Paris Peace Accords 23 Oct. 1991

Saturday, July 22, 2017

[Demographic Vietnamization: Elections, Men Sam An, Montagnards] ភាគី​ វៀតណាម​ ស្នើ​កម្ពុជា ​ឲ្យ​ជួយ​ សហគមន៍​ ជន​វៀតណាម

media
លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម និងលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន
FB: Hun Sen

ភាគី​ វៀតណាម​ ស្នើ​កម្ពុជា ​ឲ្យ​ជួយ​ សហគមន៍​ ជន​វៀតណាម

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ |២១ កក្កដា ២០១៧

នៅក្នុង​ជំនួប ​ជា​មួយ​លោក ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង អគ្គ​លេខាធិការ​ គ​ណៈកម្មាធិការ មជ្ឈិមបក្ស​ កុម្មុយនីស្ត វៀត​ណាម កាល​ពី​ថ្ងៃ​ ម្សិល​មិញ, ភាគី ​វៀតណាម​ បាន​ស្នើ​ ឲ្យ​កម្ពុជា ជួយ​សហគមន៍​ ជនជាតិ​ វៀត​ណាម និង​អនុវត្ត​ ភាព​ស្មើគ្នា​ ចំពោះ​ សហគមន៍​ ជន​វៀតណាម ដែល​រស់​នៅ​ កម្ពុជា ដើម្បី​ រួមចំណែក​ ក្នុង​ការ ​រីក​ចម្រើន ​របស់ ​ប្រទេស។

ការ​ស្នើ​ ពី​ភាគី ​វៀតណាម​នេះ ធ្វើ​ឡើង ​ក្នុង​ដំណើរ​ ទស្សនៈ​កិច្ច​ រយៈ​ពេល ​៣​ថ្ងៃ ពីថ្ងៃ​ ទី២០ កក្កដា ដល់​ថ្ងៃ ទី​២២ កក្កដា របស់ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គ​លេខាធិការ​ គណៈកម្មាធិការ​ មជ្ឈិម​បក្ស​ កុម្មុយ​នីស្ត​ វៀតណាម​ តាម​ការ​អញ្ជើញ​ របស់​ ព្រះ​មហាក្សត្រ​ កម្ពុជា។


គេហទំព័រ​ព័ត៌មាន​វៀត​ណាម​ចុះ​ផ្សាយ​ថ្ងៃ​ទី២១ ខែ​កក្កដា ថា​ក្នុង​ពេល​ជួប​ប្រជុំ​រវាង​ភាគី​វៀត​ណាម និង​កម្ពុជា នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ង្វៀន ហ៊្វូជុង​បាន​ស្នើ​ទៅ​លោក​ហ៊ុន សែន​ឲ្យ​ជួយ​សហគមន៍​ជន​ជាតិ​វៀតណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជន​វៀត​ណាម ដែល​រស់​នៅ​កម្ពុជា​។ 

លោក​អ៊ាង សុផល្លែត ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី​២១ ខែ​កក្កដា​នេះ​។ ប៉ុន្តែ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​វិញ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀត​ណាម បាន​សម្រេច​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២៥​លាន​ដុល្លារ​អាមេរិក ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សាង​សង់​អគារ​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ផងដែរ​។

លោក​ង្វៀន ហ៊្វូជុង បាន ស្នើ​សុំ​អោយ​ប្រទេស​ទាំង​ពីរ​ជំរុញ​ការ​តភ្ជាប់​អោយ​កាន់​តែ​ស៊ី​ជម្រៅ​តាម​រយៈ​វិស័យ​ផ្សេងៗ ដោយ​ធ្វើ​យ៉ាង​ណា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កើន​ឡើង​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ​២០២៥​ខាង​មុខ​។

បើ​គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ប្រមាណ​៣ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​បាន​វិនិយោគ​ចំនួន​១៩០​គម្រោង ដែល​មាន​ទំហំ​ទឹក​ប្រាក់​២.៩ពាន់​លាន​ដុល្លារ​។
គួរ​ជម្រាប​ជូន​ថា​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នៃ​មន្ត្រី​សំខាន់​ៗ​របស់​កម្ពុជា ទៅ​ប្រទេស​វៀតណាម ភាគី​វៀត​ណាមក៏​តែង​តែ​ស្នើ​ឲ្យ​កម្ពុជា បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​សហគមន៍​ជនវៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដោះ​ស្រាយ​ជីវិត​របស់​ពួក​គេ ដែល​នេះ​គឺ​ជា​ការ​រួម​ចំណែក​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រទេស​ទាំង​ពីរ​៕

1 comment:

  1. Anonymous1:56 PM

    Vietnam or Yuon is the same as or similar to Yugoslavia. The Communist Vietcong master-minded killers in Hanoi have been involved with the Killing Fields in Cambodia, Southern Cambodia/Khmer Kampuchea Krom (now called Southern Vietnam).

    Communist Vietnamese leaders have set up many dirty and deadly plans to commit crimes against Humanity in Cambodia and Laos. Those Hanoi leaders will be sanctioned and punished by the International Community. The Communist leaders in Hanoi should be called to come to ICJ. Vietnamese leaders will be punished like the Yugoslavia leader Slobodan Milošević in the near future or Vietnam will be sanctioned because of the crime they (Hanoi master-minded killers or land invaders) committed against Cambodian people and Laos.

    ReplyDelete