Paris Peace Accords 23 Oct. 1991

Saturday, July 29, 2017

[Demographic Vietnamization: Border, Takeo] យុវជន​ បារម្ភ​ ពី​ការ​ បាត់បង់​ ភូមិ​ថ្ម បីដុំ​ នៅ​តាកែវ ​ទៅ​ប្រទេស ​វៀតណាម | Youth worry about loss of New Village Bei Dom in Takeo to Vietnam

កន្លែង​​លក់​អាហារ​របស់​ជនជាតិ​វៀតណាម នៅ​ភូមិ​ថ្មបីដុំ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ជាប់​ព្រំដែន​វៀតណាម។ រូបថត​ថ្ងៃ​២៥ កក្កដា ឆ្នាំ​២០១៧។  Photo provided
កន្លែង​​លក់​អាហារ​របស់​ជនជាតិ​វៀតណាម នៅ​ភូមិ​ថ្មបីដុំ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ជាប់​ព្រំដែន​វៀតណាម។ រូបថត​ថ្ងៃ​២៥ កក្កដា ឆ្នាំ​២០១៧។ Photo provided

យុវជន​ បារម្ភ​ ពី​ការ​ បាត់បង់​ ភូមិ​ថ្ម បីដុំ​ នៅ​តាកែវ ​ទៅ​ប្រទេស ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៧



ក្រុម​យុវជន​ បាន​ចេញ​ របាយការណ៍​ សម្ដែង​ ការ​ព្រួយ​បារម្ភ​ អំពី​ ការ​បាត់បង់​ ភូមិ​ថ្មបីដុំ នៅ​ជាប់ ​ព្រំដែន ​កម្ពុជា-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ ខេត្ត​តាកែវ ទៅ​ប្រទេស ​វៀតណាម។  ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់ ​ពី​ពួកគេ ​បាន​ចុះ​ទៅ​ ស្រាវជ្រាវ​ ដោយ​ផ្ទាល់​ ក្នុង​យុទ្ធនាការ «១០០ រាត្រី» បន្ត​ពី​លោក​បណ្ឌិត កែម ឡី។  រី​ឯ​ មន្ត្រី​ រដ្ឋាភិបាល​ ច្រាន​ចោល ​របាយការណ៍​នេះ ដោយ​ចាត់​ទុក​ ថា ជា​របាយការណ៍​ ក្រុម​អគតិ និង​អះអាង​ ថា ភូមិ​ថ្មបីដុំ នៅ​តែ ​ស្ថិត​ក្រោម​ អធិបតេយ្យ ​របស់​ កម្ពុជា ជា​រៀង​រហូត។

​របាយការណ៍​ បឋម​ ក្នុង​រាត្រី​ ៣៤ របស់ ​សមាគម​សម្ព័ន្ធ​ និស្សិត​ បញ្ញវន្ត​ខ្មែរ ​ចំនួន ៤​ទំព័រ បាន​ដាក់​ ចំណង​ជើង ​ថា «ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​តំបន់​គ្រីមៀ (Crimea) ទី១​នៅ​​កម្ពុជា។»  ភូមិ​ថ្មបីដុំ​នេះ ស្ថិត​ក្នុង ​ឃុំ​ កំពង់ក្រសាំង ស្រុក ​បូរីជលសារ ខេត្ត​ តាកែវ ដែល​ក្រុម​យុវជន​ បាន​ចុះ ​ស្រាវជ្រាវ​ ដោយ​ផ្ទាល់ កាល​ពី​ថ្ងៃ​ ទី​២៤ និង​ទី​២៥ ខែ​កក្កដា។

