Paris Peace Accords 23 Oct. 1991

Saturday, July 8, 2017

ច្បាប់​​​​ គណបក្ស​​​ នយោបាយ ​​​​​​នឹង​​​ផ្តាច់ ទំនាក់​​​ទំនង​​​ លោក សម រង្ស៊ី ពីCNRP | Political Party Law Would Sever Rainsy From CNRP

ច្បាប់​​​​ គណបក្ស​​​ នយោបាយ ​​​​​​នឹង​​​ផ្តាច់ ទំនាក់​​​ទំនង​​​ លោក សម រង្ស៊ី ពីCNRP

The Cambodia Daily | ៧ កក្កដា ២០១៧

លោក សម រង្ស៊ី ឥស្សរជន គណបក្សប្រឆាំង នឹងត្រូវ កាត់ផ្ដាច់ រាល់ទំនាក់ទំនង ទាំងអស់ ពីគណបក្ស សង្គ្រោះជាតិ ក្រោមវិសោធនកម្ម ច្បាប់ ដ៏ចម្រូងចម្រាស ស្ដីពី គណបក្ស នយោបាយ ដែលគាំទ្រ ដោយគណបក្ស ប្រជាជន កម្ពុជា។

គណបក្ស នយោបាយ ទាំងអស់ នឹងត្រូវ ហាមឃាត់ មិន ឱ្យធ្វើ សកម្មភាព ជាមួយ ទណ្ឌិត ជាប់ទោស ពីបទបទឧក្រិដ្ឋ ឬមិន ឱ្យប្រើប្រាស់ រូបភាព, សារជាសំឡេង, និងឯកសារ ជាលាយលក្ខណ៍អក្សរ ដែលបង្កើតឡើង ដោយអ្នក រំលោភបំពាន ច្បាប់ ដើម្បី ផ្សព្វផ្សាយ បុព្វហេតុ របស់ខ្លួន ឡើយ នៅក្នុង កំណែទម្រង់ ដែលហាក់ដូចជា ផ្តោតគោលដៅ លើលោក សម រង្ស៊ី

អតីត ប្រធាន គណបក្សប្រឆាំង និរទេសខ្លួន រូបនេះ រងការ ចោទប្រកាន់ ពីបណ្ដឹង ផ្លូវច្បាប់ ជាច្រើន ចាប់តាំង ពីលោក ចាកចេញ ពីប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥, ហើយ មិន ដែលវិល ត្រឡប់ មកវិញ ឡើយ។  កាលពីម្សិលមិញ គណបក្ស សង្គ្រោះជាតិ ប្ដេជ្ញា ថា នឹងមិន ចូលរួម ការបោះឆ្នោត នៅរដ្ឋសភា នៅថ្ងៃច័ន្ទ ស្ដីពី ការធ្វើ វិសោធនកម្ម ច្បាប់នេះ ឡើយ ដែលរួមមាន ទប្បញ្ញត្តិថ្មី ស្ដីពី ឈ្មោះ និងសញ្ញាសម្គាល់ គណបក្ស ជាដើម ដោយលើកឡើង ថា, វា រំលោភ រដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្ស។លោក ឈាង វុន (ស្តាំ)តំណាងរាស្ត្រគណបក្សប្រជាជនឈរជិតលោក យ៉ែម បុញ្ញប្ញទ្ធិ (កណ្តាល)តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងលោក អេង ឆៃអ៊ាង អនុប្រធានបក្សសង្គ្រោះជាតិក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភាកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលីលោក ឈាង វុន (ស្តាំ)តំណាងរាស្ត្រគណបក្សប្រជាជនឈរជិតលោក យ៉ែម បុញ្ញប្ញទ្ធិ (កណ្តាល)តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងលោក អេង ឆៃអ៊ាង អនុប្រធានបក្សសង្គ្រោះជាតិក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភាកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី


