ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់បទសម្ភាសន៍ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ជាថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដំបូង។ RFA/Tha Kitya |
លោក ញឹក ប៊ុនឆៃ បដិសេធ ថា មិន បានក្បត់ រដ្ឋាភិបាល ដឹកនាំ ដោយលោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៧
លោក ញឹក ប៊ុនឆៃ ផ្ដល់បទសម្ភាសន៍ ដល់អាស៊ីសេរី នៅគេហដ្ឋាន របស់ លោកផ្ទាល់ ក្នុងខណ្ឌ ជ្រោយចង្វារ នៅថ្ងៃ ទី១៣ មិថុនា ថា, លោក នៅតែ ស្មោះ នឹងលោក ហ៊ុន សែន ដដែល, ហើយ លោក មិន អន់ចិត្ត នឹងការ ដកតួនាទី, អង្គរក្ស, និងអាវុធ ទាំងអស់ របស់លោក នោះឡើយ។
ទោះ ជាយ៉ាងណា ក៏ដោយ លោក ញឹក ប៊ុនឆៃ អះអាង ថា, លោក បានជួបផ្ទាល់ ជាមួយ លោក ហ៊ុន សែន ពន្យល់ ពីការ យល់ច្រឡំ នេះ រួចហើយ។ លោក បន្ត ថា, លោក បាននិយាយ តាមប្រព័ន្ធ ទូរស័ព្ទ ជាមួយ មិត្តភ័ក្ដិ របស់លោក នៅស្រុក បារាយណ៍ ខេត្ត កំពង់ធំ, គឺ លោក អ៊ី គឹមអៀង, ប៉ុន្តែ ខ្សែទូរស័ព្ទ ច្រឡំ ចូលលេខ របស់ អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទៅវិញ ដោយខ្លឹមសារ សន្ទនានោះ លោក ប្រាប់ ឲ្យអ្នកគាំទ្រ របស់លោក នៅស្រុក បារាយណ៍ បោះឆ្នោត ឲ្យក្រុមលោក អ៊ី គឹមអៀង ដែលជាក្រុម ការងារ គណបក្ស ខ្មែរ រួបរួមជាតិ នៅស្រុក បារាយណ៍ ខេត្ត កំពង់ធំ។
កាលពីថ្ងៃ ទី៥ មិថុនា ព្រះមហាក្សត្រ បានចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់ មុខតំណែង លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សា រាជរដ្ឋាភិបាល ដែលមាន ឋានៈ ស្មើ ឧបនាយក រដ្ឋមន្ត្រី ក្រោយលទ្ធផល បោះឆ្នោត បឋម បង្ហាញ ថា, គណបក្ស ខ្មែរ រួបរួមជាតិ របស់លោក បានជាប់ឆ្នោត ជាមេឃុំមួយ ក្នុងខេត្ត បន្ទាយមានជ័យ ក្នុងចំណោម ឃុំ-សង្កាត់ ចំនួន ១.៦៤៦ ទូទាំង ប្រទេស។
No comments:
Post a Comment