​ការ​ព្រួយ​បារម្ភ​ ថា ភូមិ​ថ្មបីដុំ នឹង​ក្លាយ ​ជា​របស់​ វៀតណាម​នោះ ដោយ​ក្រុម​យុវជន​ សំអាង ​លើ​ការ​ រក​ឃើញ​ ៥​ចំណុច​ សំខាន់ៗ។  ទី​១ គឺ ​នៅ​ភូមិ​ថ្មបីដុំ នោះ មាន​ជនជាតិ ​វៀតណាម រស់​នៅ​ ស្ទើរ​តែ​ ជាង ៩៩​ ភាគរយ  ក្នុង​នោះ ​មួយ​ចំនួន ​តូច ​ចេះ​និយាយ​ខ្មែរ​ តិចៗ។  ទី​២ រចនាបថ​ សាងសង់​ អគារ, ផ្ទះសម្បែង, ស្លាក​យីហោ ​រក​ស៊ី និង​ការ​ រស់​ មាន​លក្ខណៈ​ ជា​វៀតណាម។  ទី​៣ ពុំ​ ឃើញ​មាន​ ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​ ដូច​វៀតណាម ដែល​នៅ​ ជាប់​បង្គោល ​ព្រំដែន​ លេខ ២៦៥, ហើយ ​ពលរដ្ឋ​ វៀតណាម ចេញ​ចូល ​យ៉ាង​សេរី។  ទី​៤ ភូមិ​ថ្មបីដុំ កម្រ​មាន ​ប្រជាជន​ខ្មែរ​ ចេញ​ចូល​ ទី​នោះ, ហើយ​ គ្មាន​ ផ្លូវ​ ធ្វើ​ដំណើរ​ ទៅ​កាន់ ​ភូមិ​នោះ​ឡើយ, ខុស​ ពី​វៀតណាម ដែល​មាន ​ហេដ្ឋារចនាសម្ព័ន្ធ​ ភ្ជាប់ ​ភូមិ​ថ្មបីដុំ ទៅ​ប្រទេស​ របស់​គេ​ ដូចជា​បាន​ សាងសង់​ផ្លូវ, ​ទាំង​ផ្លូវ​ទឹក និង​ផ្លូវ​គោក។  រី​ឯ​ ចំណុច​ ចុង​ក្រោយ​ នោះ នៅ​ភូមិ​ថ្មបីដុំ គ្មាន ​អត្តសញ្ញាណ​ ជាតិ​ខ្មែរ​ទេ ដូចជា​គ្មាន ​វត្ត​អារាម, សាលា​រៀង​ខ្មែរ។  មាន​តែ ​ថ្មបីដុំ ដែល​ពលរដ្ឋ​ខ្មែរ​ ស្គាល់​ថា ជា​របស់​ខ្មែរ។  តែ​ នៅ​ពេល​នេះ ទី​នោះ​ មាន​ការ​ គោរព​ បូជា​ ពី​ប្រជាជន​ វៀតណាម ទៅ​ហើយ។


​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ផ្អែក​លើ​ការ​រក​ឃើញ​ទាំង ៥​ចំណុច​ខាង​លើ​នេះ ធ្វើ​ឲ្យ​ពួកគេ​ហ៊ាន​សន្និដ្ឋាន​ថា ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​របស់​វៀតណាម នៅ​ថ្ងៃ​អនាគត បើ​ទោះ​បី​ជា​មាន​ការ​បោះ​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​២០១១ នៅ​ទី​នោះ គឺ​បង្គោល​ព្រំដែន​លេខ ២៦៥ ក៏ដោយ​ចុះ៖ «ចំណុច​ប្រាំ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នេះ គឺ​ជា​ចំណុច​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​ថ្មបីដុំ​នោះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​យើង​យ៉ាង​ជាក់ច្បាស់ ដូចជា​យើង​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការ​ចេញ​ចូល​របស់​វៀតណាម នៅ​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ធ្វើ​ផ្លូវ​ពី​ភូមិ​ថ្មបីដុំ មក​កម្ពុជា យើង​ឲ្យ​បាន​មួយ​ខ្សែ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ខ្មែរ​ទៅ​រស់​នៅ​ទី​នោះ ឲ្យ​បាន​ច្រើន​ទៅ​ច្រើន​ទៅ​ជាង​ពលរដ្ឋ​វៀតណាម។ នេះ​ទើប​យើង​ធានា​ថា ទៅ​ថ្ងៃ​អនាគត​យើង​អត់​បាត់បង់​ទឹក​ដី»
ព្រំដែន ថ្មបីដុំ តាកែវ ៨៥៥ ២០១៧
បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ ២៦៥ និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​វៀតណាម ស្ថិត​នៅ​តំបន់​ថ្មបីដុំ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​នៅ​ទី​នេះ​ពុំ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ភាគី​ខ្មែរ​នោះ​ទេ។ រូបថត​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧។ Photo provided Photo provided

