Paris Peace Accords 23 Oct. 1991

Monday, July 10, 2017

លោក សម រង្ស៊ី៖ លោក ហ៊ុន សែន បញ្ជា អាម៉ីអាថោង ក្នុងរដ្ឋសភា ទីងមោង បង្កើតច្បាប់ មួយ សំដៅ បុគ្គល តែម្នាក់ | Sam Rainsy: Hun Sen orders his lackeyes in the NatAss to create a law focused only on one person

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី៖ លោក ហ៊ុន សែន បញ្ជា អាម៉ីអាថោង ក្នុងរដ្ឋសភា ទីងមោង បង្កើតច្បាប់ មួយ សំដៅ បុគ្គល តែម្នាក់

| ១០ កក្កដា ២០១៧ 

អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស បានចំអក ទៅលោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយ ថា បានបញ្ជា ឲ្យក្រុម របស់ខ្លួន កែច្បាប់ គណបក្ស នយោបាយ ម្ដងទៀត ដើម្បី រារាំង កុំ ឲ្យលោក ចូលប្រលូក ក្នុងឆាក នយោបាយ នៅកម្ពុជា។

យោងតាម បណ្ដាញ សង្គម ហ្វេសប៊ុក កាលពីថ្ងៃ អាទិត្យ ម្សិលមិញ, អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហោះ សារនយោបាយ ឌឺដង ទៅលោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា, កំពុង ភ័យខ្លាច តាំងតែ ពីស្រមោល និងសំឡេង របស់លោក ឡើង ខណៈ ដែលលោក នៅក្រៅប្រទេស ហើយនោះ។


លោក ថា ការភ័យខ្លាចនេះហើយធ្វើឲ្យលោក​ ហ៊ុន សែន នៅមិនសុខក្នុងចិត្ត និងបានបញ្ជា ឲ្យសមាជិក រដ្ឋសភាមក ពីគណបក្ស ប្រជាជន ខិតខំ កែច្បាប់ គណបក្ស នយោបាយ ឡើងវិញ ដើម្បី រាំរាំងលោក មិនឲ្យ វិលត្រឡប់ មកប្រទេស កម្ពុជាវិញ។

បើ តាមហ្វេសប៊ុក លោក សម រង្ស៊ី សរសេរ ថា៖ «គួរឲ្យអស់សំណើច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអាម៉ីអាថោង ក្នុងរដ្ឋសភាទីងមោង ឲ្យបង្កើត “ច្បាប់” មួយ ដែលសំដៅមកលើបុគ្គលម្នាក់តែប៉ុណ្ណោះ គឺរូបខ្ញុំតែម្តង។ សាធារណមតិឃើញច្បាស់ហើយឥលូវនេះ ថា ហ៊ុន សែន ខ្លាចខ្ញុំណាស់ ដោយសារតែខ្ញុំជាសត្រូវដ៏ជិតស្និតជាងគេរបស់គាត់ ហើយគ្រាន់តែឈ្មោះខ្ញុំ រូបថតខ្ញុំ សម្លេងខ្ញុំ ស្រមោលខ្ញុំ ឬអ្វីដែលរម្លឹកពីវត្តមានខ្ញុំ ធ្វើឲ្យ ហ៊ុន សែន ដេកមិនលក់»

ទោះជាយ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ រដ្ឋសភាបាន​ប្រជុំ​ពេញអង្គ ​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយគ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ គឺ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​៦៦​រូប​ប៉ុណ្ណោះ​។​

លោក សម រង្ស៊ី បន្ថែមថា លោកក៏បារម្ភខ្លាំងពីសុខទុក្ខអតីតសហការីលោក នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដោយថា អាចនឹងត្រូវបានរដ្ឋាភិបាលផ្ដាច់ការចាប់ជាចំណាប់ខ្មាំង ដើម្បីបំបិតមាត់លោក។ លោកថា នឹងព្រមធ្វើគ្រប់បែបយ៉ាង ដើម្បីការពារអ្នកទាំងនោះ ដោយថា សុខចិត្តឲ្យគេដាក់ទោស លើរូបលោកតែម្នាក់ប៉ុណ្ណោះ។

បើ តាមហ្វេសប៊ុក លោក សម រង្ស៊ី សរសេរ ថា៖ «តែខ្ញុំនឹងតស៊ូប្រឆាំងការគំរាមកំហែងរបស់គេយ៉ាងថោកទាបបែបនេះ ហើយខ្ញុំនឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យគេថ្កោលទោសតែរូបខ្ញុំម្នាក់ ហើយចង់ដាក់ទណ្ឌកម្មមកលើតែរូបខ្ញុំម្នាក់»

ការកែច្បាប់គណបក្សនយោបាយជាលើកទី២នេះធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែមិថុនាកន្លងទៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន អះអាងថា ច្បាប់នេះនឹង​រា​រាំង​​មិនឲ្យមានការដាក់តាំងរូបលោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទេ ដោយលោកចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ លោក ឈាង វុន បង្ហើបថា ច្បាប់នោះក៏នឹងទប់ស្កាត់មិនឲ្យមហាអំណាចណាមួយប្រើឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន៕



1 comment:

  1. Anonymous2:31 AM

    Hun Sen and his Yuon's CPP will lose and lose big time. The Hun Sen's rank and file will discreetly abandon Hun Sen and there is nothing HUN SEN can do about it. Long live the Khmer people [without Hun Sen]!!!

    ReplyDelete