Paris Peace Accords 23 Oct. 1991

Sunday, July 2, 2017

រយៈពេល​ ៥​ថ្ងៃ​ អាជ្ញាធរ​ ថៃ​ បញ្ជូន​ពលករ ​ខ្មែរ​ ខុស​ច្បាប់​ ជាង​ ១​ពាន់ ​នាក់​ មក​ស្រុក​វិញ | In 5-day period, Thai authority repatriated over 1,000 Cambodian laborers back to their home country

សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ ដោយ​ខុស​ច្បាប់ មក​ដល់​នៅ​ផ្សារ​រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Photo Provided
សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ ដោយ​ខុស​ច្បាប់ មក​ដល់​នៅ​ផ្សារ​រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Photo Provided

រយៈពេល​ ៥​ថ្ងៃ​ អាជ្ញាធរ​ ថៃ​ បញ្ជូន​ពលករ ​ខ្មែរ​ ខុស​ច្បាប់​ ជាង​ ១​ពាន់ ​នាក់​ មក​ស្រុក​វិញ

RFA / វិទ្យុ អាស៊ី សេរី | ១ កក្កដា ២០១៧

មន្ត្រី​ សង្គម​ស៊ីវិល ​ប្រាប់​ថា, រយៈពេល ៥​ថ្ងៃ​ ហើយ​ ដែល​អាជ្ញាធរ​ ថៃ សម្រុក​ ចាប់​បញ្ជូន​ ពលករ​ ខ្មែរ​ ខុស​ច្បាប់ ​ឲ្យ​ត្រឡប់ ​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​ អន្ដរជាតិ​ ប៉ោយប៉ែត។  ពលករ​ខ្មែរ​ខុស​ច្បាប់​ ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​វិញ ប្រាប់​សង្គម​ស៊ីវិល និង​សមាជិក​ ព្រឹទ្ធសភា​ ថា, គ្មាន​ លទ្ធភាព និង​ពិបាក​ ក្នុង​ការ​ ធ្វើ​លិខិត ​ឆ្លង​ដែន ទើប ​សម្រេច​ ទៅ​ធ្វើ​ការ ​ទាំង​ប្រថុយប្រថាន។


អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា ពលករ​ដែល​ថៃ ចាប់​បញ្ជូន​មក​វិញ​ក្នុង​មួយ​ថ្ងៃៗ ប្រហែល​ពី ២០០ ទៅ ៤០០​នាក់។ លោក​ថា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា​វិញ ដើម្បី​ឲ្យ​ធ្វើ​ឯកសារ​បញ្ជាក់​សិន មុន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ធ្វើ​ការ​វិញ។

​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​យ៉ាង​គំហុក​នេះ គឺ​បន្ទាប់​ពីរ​រដ្ឋាភិបាល​ថៃ ប្រកាស​អនុវត្ត​​ច្បាប់​ថ្មី​ដោយ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ​ចំពោះ​ថៅកែ​ថៃ ណា​ដែល​ហ៊ាន​ជួល ឬ​ជួយ​លាក់​បាំង​ពលករ​ខុស​ច្បាប់​ឲ្យ​នៅ​ធ្វើការ។

No comments:

Post a Comment