Paris Peace Accords 23 Oct. 1991

Friday, June 2, 2017

លោក ហ៊ុន សែន៖ បើ​ មាន​ការ ​ផ្ទេរ​អំណាច​ គឺ​ មិន​ ផ្ទេរ​ទៅ ​អ្នក​ផ្សេង​ឡើយ | Hun Sen: If there's to be a power transfer, it won't be to another person

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (លើក​ដៃ​នៅ​លើ​រថយន្ត​ខាង​ឆ្វេង) ចូលរួម​ហែ​ក្បួន​ឃោសនា  នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tep Sony
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (លើក​ដៃ​នៅ​លើ​រថយន្ត​ខាង​ឆ្វេង) ចូលរួម​ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tep Sony

លោក ហ៊ុន សែន៖ បើ​ មាន​ការ ​ផ្ទេរ​អំណាច​ គឺ​ មិន​ ផ្ទេរ​ទៅ ​អ្នក​ផ្សេង​ឡើយ

RFA / វិទ្យុ អាស៊ី សេរី |២ មិថុនា​ ២០១៧







លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ ថា, បើ មាន​ការ​ ផ្ទេរ​អំណាច ឬ​តំណែង​ មែន គឺ​ ជា​ការ​ផ្ទេរ ទៅ​ឲ្យ​ កូនចៅ​ របស់​ គណបក្ស​ ប្រជាជន​ កម្ពុជា មិនមែន ​ផ្ទេរ​ទៅ​ឲ្យ​ អ្នក​ផ្សេង​ នោះ​ទេ។  ការ​ថ្លែង​ របស់​លោក ហ៊ុន សែន ធ្វើ​ឡើង ​នៅ​ថ្ងៃ​ ទី២ មិថុនា ដែល​ជា​ថ្ងៃ​ ចុង​ក្រោយ​ នៃ​យុទ្ធនាការ ឃោសនា​ បោះឆ្នោត​ ជ្រើសរើស ​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ នៅ​រាជធានី ​ភ្នំពេញ។


ក្នុង​នាម​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​បក្ស​ត្រូវ​ការពារ​បក្ស និង​ចាំបាច់​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា។ លោកថា ការ​សម្រេច​ចិត្ត ខុស​មួយ​ថ្ងៃ ចង្រៃ​មួយ​ជីវិត។ លោក ហ៊ុន សែន ថែម​ទាំង​ថ្លែង​ឌឺ​ដង​ឲ្យ​បក្ស​ប្រឆាំង ដែល​លោក​ថា កន្លង​ទៅ​ធ្លាប់​មិន​គាំទ្រ​បក្ស​កាន់​អំណាច​បន្ថយ​ថវិកា​វិស័យ​យោធា តែ​បែរ​ជា​ចង់​បំពាក់​អាវុធ​ឲ្យ​យោធា​ទៅ​វិញ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស នយោបាយ​តែ​ពីរ​គត់​ដែល​ធ្វើ​យុទ្ធនាការ គឺ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ផ្ដើម​ជួបជុំ​នៅ​ម៉ោង៦ព្រឹក ដោយ​ចេញ​ដំណើរ ពី​ផ្លូវ​៦០ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ​ចាប់​ផ្ដើម ហែ​ចាប់​ពី​ម៉ោង​២រសៀល ដោយ​ចេញ​ដំណើរ​ចេញ​ពី​វត្តពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​អ្នក​គាំទ្រ​គណបក្ស​នេះ​ទៅ​ប្រមូល​ផ្ដុំ​នៅ​មុខ​វត្ត​ចាស់​តាំង​ពី​ព្រឹក​នេះ​ដែរ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់ អាណត្តិទី៤នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ បេក្ខជន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ សរុប​ចំនួន ១៦៤៦ ទូទាំង​ប្រទេស។ គណបក្ស​ទាំង១២នោះ រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្រ្គោះជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។


ប៉ុន្តែ​ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង១២នេះ មាន​តែ​គណបក្ស ២គត់​ដែល​បាន​ដាក់ បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ទំាងអស់​ចំនួន១៦៤៦ នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ។

5 comments:

  1. Anonymous8:50 PM

    Vietnamese/Yuon master-minded leaders in Hanoi and communist folks (illegal business folks in Cambodia) are behind Hun Sen (a Vietnamese puppet and dictator of illegally Vietnamese-installed CPP "Cambodia People Party" and a Khmer Vietminh soldier and killer of 1975-1979 Killing Fields) to create a war or civil war against Cambodia's democracy and opposition party (such as CNRP "Cambodia National Rescue Party"). There are some hidden Vietnamese secret agents and spies left over in Cambodia and who have been hiding in Hun Sen's CPP regime. Those hidden Yuon/Vietnamese agents belong to Hun Sen and will initially fool the International Community by creating the chaos among Cambodia's society and population. Those need to make a very loud noise about Hun Sen's hidden Vietnamese spies and agents in CPP regime and expose them to the UN, European Unions officials and the U.S officials to make sure that Hanoi's master-minded killers/leaders who are behind Hun Sen and try to work side by side with Hun Sen to create a civil war in Cambodian people when CNRP wins the election. Please watch out and report immediately the ambassadors of the U.S., European Unions, Japan, France, UK, Australia, Canada, New Zealand, South Korea, Germany, Swedish, Norway, Finland, Switzerland, Spain, Italy, Belgium, Netherlands, Denmark, Poland, Ukraine, Phillippine, Indonesia, Malaysia, and more.

    ReplyDelete
    Replies
    1. Anonymous9:11 AM

      I want to report to the ambassadors of the U.S., European Unions, Japan, France, UK, Australia, Canada, New Zealand, South Korea, Germany, Swedish, Norway, Finland, Switzerland, Spain, Italy, Belgium, Netherlands, Denmark, Poland, Ukraine, Phillippine, Indonesia, Malaysia, and more about the Khmer supporting China's claim on the South China Sea. You people are undermining the freedom of navigation.

      You people betray your benefactors given half a chance for little gain. Your treachery is second to none. No wonder the French just hated your kind and only trusted the Vietnamese for help running Indochina.

      Delete
  2. Anonymous2:37 AM

    Hun Sen's Hanoi Masters put a gun to his head : You do not transfer power to the
    CNRP, only to your sons. That's our order.
    Remember we make you and we break you !!! ☠️☠️☠️

    ReplyDelete
    Replies
    1. Anonymous11:58 AM

      I can't wait for more baton fight.

      Delete
    2. Anonymous6:50 AM

      11:58 AM

      I will shove that baton of yours deep up yours !!!

      Delete