Paris Peace Accords 23 Oct. 1991

Friday, July 28, 2017

[Demographic Vietnamization: Border, Mondolkiri, Military] បញ្ហា​ព្រំដែន​ កម្ពុជា-​វៀតណាម ​នៅ​តំបន់​ ដាក់ដាំ ​និង​ដាក់ហ៊ូត​ នៅ​មិន​ ទាន់​មាន​ ដំណោះស្រាយ | Cambodia, Vietnam border issues at Dak Dam and Dak Huot not yet resolved

ប៉ុស្តិ៍​ដាក់ដាំ​របស់​កម្ពុជា នា​ខេត្ត​មណ្ឌលគិរី។ រូបថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥
ប៉ុស្តិ៍​ដាក់ដាំ​របស់​កម្ពុជា នា​ខេត្ត​មណ្ឌលគិរី។ រូបថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥

បញ្ហា​ព្រំដែន​ កម្ពុជា-​វៀតណាម ​នៅ​តំបន់​ ដាក់ដាំ ​និង​ដាក់ហ៊ូត​ នៅ​មិន​ ទាន់​មាន​ ដំណោះស្រាយ

RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៧


គណៈកម្មការ​ ជាតិ ​កិច្ចការ​ ព្រំដែន ​ប្រទេស​ កម្ពុជា និងវៀតណាម បាន​ឯកភាព​គ្នា​ ជា​គោលការណ៍​ ថា នឹង​ធ្វើ​ លិខិត ​រួម​គ្នា​ ឲ្យ​ប្រមុខ​ រដ្ឋាភិបាល ​នៃ​ប្រទេស​ ទាំង​ពីរ ចុះ​ហត្ថលេខា ​ស្នើ​សុំ​ ភាគី​ ប្រទេស​ បារាំង ផ្ដល់​អ្នក​ បច្ចេកទេស ​កំណត់​ ផែនទី និង​វាស់វែង​ តំបន់​ ព្រំដែន​ នៅ​មាន​ជម្លោះ ជាពិសេស​​ តំបន់​ ដាក់ដាំ, អូរ​ហុជ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។  ក៏ប៉ុន្តែ ​រហូត​បច្ចុប្បន្ន​ តំបន់​នោះ​ ឋិត​នៅ​ ជា​កន្លែង​​ ប្រទាញ ប្រទង់ ​របស់ ​ភាគី​ទាំង​ពីរ ​ដដែល។


​អ្នកនាំពាក្យ និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ចាប់​ពី​ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន តំបន់​ប្រទាញប្រទង់​នោះ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពោល​គឺ​ភាគី​ទាំង​ពីរ​រក្សា​ជំហរ​កាន់កាប់ និង​បោះ​ទីតាំង​ឈរ​ជើង​ដូច​ធម្មតា។

លោក​ថា សូម្បី​ស្ពាន​ឈើ​ឆ្លង​កាត់​អូរ​ដាក់ដាំ ជា​តំបន់​ស ដែល​ភាគី​ទាំង​ពី​គ្រោង​សាង​សង់​ស្ពាន​រួម​គ្នា ក៏​មិន​ទាន់​បាន​សាងសង់​នៅ​ឡើយ៖ «តាម​បងប្អូន​គាត់​ថា ដី​យើង​នៅ​ហ្នឹង ហើយ​បង្គោល​របស់​យើង​មើល​ពី​ខាង​ហ្នឹង​មក​នៅ​ខាង​ឆ្វេង​អូរ​​រហូត ប៉ុន្តែ​អា​ហ្នឹង​គេ​មិន​ទាន់​ឲ្យ​ឈូស​ផ្លូវ មិន​ទាន់​ឲ្យ​បោះ​ដោយសារ​កន្លែង​ហ្នឹង​នៅ​ដោះស្រាយ​គ្នា​​សិន ហើយ​ជា​ចំណុច​ប្រឈម​រាល់​ពេល​ប្រជុំ​អត់​ដាក់​អា​ហ្នឹង​ចូល​របៀបវារៈ ព្រោះ​អា​ហ្នឹង​វា​ធ្ងន់ ចាំ​​ជជែក​គ្នា​នៅ​ពេល​មាន​ជំនាញ»