រី​ឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ឡើយ៖ «ទុក​អោយ​រាត្រី​ស្អី​គេ​នោះ​បន្ត​ទៀត​ទៅ ខ្ញុំ​គ្មាន​អ្វី​ទៅ​អត្ថាធិប្បាយ​ទេ»។
​ចំណែក​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ  មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ការ​ធុញទ្រាន់​ចំពោះ​មនុស្ស​អគតិ​មួយ​ចំនួន​ដែល​តែងតែ​និយាយ​អ៊ីចេះ និយាយ​អ៊ីចុះ អំពី​តំបន់​ថ្មបីដុំ។ ទោះ​យ៉ាង​ណា លោក​ហ៊ាន​ធានា​ថា តំបន់​ថ្មបីដុំ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​តាកែវ ដោយ​មាន​ប៉ូលិស ទាហាន ប៉េអឹម ឈរ​ជើង​នៅ​ទីនោះ​យ៉ាង​រឹង​មាំ៖ «ថ្មបីដុំ ជា​តំបន់​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ក្រោម​អធិបតេយ្យភាព​កម្ពុជា មាន​ប៉ុស្តិ៍​ប៉ូលិស មាន​ប៉ុស្តិ៍​យោធា ឈរ​ជើង​យ៉ាង​រឹម​មាំ​នៅ​ទី​នោះ មាន​ទាំង​ប៉ូលិស​ព្រំដែន យោធា​ព្រំដែន ប៉ូលិស​ព្រំដែន​វរៈព្រំដែន​៦០៣ ហើយ​និង​វីរៈ​ព្រំដែន​៣០១ ឈ​ជើង​យ៉ាង​រឹង​មាំ​នៅ​ទី​នោះ។ យើង​មាន​កាស៊ីណូ​ធំៗ ដើម្បី​ការពារ​បន្ទាត់​ព្រំដែន​របស់​យើង​នៅ​ទី​នោះ យើង​មាន​ផ្សារ​បីដុំ នៅ​ទី​នោះ ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ព្រំដែន អត់​មាន​គ្រីមៀ ទី​១ ទី​២ ទី​៣ ដូច​ពួក​អគតិ​មួយ​ចំនួន​និយាយ​ទេ»

​ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លើក​ឡើង​ថា អ្វី​ដែល​មាន​នៅ​ក្នុង​របាយការណ៍​នោះ គឺ​ពួកគេ​គ្រាន់តែ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ភូមិ​ខ្មែរ​ប៉ុណ្ណោះ ហើយ​លោក​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​ជំទាស់​លើ​របាយការណ៍​នេះ គាត់​គួរ​តែ​មាន​របាយការណ៍​ណា​មួយ​ដែល​បង្ហាញ​ពី​ការពិត​ជាក់ស្ដែង​ក្នុង​តំបន់​នោះ មក​បង្ហាញ​ពួក​យើង​វិញ ហើយ​បើ​ពួកគាត់​អត់​មាន ហើយ​សូម្បីតែ​ការ​ចុះ​ទៅ​ផ្ទាល់ គាត់​មិន​ទាន់​ទាំង​បាន​ចុះ​ទៅ​ផង តើ​គាត់​យក​សម្ដី​គាត់​មក​ប្រកែក​ថា របាយការណ៍​នេះ​មិន​ត្រឹមត្រូវ ដូច្នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គប្បី​សម្រាប់​ប្រជាជន​ខ្មែរ​ដែរ»

​ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ក៏​បាន​លើក​ហេតុផល ៥​ចំណុច​ដែរ​ថា នៅ​តំបន់​ថ្មបីដុំ​នោះ មិន​អាច​ទៅ​ជា​របស់​វៀតណាម។ ទី​១ គឺ​កម្ពុជា មាន​ច្រក​ថ្មបីដុំ ទី​២ មាន​កាស៊ីណូ​ថ្មបីដុំ ទី​៣ មាន​អ្នកតា​ថ្មបីដុំ ទី​៤ មាន​ព្រំដែន​ច្រក​ថ្មបីដុំ ទី​៥ គឺ​មាន​ឃុំ​ច្បាស់​ដែល​គេ​ស្គាល់​ថា​ថ្មបីដុំ៖ «ថ្មបីដុំ​នេះ យើង​បាន​ដឹង​ហើយ​ថា វា​ជា​របស់​កម្ពុជា ដែល​យើង​បាន​បោះ​បង្គោល​រួច​ហើយ។ ចំណុច​ទី​២ ម្តុំ​នោះ​សំបូរ​កាស៊ីណូ ហើយ​កាស៊ីណូ យើង​ដឹង​ហើយ​ថា ខ្មែរ​យើង​មិន​សូវ​លេង​ទេ មាន​តែ​ខាង​វៀតណាម លេង មិន​ខុស​ពី​ខាង​ប៉ោយប៉ែត ទេ។ កន្លែង​នេះ​ដែល​យើង​ចូល​ចិត្ត​ជ្រុលនិយម ហើយ​ខ្វះ​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ។ បើ​យើង​ក្រឡេក​មើល​ប៉ោយប៉ែត សូម្បីតែ​ហាង​ក៏​ដាក់​ភាសា​ថៃ ដែរ ហើយ​បើ​យើង​ទៅ​ប្រទេស​ថៃ វិញ យើង​ឃើញ​ពេទ្យ​ខ្លះ​ដាក់​អក្សរ​ខ្មែរ អក្សរ​អង់គ្លេស និង​អក្សរ​ថៃ ដូច​គ្នា។ អ៊ីចឹង​ធម្មតា​នៅ​ជិត​ព្រំដែន​វា​អ៊ីចឹង ហើយ​គាត់​និយាយ​គ្រីមៀ នេះ គាត់​មាន​យល់​អត់​រឿង​គ្រីមៀ នេះ?»

