Paris Peace Accords 23 Oct. 1991

Thursday, June 29, 2017

លោក ហ៊ុន សែន ព្រមាន​ កែប្រែ ​ច្បាប់​ រារាំង​ លោក សម រង្ស៊ី ដែល​ជួយ​ បក្ស​ប្រឆាំង | Hun Sen threatens to change Law to prevent Sam Rainsy from helping opposition party

អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ ថា, លោក ហ៊ុន សែន ត្រូវ​តែ​ ធ្វើ​ច្បាប់ ​ដើម្បី​ ឲ្យ​មេ​ដឹកនាំ​ខ្មែរ​ មាន​ការ​ បង្រួបបង្រួម ​ជាតិ​វិញ ប្រសើរ​ជាង ​គ្រាន់​តែ​ ចង់​ធ្វើ​ ច្បាប់ ​ដើម្បី​ កម្ចាត់​គ្នា ដោយ​គ្រាន់ ​តែ​ ខ្លាច​ ឥទ្ធិពល​លោក សម រង្ស៊ី បែប​នេះ«ជីវិត​ នយោបាយ ​របស់​លោក សម រង្ស៊ី មិន​មែន​ អាស្រ័យ​ លើ​ច្បាប់ ​របៀប​នេះ ​ទេ , អាស្រ័យ​ លើ​ប្រជាពលរដ្ ឋ​ទេ  ប្រជាប្រិយភាព​ របស់​ គាត់​នោះ ទោះ​បី​ជា ​ធ្វើ​ច្បាប់ ​រារាំង ក៏​មិន​អាច​ ហាមឃាត់​លោក សម រង្ស៊ី ពាក់ព័ន្ធ​ នឹង​រឿង ​នយោបាយ ​បាន​ដែរ»
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥

លោក ហ៊ុន សែន ព្រមាន ​កែប្រែ​ច្បាប់ ​រារាំង​ លោក សម រង្ស៊ី ដែល​ជួយ​ បក្ស​ប្រឆាំង 

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៧

អ្នក​ច្បាប់ និង​អ្នក​វិភាគ ​លើក​ឡើង​ ថា, គម្រោង​ ចង់​ធ្វើ​ វិសោធនកម្ម​ ច្បាប់​ ស្ដីពី គណបក្ស​ នយោបាយ ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឲ្យ​ ទណ្ឌិត ​លូកលាន់​ ក្នុង​កិច្ចការ​ គណបក្ស​ នយោបាយ​នោះ ជា​រឿង ​រំលោភ ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ ពី​កតិកាសញ្ញា​ អន្តរជាតិ​ ស្ដីពី​ សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

