ បច្ចុប្បន្ន​​ ដូចជាឈ្មោះ «ជា ដារ៉ា» ឈ្មោះ «កែវ តារា» ឈ្មោះ «សុខ សាន្ត» ឈ្មោះ «ទា ខា» និងឈ្មោះ «លី តុងហួរ» …​ ។ល។
ព័ស្តុតាង​ ជាក់ស្តែង​ បាន​បង្ហាញ ឲ្យឃើញ ដូចខាងក្រោម​៖ 
dara-vn01
១, បុរសជនជាតិយួនឈ្មោះ ផាម សួនសុន (Pham Xuan Son)​​​ អាយុ៤៤ឆ្នាំ ទទួលបាន​សញ្ជាតិខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយព្រះរាជក្រឹត្យលេខ​នស/រកត/១២១៦/១១៥៨ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដោយប្តូរឈ្មោះទៅជា​ ជា ដារ៉ា (Chea Dara)។
tea-kha-vn
២. បុរស​ជនជាតិ​យួន​ឈ្មោះ​ ងៀង​ សាន​មាន​ញិ​ន​ (Nguyen​ San​ Mien​ Nhan)​ អាយុ​៤៥​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៤៨​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ ទា​ ខា​ (Tea​ Kha)​។​
ly-tong-hour-vn
៣. ​បុរស​ជនជាតិ​យួន​ឈ្មោះ​ ឡេ​ បា​គឿ​ង​ (Le​ Ba​ Cuong)​ អាយុ​៣៩​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៤២​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ លី​ តុង​ហួរ​ (Ly​ Tong​ Hour)​ ។​
sok-san-vn
៤. ​បុរស​ជនជាតិ​យួន​ឈ្មោះ​ ហ៊ី​ន​ ដាង​ ខាវ​ (Huynh​ Dang​ Khoa)​ អាយុ​២៨​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៥៩៤​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ សុខ​ សាន្ត​ (Sok​ San)​ ។​
keo-dara-vn
៥. ​បុរស​ជនជាតិ​យួន​ឈ្មោះ​ ឡេ​ ឌិ​ញ​ប៊ូ​ (Le​ Dinh​ Buu)​ អាយុ​៥៨​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៧៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ កែវ​ តារា​ (Keo​ Dara)​ ៕

No comments:

Post a Comment