ការធ្វើវិសោធនកម្មនេះធ្វើឡើងតាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីសប្ដាហ៍មុន។ ដោយមិនចេញឈ្មោះលោក សម រង្ស៊ី លោក ហ៊ុន សែន បានចោទអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះថា បានលូកដៃនៅក្នុងគណបក្ស និងកិច្ចការប្រទេសជាតិ និងបង្កការបែកបាក់។
សេចក្តីស្នើច្បាប់នេះកត់សម្គាល់ឱ្យឃើញពីការធ្វើវិសោធនកម្មលើកទី២ចំពោះច្បាប់នេះក្នុងរយៈពេល៦ខែចុងក្រោយ។ ការធ្វើវិសោធនកម្មលើកទី១អនុញ្ញាតឱ្យតុលាការរម្លាយគណបក្សណាដែលមានមេដឹកនាំជាប់ទោសព្រហ្មទណ្ឌ ជាហេតុធ្វើឱ្យលោក សម រង្ស៊ី ដែលញាំញីដោយបណ្តឹងជាច្រើននោះបង្ខំចិត្តលាលែងពីប្រធានគណបក្សកាលពីខែកុម្ភៈ។
ខ្លឹមសារនៃវិសោធនកម្មថ្មីនេះ ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងកាលពីម្សិលមិញនៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលទុកគម្រោងពិចារណាសំណើធ្វើវិសោធនកម្មនេះមួយឡែក។  សេចក្តីស្នើច្បាប់បន្ថែមបីចំណុចចំពោះមាត្រា៦នៃច្បាប់នេះ។
ចំណុចថ្មីពីរហាមឃាត់គណបក្សទាំងអស់មិនឱ្យ “ប្រើប្រាស់សារជាសំឡេង រូបភាពឬឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមឬ “យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋឱ្យធ្វើសកម្មភាពណាមួួដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។ ចំណុចទី៣ ហាមឃាត់គណបក្សទាំងអស់មិនឱ្យឃុបឃិតជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។
គណបក្សទាំងឡាយណាដែលរំលោភបទប្បញ្ញត្តិ តុលាការអាចផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី៥ឆ្នាំ ឬរម្លាយគណបក្សបក្សនោះ។
មាត្រា១១ដែលត្រូវបានកែប្រែ ហាមឃាត់គណបក្សទាំងអស់មិនឱ្យប្រើឈ្មោះរូបវ័ន្តបុគ្គលណាមួយដាក់ជាឈ្មោះគណបក្សឡើយ។ សញ្ញាសម្គាល់របស់គណបក្សនយោបាយមិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ។ ឈ្មោះរបស់គណបក្សនយោបាយថ្មីទាំងអស់ត្រូវតែខុសពីគណបក្សដែលមានស្រាប់។
គណបក្ស សម រង្ស៊ី គណបក្សហ្វុ៊នស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យទំនងជារំលោភបទប្បញ្ញត្តិថ្មី អាស្រ័យលើការបកស្រាយ។
ការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ត្រូវធ្វើក្នុងរយៈពេល៩០ថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន។
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណៈកម្មាធិការបានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មនេះ ដែលលោកអះអាងថានឹង “ការពារផលប្រយោជន៍ជាតិ ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយនឹងការពារអំណាចរបស់រដ្ឋ” ដើម្បីធ្វើការបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គ ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទ។
លោកបានបដិសេធការដែលថា ច្បាប់នេះទាក់ទងទៅនឹងលោក សម រង្ស៊ី ដែលបណ្តឹងផ្លូវច្បាប់របស់លោកត្រូវមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ ហើយសូម្បីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីដើមសប្ដាហ៍នេះថា សំណើនេះធ្វើឡើងដើម្បី “សម្លាប់ជីវិតនយោបាយរបស់ សម រង្ស៊ី”។