អ្នក​វិភាគ​ពន្យល់​ថា លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​គ្រប់គ្រង​រដ្ឋ ប្រសើរ​ជាង​ការ​ចង់​ធ្វើ​ច្បាប់​ដើម្បី​កម្ចាត់​មនុស្ស​ម្នាក់ ដើម្បី​ជា​ការ​ផ្ចាញ់ផ្ចាល ឬ​សងសឹក​បែប​នេះ គឺ​នាំ​ឲ្យ​គណបក្ស​កាន់​អំណាច​ឆ្ពោះ​ទៅ​រក​ភាព​បរាជ័យ​លើ​លទ្ធផល​បោះឆ្នោត​ពេល​ខាង​មុខ​ទៅ​វិញ​ទេ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បន្ថែម​ទៀត ដើម្បី​រារាំង​កុំ​ឲ្យ​ទណ្ឌិត​លូកលាន់​កិច្ចការ​របស់​គណបក្ស​នយោបាយ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ហាក់​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​មាន​ទោស​នៅ​តុលាការ​កម្ពុជា ប៉ុន្តែ​លោក​នៅ​តែ​បន្ត​រក​ការ​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស បើ​ទោះ​បី​ជា​លោក​បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ស្នើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ត្រូវ​ពិនិត្យ​មើល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើង​វិញ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដែល​ចែង​ពី​ទណ្ឌិត​មិន​អាច​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​បាន៖ «កុំ​ឲ្យ​ អ្នក​ទោស ធ្វើ​សកម្មភាព ​របៀប​នេះ ព្រោះ​ រឿង​នេះ​ ជា​រឿង​ ផ្លូវ​ច្បាប់ ​មិន​អាច​ លេង​សើច​ បាន​ទេ ​នៅ​ក្នុង​ ដំណើរការ​ ប្រជាធិបតេយ្យ។  យើង ​មិន​ខ្លាច ​អ្នក​ទេ, ក៏ប៉ុន្តែ ​យើង​ មិន​ចង់​ ឲ្យ​អ្នក​ មក​ច្របូកច្របល់ ​នូវ​អ្វី​ ដែល​ជា​ សមិទ្ធផល ​របស់ ​ប្រទេស​ជាតិ។  ប៉ុន្តែ​ បើ​ អ្នក​ ចិត្ត​សឿង អញ្ជើញ​ ចូល​ប្រទេស ​មក»
ទោះ​បី​ជា​លោក ហ៊ុន សែន ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​មិន​ប្រកាស​ឈ្មោះ​ឲ្យ​ចំ​ថា អ្នក​ណា​ជា​អ្នក​ដែល​លោក​ចង់​រារាំង​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​ថា លោក ហ៊ុន សែន ចង់​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត ព្រោះ​ថា​លោក សម រង្ស៊ី តែងតែ​បញ្ចេញ​មតិ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ទាក់ទង​នឹង​រឿង​នយោបាយ ជាពិសេស​លោក សម រង្ស៊ី បាន​ទម្លាយ​របាយការណ៍​សម្ងាត់​ដែល​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​ក្រុមហ៊ុន​បរទេស​មួយ​ធ្វើ​ការ​ស្ទង់​មតិ​អំពី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្លាក់​ចុះ។
អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ ថា, លោក ហ៊ុន សែន ត្រូវ​តែ​ ធ្វើ​ច្បាប់ ​ដើម្បី​ ឲ្យ​មេ​ដឹកនាំ​ខ្មែរ​ មាន​ការ​ បង្រួបបង្រួម ​ជាតិ​វិញ ប្រសើរ​ជាង ​គ្រាន់​តែ​ ចង់​ធ្វើ​ ច្បាប់ ​ដើម្បី​ កម្ចាត់​គ្នា ដោយ​គ្រាន់ ​តែ​ ខ្លាច​ ឥទ្ធិពល​លោក សម រង្ស៊ី បែប​នេះ«ជីវិត​ នយោបាយ ​របស់​លោក សម រង្ស៊ី មិន​មែន​ អាស្រ័យ​ លើ​ច្បាប់ ​របៀប​នេះ ​ទេ , អាស្រ័យ​ លើ​ប្រជាពលរដ្ ឋ​ទេ  ប្រជាប្រិយភាព​ របស់​ គាត់​នោះ ទោះ​បី​ជា ​ធ្វើ​ច្បាប់ ​រារាំង ក៏​មិន​អាច​ ហាមឃាត់​លោក សម រង្ស៊ី ពាក់ព័ន្ធ​ នឹង​រឿង ​នយោបាយ ​បាន​ដែរ»
ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​លោក ហ៊ុន សែន នេះ ជា​លើក​ទី​ពីរ​ហើយ។ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ចែង​ពី​ទណ្ឌិត មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន ដែល​ជំរុញ​ឲ្យ​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ប្រឆាំង មុន​ពេល​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។ ក្រៅ​ពី​នេះ​ទៀត គេ​ក៏​មើល​ឃើញ​ការ​ធ្វើ​ច្បាប់​ឯកពន្ធភាព​ដែល​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៦ ដែរ ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ច្បាប់​ដែល​លោក ហ៊ុន សែន ចង់​កម្ចាត់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។
