លោក សម រង្ស៊ី ចូលរួមកម្មវិធីទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ RFA |
លោក សម រង្ស៊ី ថា នឹងចូល ស្រុកវិញ ពេលអស់ ឧបសគ្គ រារាំង សុវត្ថិភាព និងសេរីភាព របស់លោក
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា ២០១៧
ឆ្លើយតបទៅ នឹងលិខិត លុបចោល បម្រាម របស់ រដ្ឋាភិបាល, លោក សម រង្ស៊ី កាលពីថ្ងៃ ទី១៤ ខែមិថុនា បានបញ្ជាក់ ប្រាប់អាស៊ី សេរី តាមសារ អេឡិចត្រូនិក (Email) ថា, លោក នឹងវិល ត្រឡប់ ទៅប្រទេស កម្ពុជា វិញភ្លាម នៅពេល អស់មាន ឧបសគ្គ រាំងខ្ទប់ ដល់សុវត្ថិភាព និងសេរីភាព របស់គាត់ ក្នុងការ ធ្វើដំណើរ ចូលស្រុកខ្មែរ វិញ។
ទោះ លោក សម រង្ស៊ី មិនបញ្ជាក់ថា ឧបសគ្គទាំងនោះគឺជាអ្វីក៏ដោយ ឧបសគ្គដ៏ធំមួយគឺសាលក្រមតុលាការដែលរារាំងការវិលត្រឡប់នេះ លើកលែងតែមានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។ ប៉ុន្មានម៉ោងនៅមុនការផ្សាយនេះ គណនីហ្វេសប៊ុក (Facebook) ដាក់ឈ្មោះជាភាសាឡាតាំងថា Hun Sen ដែលកាសែតក្នុងស្រុកឈ្មោះ Fresh News អះអាងថា ជាគណនីហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី១៤ មិថុនា បានសរសេរសារបញ្ចេញមតិ (Comment) ក្នុងហ្វេសប៊ុក បែបឌឺដងដាក់លោក សម រង្ស៊ី ថា ឧបសគ្គរបស់លោក សម រង្ស៊ី គឺគុកនេះឯង។
គណនី ហ្វេសប៊ុក លោក ហ៊ុន សែន បន្តថា «ខ្ញុំ ខំបញ្ជា ឲ្យគេ ដកបម្រាម ការពារ ជីវិតគាត់ ដែលគាត់ ចាត់ទុក ថា ជាឧបសគ្គ សម្រាប់ ការវិល ត្រឡប់ របស់គាត់ ចេញ ដើម្បី បើកច្រក សម្រាប់ អ្នកក្លាហាន វិលមក ជាប់គុក ក្នុងស្រុក តាមបំណងគាត់។» សារនោះ បន្តចំអក ដាក់លោក សម រង្ស៊ី ថា, «គាត់ ប្រកាស មិនខ្លាច គុក។ ចុះម៉េច មិនរក គុក? បើ គុក ជាឧបសគ្គ, មួយជីវិតនេះ គាត់ នឹងមិន ត្រឡប់ មកវិញ ទេ៕»
No comments:
Post a Comment