​ក្នុង​របាយការណ៍​ស្រាវជ្រាវ​នោះ ក្រុម​ការងារ "១០០​រាត្រី" បាន​បង្ហាញ​វិធីសាស្ត្រ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថា ពួកគេ​បាន​ចុះ​មូលដ្ឋាន​ផ្ទាល់ ជួប​ប្រជាពលរដ្ឋ និង​អាជ្ញាធរ និង​ធ្វើការ​អង្កេត​ផ្ទាល់​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច នយោបាយ បញ្ហា​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​អ្វី​ដែល​ជា​តម្រូវការ​ចម្បង​ដែល​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ជា​អាទិភាព និង​ជា​បន្ទាន់។ គោល​បំណង​នៃ​ការ​ស្រាវជ្រាវ​នេះ ពួកគេ​បញ្ជាក់​ថា ដើម្បី​ជួយ​រដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស ឲ្យ​មាន​ការ​រីក​ចម្រើន និង​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ និង​ចូលរួម​ការពារ​ប្រទេស​ទាំង​អស់​គ្នា ហើយ​ពួកគេ​អះអាង​ថា គ្មាន​ចេតនា​រិះគន់​ជាន់​ពន្លិច​គណបក្ស​ណា​មួយ​ឡើយ៕

15 comments:

  1. Anonymous9:00 AM

    Leave the poor people alone. Look at how poor and shabby that Vietnamese noodle shop is?

    If you don't leave those poor people alone, I will curse Cambodia with another Pol Pot #2. Khmer race is finished, and can never survive in the next one hundred years. Slowly, Khmer will be squeezed out by other races.

    Khmer race is one of the most hated races in the world. You really need to improve and stop causing trouble to other races.

    ReplyDelete
    Replies
    1. Anonymous10:00 AM

      Ignoring/discarding this 9>00 AM YUON's propagandist/troller spamming T2P!!!

      Delete
  2. Anonymous1:12 PM

    Anonymous9:00 AM is a Vietnamese/Yuon dog eater who is also a killer. How many Khmer people have you killed to steal their land for your evil landless and barbaric Yuon/Vietnamese folks reside illegally in Cambodia land? Yes, Drgunzet is a Yuon/Vietnamese killer who claimed as a Germany guy living in German. Should Germany government kick this Vietnamese dog eater named Drgunzet out of Germany and force this murderous Vietnamese dog eater named Drgunzet to live somewhere in Hanoi instead? This Vietnamese dog eater has no feeling about killing someone to steal someone's land or property and claim his evil Yuon/Vietnamese country? Yes, Drgunzet is a cruel Vietnamese dog eating killer. Wonder how many people this Vietnamese dog eater named Drgunzet killed to take over or steal the land and property from Cambodia Cambodian/Khmer people for his bad and barbaric Vietnamese dog eating folks.

    Drgunzet is not different from the cruel Vietnamese secret agents hiding in Khmer Rouges uniforms to pretend Khmer Rouges soldiers during the Killing Fields from 1975 to 1979 that killed more than two millions of innocent and well-educated Khmer people including the innocent children.

    Drgunzet still remains at large as the Vietnamese dog eating killer left over from the Yuon/Vietnamese secret agents hiding in Khmer Rouges uniforms (who could read, write and speak Khmer language with the Yuo/Vietcong accent). Today, the Vietnamese dog eater named Drgunzet as the Yuon/Vietnamese secret agent hiding in Khmer Rogues uniform still alive. We need to expose for this Vietnamese dog eater named Drgunzet because this Yuon dog eater tries to spread the lies and promote the land thieves and landless Yuon/Vietnamese folks who have no respects for the land owners who are Cambodian or Khmer people. Yuon/Vietnamese folks including Drgunzet never had the land and property before, but these Vietnamese folks and Drgunzet try so hard to rob Cambodian people's territory or land. That is why they and Drgunzet are the Vietnamese or Yuon land thieves.

