Paris Peace Accords 23 Oct. 1991

Sunday, July 2, 2017

តំណាងរាស្ត្រ​ អាមេរិក​ ២​រូប ​នឹង​ជួប​ ពិភាក្សា​ ជាមួយ ​សហគមន៍​ ខ្មែរ​ នៅ​ក្រុង​ ឡុងប៊ិច | 2 US congressmen to meet with Cambodian community in Long Beach

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov

តំណាងរាស្ត្រ​ អាមេរិក​ ២​រូប ​នឹង​ជួប​ ពិភាក្សា​ ជាមួយ ​សហគមន៍​ ខ្មែរ​ នៅ​ក្រុង​ ឡុងប៊ិច

RFA / វិទ្យុ អាស៊ី សេរី | ១ កក្កដា ២០១៧

តំណាងរាស្ត្រ​ សហរដ្ឋ អាមេរិក ពី​ខាង​ គណបក្ស​ ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  និង​​លោក ស្ទីវ ឆាបុត (Steve Chabot) ពី​ខាង ​គណបក្ស​ សាធារណរដ្ឋ​និយម នៅ​ថ្ងៃ​ ទី​៩ ខែ​កក្កដា ខាង​មុខ នឹង​ជួប ​ពិភាក្សា​ ជាមួយ​ សហគមន៍ ​ខ្មែរ​ ក្នុង​ទីក្រុង ​ឡុងប៊ិច (Long Beach) រដ្ឋ​ កាលីហ្វ័រញ៉ា (California) ក្នុង​វេទិកា ​ស្ដីពី​ ទំនាក់ទំនង ​រវាង ​កម្ពុជា និង​សហរដ្ឋ អាមេរិក សម្រាប់ ​ដំណើរ​ការ​ ប្រជាធិបតេយ្យ​ នៅ​ប្រទេស​ កម្ពុជា។


អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិក នឹង​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​ក្នុង​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ហើយ​ដែល​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ អាមេរិកាំង​ជា​ច្រើន​នៅ​ទី​នោះ។ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​អាមេរិកាំង ទាំង​ពីរ​រូប​នេះ នឹង​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ អំពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ឬ​ដែល​ហៅ Congressional Cambodia Caucus។

ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា នេះ គឺ​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សមាជិក​សភា​តំណាងរាស្ត្រ​គ្រប់​ភាគី​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា និង​ការ​រឹត​ចំណង​មិត្តភាព​វាង​សហរដ្ឋ​អាមេរិក និង​ប្រជាជាតិ​អាស៊ាន។

វេទិកា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​ចំនួន​មេ​ឃុំ និង​ចៅសង្កាត់​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ទោះ​បី​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​មាន ការ​គំរាម​ធ្វើ​សង្គ្រាម​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ៕





No comments:

Post a Comment