Paris Peace Accords 23 Oct. 1991

Sunday, June 4, 2017

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បោះឆ្នោត​ នៅ​ក្រុង​ តាខ្មៅ​ ខេត្ត​កណ្ដាល | PM Hun Sen went to vote in Takmau, Kandal province

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បោះឆ្នោត​ នៅ​ក្រុង​ តាខ្មៅ​ ខេត្ត​កណ្ដាល

RFA / វិទ្យុ អាស៊ី សេរី |៤ មិថុនា​ ២០១៧


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​លេខ​១៦៩៧ ក្នុង​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ម៉ោង​ប្រមាណ ៧​កន្លះ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា។ លោក​ក៏​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត ដោយ​ខ្លាច​ខុស​នីតិវិធី​នៃ​ការ​បោះឆ្នោត។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​សាលា​បឋមសិក្សា​ចាក់អង្រែលើ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​ដដែល​នេះ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
អាស៊ីសេរី នឹង​ផ្សាយ​ជូន​នូវ​ព័ត៌មាន​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​បន្តបន្ទាប់​ទៀត!

ហ៊ុន សែន ប៊ុន រ៉ានី បោះឆ្នោត ២០១៧ ១៤៤០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី បង្ហាញ​ម្រាមដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ម៉ោង​ប្រមាណ ៧​កន្លះ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា។ RFA/Brach Chev

បោះឆ្នោត​ក្រុម​ប្រឹក្សា ភ្នំពេញ ២០១៧ ១៤៤០
ពលរដ្ឋ​កំពុង​ស្វែងរក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​មណ្ឌល​បោះឆ្នោត​មួយ​
ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
 

No comments:

Post a Comment