លោក​មេធាវី ហុង គឹមសួន ពន្យល់​ថា គម្រោង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ពេល​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​រឿង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ លោក​មេធាវី​បញ្ជាក់​ថា ទណ្ឌិត​គ្រាន់​តែ​ជា​អ្នក​មាន​ទោស​ដែល​ត្រូវ​គេ​ឃុំឃាំង ឬ​រត់​គេច​ពី​ការ​ឃុំឃាំង តែ​មិន​មែន​មាន​ន័យ​ថា គាត់​គ្មាន​សិទ្ធិ​បញ្ចេញ​យោបល់ ឬ​ពាក់ព័ន្ធ​នឹង​គណបក្ស​ណា​មួយ​នោះ​ទេ«អ៊ីចឹង​មិន​អាច​ធ្វើ​តាម​ការ​នឹក​ឃើញ​ចឹង​បាន​ទេ តែ​បើ​ធ្វើ​ចេះ​តែ​ធ្វើ​បាន​ហើយ តែ​វា​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​មនុស្ស​ជាទូទៅ ហើយ​គ្មាន​ច្បាប់​ណា​លើ​ពិភពលោក​ចែង​អ៊ីចឹង​ទេ ហើយ​ទណ្ឌិត​គ្រាន់​តែ​គ្មាន​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ តែ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ផ្សេង​ទៀត»
រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ លោក​មើល​ឃើញ​ថា លោក ហ៊ុន សែន ប្រើ​ល្បែង​ដដែលៗ​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​លោក សម រង្ស៊ី។ ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ លោក មាស នី បាន​ចោទ​សួរ​ថា តើ​ច្បាប់​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ?«បើ​សិន​ជា​ឥឡូវ​មិន​ឲ្យ​លោក សម រង្ស៊ី មាន​ឥទ្ធិពល​លើ​គណបក្ស មិន​ដឹង​ជា​ឃាត់ឃាំង​យ៉ាង​ម៉េច​កើត ចឹង​មាន​តែ​ធ្វើ​ទុក្ខ​ទណ្ឌ​បក្ស​ប្រឆាំង»
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន ១១​ជំពូក និង ៤៦​មាត្រា។ មាត្រា​៤ នៃ​ច្បាប់​នេះ​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​ទទួល​បុព្វសិទ្ធិ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មើ​ភាព​គ្នា​ពី​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់។
អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ការ​ដឹកនាំ​រដ្ឋ​របស់​លោក​វិញ ប្រសើរ​ជាង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​ចង់​កម្ចាត់​បុគ្គល​លោក សម រង្ស៊ី តែ​ម្នាក់​បែប​នេះ ព្រោះ​ថា​ការ​ប្រើ​អំណាច​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ពិតប្រាកដ​នោះ គណបក្ស​នេះ​នឹង​មិន​បាត់បង់​អ្នក​គាំទ្រ និង​មិន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​បរាជ័យ​នៅ​ពេល​ខាង​មុខ​នោះ​ឡើយ៕

1 comment:

  1. Anonymous4:28 AM

    The garment workers continue to faint in Cambodia. Every year, several hundred faint. Some bad years, a couple thousand did.

    In Vietnam, there is a regulation to require the garment factory to maintain the ambient temperature below 32 degree C. In Cambodia, there is no such law and the temperature often exceeds 37 degree C.

    It is so easy to win the garment workers' vote by passing a law similar to Vietnam: ambient temperature must not exceed 32 degree C.

    The question is: is CNRP stupid or what? Why didn't CNRP pass a law as such? The answer is simple. CNRP believe they already win the garment workers' vote by demanding higher base salary while CPP try to keep it low (for more jobs).

    So, CNRP come to the garment factories: pay us money or we will pass the law to require better working condition (more cost to operate) to you.

    I am too smart for CNRP. Prove me wrong. CNRP, you will pass a law to require the ambient air in the garment factories to below 32 degree C.

    ReplyDelete