Paris Peace Accords 23 Oct. 1991

Tuesday, June 20, 2017

លិខិត របស់ ព្រះអង្គម្ចាស់ ស៊ីុសុវត្ថិ ធម្មិកោ ផ្ញេីជូន លោក កឹម សុខា សូម រំលាយ គណៈកម្មាធិការ ប្រតិបត្តិ ខេត្តព្រះ​សីហនុ | Letter of Prince Sisowath Thomico to Kem Sokha to dissolve CNRP branch in Sihanouk Province

បែកធ្លាយ លិខិត របស់ ព្រះអង្គម្ចាស់ ស៊ីុសុវត្ថិ ធម្មិកោ ផ្ញេីជូន លោក កឹម សុខា សូម រំលាយ គណៈកម្មាធិការ ប្រតិបត្តិ ខេត្តព្រះ​សីហនុ!

ថ្ងៃនេះ ហ្វេសប៊ុកផេក សី ហា យើងខ្ញុំ សូម ទម្លាយ នូវលិខិត របស់ ព្រះអង្គម្ចាស់ ធម្មិកោ សូម រំលាយ គណៈកម្មាធិការ ប្រតិបត្តិ ខេត្តព្រះ​សីហនុ, ហើយ សូម តែងតាំង សារជាថ្មី ដេីម្បី ជូនបងប្អូន ប្រជាពលរដ្ធ ខ្មែរ ក្នុង និងក្រៅប្រទេស បានដឹង និងពិចារណា អំពី ស្ថានភាព សុខភាព ពិតប្រាកដ របស់ បក្សសង្គ្រោះជាតិ បច្ចប្បន្ន ដែលប្រៀប បានទៅនឹង "ការផ្ទុះ ភ្នំភ្លេីង បន្តកន្ទុយគ្នា ក្នុងជំរុំ ព្រះអាទិត្យ!

ក្តៅណាស់ ក្តៅគ្រប់ ទិសទី នៅក្នុង ជំរុំ ព្រះអាទិត្យ។ ភ្លើងមួយ កំពុងឆេះ ពន្លត់ មិនទាន់ផង ភ្លើង មួយទៀត ឆាបឆេះ ឡើង។  សុទ្ធតែ ភ្លើងពីគ្រប់ ទិសទី៖ ពីជើង, ពីត្បូង, ពីលិច, ពីកើត, ពីលើ, ពីក្រោម!  តើ ឲ្យលោក ប្រធាន ថ្មី ដោះស្រាយ យ៉ាងណា? នេះ ទំនង ជាកម្មពៀរ របស់គាត់ ទេ ពីព្រោះ គាត់ បាននាំភាព ក្តៅក្រហាយ ដល់គ្រួសារ មិនអស់ចិត្ត ដោយសារតែ រឿងអាស្រូវ ស្រីញី ២យប់ ១០ដង ឥឡូវ នាំភាព ក្តៅក្រហាយ ​ដល់​ជំរុំ ព្រះ​អាទិត្យ​ ទាំងមូល តែម្តង ដោយសារតែ ចំហាយ កញ្ជ្រោង បិសាច​ នៅជាប់ នឹងខ្លួន។


ភ្លើងថ្មី មួយទៀត ដែលកំពុង ដុតរោល ជំរុំ ព្រះអាទិត្ យពេលនេះ គឺ ឆាបឆេះ នៅក្នុងខេត្ត ជាប់មាត់ សមុទ្រ។  ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធាន ក្រុមការងារ ខេត្ត ព្រះសីហនុ បានសរសេរ លិខិត​ មួយច្បាប់ ផ្ញើជូន លោក កឹម សុខា ប្រធាន ថ្មី សូម រំសាយ គណៈកម្មាធិការ ប្រតិបត្តិ ខេត្តព្រះ​សីហនុ, ហើយ សូម តែងតាំង សារជាថ្មី។  ក្នុងលិខិត ទៅកាន់ លោក កឹម សុខា កាលពីថ្ងៃ ទី១១ មីនា ឆ្នាំ ២០១៧ ព្រះអង្គម្ចាស់ ធម្មិកោ បានបញ្ជាក់ ថា, សមាសភាព ថ្មី នៃគណៈកម្មា​ធិការ​ ប្រតិបត្តិ ខេត្ត ដែលទើប តែ ត្រូវ បានរុះរើ នោះ ឆ្លុះបញ្ចាំង ពីភាពគ្រួសារនិយម ពេញទី​ ដែលធ្វើ ឲ្យសកម្មជន និងអ្នកគាំទ្រ ថ្នាក់មូលដ្ឋាន ជ្រួលច្របល់ និងបាក់ទឹកចិត្ត យ៉ាងខ្លាំង។  ព្រះអង្គម្ចាស់​ ធម្មិកោ បានចាត់ទុក បញ្ហានេះ ថា កំពុង បំផ្លិចបំផ្លាញ គណបក្ស សង្គ្រោះជាតិ ឲ្យរលំរលាយ ហើយ។  នេះ ជាហេតុផល ដែលព្រះអង្គ សូម រំសាយ គណៈកម្មាធិការ ប្រតិបត្តិ ខេត្តនេះ ចោល និងត្រូវ រៀបចំ ជ្រើសរើស សារជាថ្មី។