​តំបន់​ដាក់ដាំ អូរ​ហុជ ឋិត​នៅ​ចន្លោះ​អូរ​ដាក់ដាំ និង​អូរ​ហុជ ដែល​ភាគី​វៀតណាម ហៅ​ថា តំបន់​ដាក់ដាង ដាក់ហ៊ូត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា តំបន់​ជម្លោះ​នោះ​មាន​ទំហំ​ជាង ៥០​គីឡូម៉ែត្រ​ក្រឡា ហើយ​ទាមទារ​ខ្សែ​​បន្ទាត់​ខណ្ឌ​ដែន​សីមា​នៅ​ចំណុច​អូរ​ហុជ បច្ចុប្បន្ន​ភាគី​វៀតណាម សាងសង់​ច្រក​ទ្វារ​ព្រំដែន​ចូល​​ជ្រៅ​ពី​អូរ​ហុជ ប្រមាណ ១០​គីឡូម៉ែត្រ ចំណែក​ភាគី​វៀតណាម ទាមទារ​យក​អូរ​ដាក់ដាំ ជា​ខ្សែបន្ទាត់​​ខណ្ឌ​ដែន​សីមា ខណៈ​ភាគី​កម្ពុជា សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់ដាំ នៅ​ក្រៅ​តំបន់​អូរ​ដាក់ដាំ ប្រមាណ ១​គីឡូម៉ែត្រ ហើយ​នៅ​ចន្លោះ​ប៉ុស្តិ៍​ព្រំដែន​ទាំង​ពីរ​ក្លាយ​ទៅ​ជា​តំបន់​ស ដែល​ភាគី​ទាំង​ពីរ​ហាម​ធ្វើ​អ្វី​ថ្មី​បន្ថែម​ទៀត។

អនុ​ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ដែល​បាន​សិក្សា​ពី​តំបន់​នោះ​បញ្ជាក់​ថា ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៥៥ ក្នុង​ស្រុក​អូររាំង រហូត​មក​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​៦០ មាន​ប្រវែង​ប្រមាណ ២៧​គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។ លោក​ថា លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​ឋិត​នៅ​ចំណុច​អូរ​ហុជ៖ «ខាង​វៀតណាម ចង់​ឲ្យ​យើង​ទទួល​យក​ដាក់ដាំ ហើយ​ខាង​រដ្ឋាភិបាល​យើង​អត់​ព្រម​ទទួល​ទេ ចង់​យក​អូរ​ហុជ ដែល​វៀតណាម ហៅ​ដាក់ហ៊ូត រហូត​ដល់​អូរ​តាំងម៉ែ ដល់​អូរប្លាយ បាន​ធ្លាក់​មក​ទន្លេ​ស្រែពក អា​ហ្នឹង​ព្រំដែន​យើង​ហ្នឹង ប៉ុន្តែ​រដ្ឋាភិបាល​ទាំង​ពីរ​ឲ្យ​ប្រទេស​ទី​បី គូស​ផែន​ទី​ឡើង​វិញ ហើយ​យើង​នឹង​ទទួល​អ្វី​ដែល​សមរម្យ»

​ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៤០ ពី​ព្រំ​ប្រទល់​ខេត្ត​រតនគិរី រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៦៥ ស្រុក​ស្នួល ខេត្ត​ក្រចេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​លោក​ថា ជាប់​ប្រជុំ។

​ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ធ្លាប់​រស់​នៅ​ជិត​តំបន់​ព្រំដែន​អះអាង​ថា វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍ និង​​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​មក​ទល់​នឹង​អូរ​ដាក់ដាំ ក្នុង​ដី​ខ្មែរ ដែល​ពី​មុន​ព្រំដែន​ឋិត​នៅ​ចំណុច​អូរ​ហុជ មាន​ចម្ងាយ​​ជាង ១៥ ទៅ ២០​គីឡូម៉ែត្រ​ពី​អូរ​ដាក់ដាំ៕

1 comment:

  1. Anonymous10:20 AM

    Everything with the YUON is systematic [historically]- now using Khmer-Yuon Hun Sen and his families hoping to finish off the colonization of Cambodia. But the discreet will of the Khmer people for the 2018 election will put an end to Hun Sen's legacy of the YUON slavery once and for all in the history of the YUON's invasion of Cambodia and its neighbors. Down with Hun Sen! Down with the YUON's Ho Chi Minh federation of Indochina. Bravo the Khmer people without HUN SEN! Bravo the new generation of the Khmer youngsters without the interference and bloody hands of the YUON, communist Vietcong!!!

    ReplyDelete