ពិធីសម្ពោធបើកផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងច្រកឡេថាន់ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។ Photo Provided |
កម្ពុជា, វៀតណាម បើកផ្លូវ ដឹកជញ្ជូន ផ្លូវការ តាមច្រកទ្វារ ព្រំដែន អន្តរជាតិ អូរយ៉ាដាវ
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៧
ផ្លូវជាតិ លេខ៧៨អា (78A) តភ្ជាប់ ពីតំបន់ ច្រកទ្វារ ព្រំដែន អន្តរជាតិ អូរយ៉ាដាវ
ខេត្ត រតនគិរី និងច្រក ព្រំដែន អន្តរជាតិ ឡេថាន់ ខេត្ត យ៉ាឡាយ
ប្រទេស វៀតណាម
បានក្លាយ ជាផ្លូវ ដឹកជញ្ជូន ដ៏សំខាន់ រវាង ប្រទេស ទាំងពីរ ក្នុងតំបន់ អាស៊ាន។
ការបើកផ្លូវ ដឹកជញ្ជូននេះ
គឺ ជាផ្នែកមួយ ក្នុងការ អភិវឌ្ឍ វិស័យសេដ្ឋកិច្ច រវាង ប្រទេស ក្នុងតំបន់ ផងដែរ។
អាជ្ញាធរ កម្ពុជា និងវៀតណាម
បានសម្រេច បើកផ្លូវ ដឹកជញ្ជូន កម្រិតតំបន់ រវាង ច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ
ខេត្ត រតនគិរី និងច្រកព្រំដែន អន្តរជាតិ ឡេថាន់ ខេត្ត យ៉ាឡាយ
ប្រទេស វៀតណាម
ដែលជាតំបន់ ប៉ូល សេដ្ឋកិច្ច ដ៏សំខាន់ ទីបួន របស់ ប្រទេស កម្ពុជា។
ប្រជាពលរដ្ឋ, មន្ត្រី រាជការ ខេត្ត រតនគិរី
និងខេត្ត យ៉ាឡាយ ប្រទេស វៀតណាម ប្រមាណ ៥០០នាក់
បានចូលរួម សម្ពោធ ដំណើរការ ផ្លូវដឹកជញ្ជូននេះ នាតំបន់ ចក្រទ្វារ ព្រំដែន ឡេថាន់
ខេត្តយ៉ាឡាយ នៅព្រឹក ថ្ងៃទី១៩ ខែកក្កដា។
ប្រធានមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តរតនគិរី លោក ស៊ុន ប៉ូលីន បញ្ជាក់ថា
ការបើកច្រកផ្លូវដឹកជញ្ជូននៅតំបន់នេះមានសារសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ
និងអ្នកដំណើររវាងប្រទេសទាំងពីរបានកាន់តែងាយស្រួល។ លោកបន្តថា
ការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនតំបន់នេះ
កើតមានយូរឆ្នាំមកហើយក្នុងកម្រិតថ្នាក់ខេត្ត
ក៏ប៉ុន្តែនេះគឺជាការសម្រេចសម្ពោធផ្លូវការរវាងប្រទេសទាំងពីរ
ទាក់ទិនដំណើរការបើកផ្លូវដឹកជញ្ជូននេះសម្រាប់ថ្នាក់ជាតិ៖ «ការដឹកជញ្ជូនផ្លាស់ប្ដូរទំនិញទេសចរណ៍មានសារសំខាន់ណាស់។
បើសិនឡានត្រូវមានការអនុញ្ញាតរត់ដល់ភ្នំពេញក៏បាន
អានេះច្រកអន្តរជាតិ។»
ផ្លូវជាតិលេខ៧៨អា
ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ
តភ្ជាប់នឹងផ្លូវជាតិលេខ៧ ចំណុចអូរពងមាន់ ខេត្តស្ទឹងត្រែង
មានចម្ងាយជាង ១០០គីឡូម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីខេត្តស្ទឹងត្រែង
ទៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី កំពង់ចាម ខេត្តត្បូងឃ្មុំ
និងតំបន់ផ្សេងទៀតនៅទូទាំងប្រទេស។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម អឿន
កត់សម្គាល់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
ជាផ្លូវដឹកជញ្ជូនកសិផលពីខេត្តរតនគិរី
ទៅលក់នៅទីផ្សារប្រទេសវៀតណាម និងដឹកជញ្ជូនគ្រឿងសម្ភារៈ
និងទំនិញពីប្រទេសវៀតណាម មកខេត្តរតនគិរី និងទីក្រុងភ្នំពេញទៀតផង។
លោករំពឹងថា ការបើកផ្លូវដឹកជញ្ជូននេះ
នឹងក្លាយទៅជាផ្លូវដឹកជញ្ជូនផ្លាស់ប្ដូរទំនិញ អ្នកដំណើរ
សេវាកម្មទេសចរណ៍កម្រិតតំបន់អាស៊ាននៅថ្ងៃខាងមុខ៖ «សេដ្ឋកិច្ចយើងទាំងអស់ទាំងចេញទាំងចូល
ទាំងទេសចរណ៍ ពាណិជ្ជកម្ម ដើម្បីឲ្យភាគីវៀតណាម ក៏គាត់ដឹង
ខាងយើងក៏ដឹងថាយើងមានច្រកអូរយ៉ាដាវ មួយជាច្រកអន្តរជាតិ។»
តួលេខរបស់សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ
ឲ្យដឹងថា ក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ក៏មានរថយន្តដឹកអ្នកដំណើរ
និងដឹកទំនិញប្រមាណ ២០គ្រឿងឆ្លងពីប្រទេសវៀតណាម ចូលមកខេត្តរតនគិរី
និងចេញពីខេត្តរតនគិរី ទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែននេះ។
មន្ត្រីព្រំដែនសុំមិនឲ្យបញ្ចេញឈ្មោះ
បញ្ជាក់ថា
រថយន្តដែលអនុញ្ញាតឲ្យឆ្លងកាត់ច្រកព្រំដែនអន្តរជាតិបច្ចុប្បន្ន
គឺជារថយន្តដឹកជញ្ជូនទំនិញ
និងអ្នកដំណើរក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងខេត្តទាំងពីរនៅឡើយ។
ទោះបីជាយ៉ាងនេះក្តី ប្រធានមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តរតនគិរី លោក ស៊ុន ប៉ូលីន ឲ្យដឹងថា រហូតបច្ចុប្បន្ន
អាជ្ញាធរវៀតណាម និងកម្ពុជា
កំពុងរៀបចំកិច្ចព្រមព្រៀងស្ដីពីបរិមាណរថយន្តដែលត្រូវអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ច្រកផ្លូវដឹកជញ្ជូននេះសម្រាប់ថ្នាក់ជាតិនៃប្រទេសទាំងពីរ៕
Good for trade.
ReplyDeleteVietnam or Yuon is the same as or similar to Yugoslavia. The Communist Vietcong master-minded killers in Hanoi have been involved with the Killing Fields in Cambodia, Southern Cambodia/Khmer Kampuchea Krom (now called Southern Vietnam).
ReplyDeleteCommunist Vietnamese leaders have set up many dirty and deadly plans to commit crimes against Humanity in Cambodia and Laos. Those Hanoi leaders will be sanctioned and punished by the International Community. The Communist leaders in Hanoi should be called to come to ICJ. Vietnamese leaders will be punished like the Yugoslavia leader Slobodan Milošević in the near future or Vietnam will be sanctioned because of the crime they (Hanoi master-minded killers or land invaders) committed against Cambodian people and Laos.