Paris Peace Accords 23 Oct. 1991

Monday, June 26, 2017

[Vietnamization: Military, Border, Propaganda] វៀតណាម ​ស្នើ​កម្ពុជា​ ការពារ​ កុំ​ ឲ្យ​មាន​ អមិត្ត​ ប្រើ​ដី​កម្ពុជា ​ប្រឆាំង ​វៀតណាម | Vietnam requests Cambodia to protect, don't permit

លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev 

វៀតណាម ​ស្នើ​កម្ពុជា​ ការពារ​ កុំ​ ឲ្យ​មាន​ អមិត្ត​ ប្រើ​ដី​កម្ពុជា ​ប្រឆាំង ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ២៦ មិថុនា​ ២០១៧


វៀតណាម ​ស្នើ​កម្ពុជា​ ឲ្យ​រក្សា​ សន្តិសខ​ តាម​ព្រំដែន​ ឲ្យ​បាន ​ហ្មត់ចត់  ដើម្បី​ បង្ក្រាប​ អំពើ​ រត់ពន្ធ​ ឧក្រិដ្ឋកម្ម​ ឆ្លង​ដែន និង​ការពារ ​ក្រុម​អមិត្ត ឬ​អ្នក​ទីបី​ ប្រើប្រាស់​ទឹកដី​ កម្ពុជា ប្រឆាំង ​វៀតណាម។


សេចក្ដី​ប្រកាស​ ព័ត៌មាន​ របស់​ រដ្ឋសភា កម្ពុជា ​ចុះ​ថ្ងៃ​ ទី២៦ មិថុនា   បញ្ជាក់​ ថា, សំណើ​ របស់ ​វៀតណាម ​ធ្វើ​ឡើង​ ក្នុង​ពេល​ ដែល​ប្រធាន​ រដ្ឋសភា ​កម្ពុជា លោក ហេង សំរិន ធ្វើ​ទស្សនកិច្ច ​ផ្លូវ​ការ​ នៅ​ប្រទេស​ វៀតណាម ​​កាល​ពី​ចុង​ សប្ដាហ៍​ មុន។

សំណើ​នេះ ​ធ្វើ​ឡើង​ តាមរយៈ​ រដ្ឋសភា​ កម្ពុជា ដើម្បី​ ជំរុញ​ ការ​អនុវត្ត​ កិច្ច​ព្រមព្រៀង ​រវាង​ ប្រទេស​ ទាំង​ពីរ,  ក្នុង​នោះ​ វៀតណាម​ក៏​ស្នើ​ ជំរុញ​ ការ​បោះ​បង្គោល ​ព្រំដែន ​ឲ្យ​ឆាប់ ​រួច​រាល់ ចំណែក ​កន្លែង​ណា​ ដែល​មិន​ទាន់ ​ឯកភាព​គ្នា គឺ​ ត្រូវ​ ចរចា។


ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក សរុប ២.៥៧២​គីឡូម៉ែត្រ។ បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ជាង​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​បោះ​បង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស​វៀតណាម​ បានចំនួន ៨៤​ភាគរយ។

អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​​ព្រំដែន អ្នកស្រី កុយ ពិសី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២៦ មិថុនា ថា កម្ពុជា​ពិត​ជា​ចង់​បញ្ចប់​ការ​បោះ​បង្គោល​កំណត់​ព្រំ​សីមា រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់​រួច​រាល់​ណាស់ ប៉ុន្តែ​ការ​បោះ​បង្គោល​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​ផល​ចំណេញ​ដល់​ប្រទេស​រៀងៗ​ខ្លួន រួម​នឹង​ការ​ដោះស្រាយ​បច្ចេកទេស និង​វិវាទ​នានា​ជាដើម។ យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ ថា​ពេល​ណា​ទើប​ការ​បោះ​បង្គោល​ព្រំដែន​នេះ អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។


ក្រៅ​តែ​ពី​រឿង​ព្រំដែន​នេះ​ដែរ វៀតណាម​ក៏​ស្នើ​ដល់​កម្ពុជា​ចាត់​ទុក​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​ជិត​ខាង​ល្អ ដែល​ជា​ទ្រព្យ​ដ៏​ថ្លៃ​ថ្លា ដើម្បី​ថែ​រក្សា​បន្ត​ពូន​ជ្រុំ និង​ផ្សព្វផ្សាយ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ច្បាស់៕



No comments:

Post a Comment