ផ្សាយផ្ទាល់៖ លោក សម រង្ស៊ី សូម ឱ្យមេឃុំ និងចៅសង្កាត់ អនុវត្ត តាមគោល នយោបាយ ពេលឃោសនា
លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ បានផ្តែផ្តាំ ឱ្យមេឃុំ និងចៅសង្កាត់ទើបជាប់ឆ្នោតថ្មី គោរពតាម គោលនយោបាយ ដែលបាន ដាក់ចេញ ក្នុងអំឡុងពេល ឃោសនា, ហើយ ខិតខំ បម្រើពលរដ្ឋ នៅក្នុង មូលដ្ឋាន របស់ខ្លួន។ នៅក្នុង បទសម្ភាសន៍ តាមប្រព័ន្ធ Skype ជាមួយលោក ម៉ែន គឹមសេង នៃ VOA លោក សម រង្ស៊ី ក៏លើកទឹកចិត្ត ពលរដ្ឋឱ្យ បន្តគាំទ្រ គណបក្ស សង្គ្រោះជាតិ ដោយអះអាង ថា, ការផ្លាស់ប្តូរ វិជ្ជមាន នឹងកើតមានឡើង ក្រោយពី ការបោះឆ្នោត ជាតិ នៅឆ្នាំ ២០១៨។ លោក ក៏បាន ស្នើសុំ ឱ្យគណបក្ស តូចៗ ដទៃទៀត មករួម កម្លាំងគ្នា ដើម្បី ប្រកួតប្រជែង ផ្តាច់ព្រ័ត ជាមួយ នឹងគណបក្ស ប្រជាជន កម្ពុជា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕
khmer.voanews.com | voacambodia.com #cambodia #khmer #electionsKH#voakhmerelections2017
ព័ត៌មាន VOA អំពីការបោះឆ្នោតឆ្នាំ២០១៧៖ http://khmer.voanews.com/election2017
Live Blog: khmer.voanews.com/liveblog
ព័ត៌មាន VOA អំពីការបោះឆ្នោតឆ្នាំ២០១៧៖ http://khmer.voanews.com/election2017
Live Blog: khmer.voanews.com/liveblog
No comments:
Post a Comment