ពុទ្ធោ អើយ!   តើ មេបក្ស ព្រះអាទិត្យ ដែលចេញ ពីសមាជ វិសាមញ្ញ ខុសលក្ខន្តិកះ បក្ស និងបំពានច្បាប់ ពេលនេះ ត្រូវ ដោះស្រាយ របៀបណា?  ដោះ បញ្ហាណា មុន, បញ្ហា ណាក្រោយ?  បើ បញ្ហាធំបំផុត គឺ បញ្ហាសមាជវិសាមញ្ញ ខុសច្បាប់ មិនទាន់ ដឹង ថា ដោះស្រាយ របៀបណា ផងនោះ?  ថា រឿងសមាជ ខុសច្បាប់ ជារឿងធំ, ចុះ រឿង ការជ្រួលច្របល់ របស់ សកម្មជន និងអ្នកគាំទ្រ ថ្នាក់ក្រោម មិនធំទេ ឬ?  សុទ្ធតែ ជាបញ្ហា ធំ ទាំងអស់ សុទ្ធតែ ជារឿង អាយុជីវិត របស់ គណបក្ស ទាំងអស់ ដែលមិនអាច មិនដោះស្រាយ បាននោះ ទេ។  តែ ថា បើ ដោះ ក៏ពិបាក រកច្រក ចេញដែរ; សុទ្ធតែ ជាបញ្ហា លេបស្លាក់ ខ្ជាក់ស្លែង។  មើលទៅ ជំរុំ ព្រះអាទិត្យ ពិតជា មិនអាច ទ្រាំទ្រ នឹងកម្តៅ ព្រះអគ្គី រាប់ពាន់ អង្សារ បែបនេះ បានទេ ទោះ ជាត្រូវ យកទឹក ប៉ុន្មានស៊ីុទែន ទៅស្រោច ក៏មិនអាច​ ជួយបង្អន់ និងបន្ថយ កម្តៅ បានដែរ។



នៅចំពោះ មុខបញ្ហានេះ មេបក្ស ព្រះអាទិត្យ ថ្មី មិនដឹង អង្គុយ លើកៅអី បានប៉ុន្មាន ថ្ងៃ ទៀតទេ។  កូនចៅ ថ្នាក់ក្រោម ជា
ច្រេីន បាន និងកំពុង ចាប់ផ្តើម count down បណ្តើរៗ, ហើយ ជាពិសេស ភាគី​ ខាង​មេបក្ស ចាស់ ពីព្រោះ ពួកគេ បន់ឲ្យតែ លោក​ កឹម សុខា លាចុះចេញ ដើម្បី អាចជ្រើរើស ប្រធាន ឡើងវិញ​ ដូចអ្វី ដែលកើតឡើង ក្នុងខេត្ត ព្រះសីហនុ ស្រាប់។  នេះ ជាលទ្ធផល ចេញពី ការរៀបចំ​ របស់​ មេបក្សថ្មី​ ដែលស្រវា យក តែគ្នីគ្នា របស់ខ្លួន ភ្លេចគិត ដល់បក្សពួក របស់ អតីត មេបក្សចាស់ ​នាំឲ្យ ពួកគេ ​ក្តៅក្រហាយ ​បែបនេះ។  នៅមាន ខេត្ត ជាច្រើនទៀត ដែលកំពុង កើតមាន រឿង ដូចគ្នា នេះដែរ។  នេះ នៅមិនទាន់ រាប់បញ្ហា អតីត មេឃុំ មកពីគណបក្ស សម រង្ស៊ី និង សិទ្ធិមនុស្ស ដែលត្រូវ គេ កាត់ប្រាក់ខែ​ ដោយសារតែ ត្រូវ ទៅឈរឈ្មោះ ឲ្យបក្ស សង្គ្រោះជាតិ ផងនោះ ទេ។ 


ស្ថានភាព សុខភាព បែបនេះ ពិតជាធ្ងន់ធ្ងរ លើសពីជំងឺ មហារីក ទៅទៀត ដែលមេបក្ស ថ្មី មិនអាច ជួយសង្គ្រោះបក្ សខ្លួនឯង បានឡើយ, កុំ ថាឡើយ ដល់ទៅ សង្គ្រោះជាតិ ស្អីនោះ៕

No comments:

Post a Comment