ស្របពេលជាមួយគ្នានេះ លោក ឈាង វុន បានមានប្រសាសន៍ថា រដ្ឋាភិបាល “មិនអាចបណ្ដោយឱ្យទណ្ឌិតមួយមកកើតទេ”។ ហើយលោកបានថ្លែងថា ការអន្តរាគមន៍ណាមួយពីបរទេសដើម្បីធានាឱ្យមានការត្រឡប់មកវិញ នឹងធ្វើឱ្យ “បែកបាក់សង្គមជាតិ”។
ប៉ុន្តែលោកបានអះអាងថា គណបក្សប្រជាជនកម្ពុជាមិនចង់ឃើញគណបក្សសង្គ្រោះជាតិរលាយទេ។ លោក ឈាង វុន បានបន្តថា “យើងត្រូវការដៃគូមួយដើម្បី…ឱ្យប្រជាធិបតេយ្យយើងមានភាពរស់រវើក”។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិជំទាស់នឹងសំណើនេះ ហើយបានថ្លែងថា គណបក្សរបស់លោកនឹងមិនចូលរួមការបោះឆ្នោតនៅថ្ងៃច័ន្ទឡើយ លោកបានលើកឡើងបន្ទាប់ពីកិច្ចប្រជុំថា ”យើងមិនអាចទៅចូលរួមធ្វើច្បាប់មួយដែលរឹតត្បិតសេរីភាពប្រជាពលរដ្ឋ រំលោភរដ្ឋធម្មនុញ្ញ រំលោភកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ”។
ទោះយ៉ាងណា លោក អេង ឆៃអ៊ាង បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងពិនិត្យមើលដំណាក់កាលនៃការដករូបលោក សម រង្ស៊ី ចេញពីបដា និងស្លាកសញ្ញាគណបក្សទូទាំងប្រទេស និងកែប្រែច្បាប់នេះវិញ បើគណបក្សឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ។
លោក សម រង្ស៊ី បានចាត់ទុកការខំប្រឹងប្រែងរបស់រដ្ឋាភិបាលថា “គួរឱ្យអស់សំណើច” ហើយបានអះអាងថា ការប្រឹងប្រែងនេះបង្ហាញថា លោក ហ៊ុន សែន ខ្លាចគូប្រជែងយូរអង្វែងរបស់ខ្លួន។
លោកបានសរសេរនៅក្នុងអុីម៉េលកាលពីម្សិលមិញថា “ប៉ុន្តែ ខ្ញុំបារម្ភថា អតីតសហសេវិកគណបក្សសង្គ្រោះជាតិមានឆន្ទៈដូចខ្ញុំ អ្នករិះគន់រដ្ឋាភិបាលទាំងអស់ អ្នកប្រជាធិបតេយ្យទាំងអស់នៅកម្ពុជានឹងត្រូវចាប់ជាចំណាប់ខ្មាំងដោយរដ្ឋាភិបាលផ្ដាច់ការដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះ ប៉ុន្តែខ្ញុំនឹងតតាំងនឹងចំណាត់ការបែបហ្នឹង ហើយនឹងខិតខំធ្វើយ៉ាងណាដើម្បីធានាថា ខ្ញុំនឹងជាមនុស្សតែម្នាក់គត់ដែលនឹងស្ដីបន្ទោស និងចង់ឱ្យដាក់ទោសទណ្ឌ”។
លោក Markus Karbaum អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាឡឺម៉ង់ដែលសិក្សាស្រាវ ជ្រាវពីប្រទេសកម្ពុជាមានប្រសាសន៍ថា សំណើនេះផ្អែកលើការយល់ខុសដែលថាគណ បក្សសង្គ្រោះជាតិមានមនុស្សខ្លាំងតែម្នាក់។
លោកបានសរសេរនៅក្នុងអុីម៉េលថា “ខ្ញុំគិតថា គណបក្សប្រឆាំងគឺមានច្រើនជាងនេះ បើទោះជារចនាសម្ព័ន្ធផ្ទៃក្នុងមិនសូវមានប្រសិទ្ធភាព និងមានសមត្ថភាពនៅទន់ខ្សោយទូទៅក៏ដោយ។មានអ្នកនយោបាយមានប្រជាប្រិយភាពមួយចំនួន ដែលអាចគ្រប់គ្រងគណបក្ស និងទាក់ទាញអ្នកបោះឆ្នោតបានដោយការធ្វើការងារជាក្រុម។
អ្នកបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិផ្សេងទៀតត្រូវបានជំរុញទឹកចិត្ត ដោយភាគច្រើនមានការមិនពេញចិត្តនឹងគណបក្សកាន់អំណាច ហើយមិនងាករេឡើយ បើទោះជាមានការធ្វើវិសោធនកម្មនេះក៏ដោយ៕

No comments:

Post a Comment