    Let's Drgunzet say whatever he wants, but no one in the world will believe this Vietnamese dog eating poster named Drgunzet. This poster tries to show how good his English writing is.


    ReplyDelete
    Replies
    1. Anonymous6:46 AM

      How many Khmer people have you killed to steal their land for your evil landless and barbaric Yuon/Vietnamese folks reside illegally in Cambodia land?
      -------------

      Zero, none, zip, nada, nope, no-no-no!

      -Drgunzet-

      Delete
    2. Anonymous8:12 AM

      Ignoring/discarding this 6:46 AM YUON's propagandist/troller spamming T2P!!!
      Down with all the VIET/YUON's propagandist/troller/spammer here on T2P

      Delete
  3. Anonymous8:43 AM

    Can we live in peace and be nice to others?

    -Drgunzet-

    ReplyDelete
    Replies
    1. Anonymous8:46 AM

      Ignoring/discarding this 8:43 AM YUON's propagandist/troller spamming T2P!!!
      Down with all the VIET/YUON's propagandist/troller/spammer here on T2P

      Delete
    2. Anonymous9:24 AM

      Viet/YUON the cruelest people on earth - 5 millions dogs eaten by the Viet/YUON a year!!!

      http://www.bbc.co.uk/newsbeat/article/39577557/the-countries-where-people-still-eat-cats-and-dogs-for-dinner

      Delete
    3. Anonymous9:54 AM

      U cannot live in peace and be nice then.

      Delete
    4. Anonymous10:05 AM

      Ignoring/discarding this 9:54 AM YUON's propagandist/troller spamming T2P!!!
      Down with all the VIET/YUON's propagandist/troller/spammer here on T2P

      Delete
  4. Anonymous1:28 PM

    -Drgunzet-, how many innocent people of Cambodia have you murdered? You want to steal Cambodian people's land so bad that is why you want to use the dirty and deadly plan just like your Vietnamese dog eating leaders in Hanoi and devil ghost Ho Chi Minh did to create the Killing Fields of Cambodia from 1975 to 1979. You, -Drgunzet-, are hoping to be a famous leader like Ho Chi Minh in order to overcome over the murdering of innocent Khmer or Cambodian people in order to steal the land of Cambodia for groups of your landless Vietnamese/Yuon dog eating folks. That is why we wonder you are dreaming of your friend Hun Sen (a Vietnamese puppet)to finish the job to kill his own Khmer people for you and your Vietnamese dog eating leaders in Hanoi. No one will believe whatever you say to twist the story and tell the lies to fool the world, that the landless Vietnamese dog eating folks have had a fake history of Vietnam thousands of years or millions of years ago. Right???

    ReplyDelete
  5. Anonymous3:08 AM

    -Drgunzet-, how many innocent people of Cambodia have you murdered?
    -------------

    Zero, none, zip, nada, nope, no-no-no!

    -Drgunzet-

    P.S. As for the land, I don't want the Cambodia's land that bad. Mr. Hun Sen has already secured Cambodia's sovereignty through United Nations. Cambodian land can still be own through private ownership. Just pay Cambodian government money then you can own the land to kick the Khmers out.

    In fact in USA, I can kick the Khmers out of my land if they are on my property. Gosh, Khmers just never learn.

    ReplyDelete
    Replies
    1. Anonymous4:12 AM

      Ignoring/discarding this 3:08 AM YUON's propagandist/troller spamming T2P!!!
      Down with all the VIET/YUON's propagandist/troller/spammer here on T2P
      Viet/YUON the cruelest people on earth - 5 millions dogs eaten by the Viet/YUON a year!!!

      http://www.bbc.co.uk/newsbeat/article/39577557/the-countries-where-people-still-eat-cats-and-dogs-for-dinner

      Delete
  6. Anonymous6:51 AM

    Wow, so much spamming...cut&psste. What a loser and also an idiot.

    ReplyDelete
    Replies
    1. Anonymous7:08 AM

      Ignoring/discarding this 6:51 AM YUON's propagandist/troller spamming T2P!!!
      Down with all the VIET/YUON's propagandist/troller/spammer here on T2P
      Viet/YUON the cruelest people on earth - 5 millions dogs eaten by the Viet/YUON a year!!!

      http://www.bbc.co.uk/newsbeat/article/39577557/the-countries-where-people-still-eat-cats-and-dogs-for-dinner

      Delete