មន្ត្រីអង្គការសហប្រជាជាតិ លោក គឹម សម្បត្តិ រៀបចំឡើងរថយន្ត នៅផ្លូវច្រកចូលលេខ៧៨ ចំណុចឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ |
មន្ត្រី UN ពីររូប ត្រូវ សមត្ថកិច្ច រារាំង មិន ឲ្យទៅ តំបន់ រងផល ប៉ះពាល់ សេសានក្រោមពីរ
RFA / វិទ្យុ អាស៊ី សេរី | ២៥ កក្កដា ២០១៧
សមត្ថកិច្ច ខែត្រស្ទឹងត្រែង រារាំង មន្ត្រី អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា ពីររូប នៅព្រឹក ថ្ងៃទី២៥ កក្កដា មិន ឲ្យទៅ តំបន់ រងផលប៉ះពាល់ ដោយសារ ទំនប់វារីអគ្គិសនី សេសានក្រោមពីរ នៅឃុំ ស្រែគរ និងឃុំ ក្បាលរមាស ស្រុក សេសាន ដោយលើក ហេតុផល ថា ដើម្បី ការពារ សុវត្ថិភាព នៅគ្រា ដែលក្រុមហ៊ុន កំពុង ប្រតិបត្តិ ការបិទទ្វារ ទឹកសាកល្បង ចំនួន ១១ ថ្ងៃហើយ។
មន្ត្រីអង្គការសហប្រជាជាតិ លោក គឹម សម្បត្តិ សម្ដែងការសោកស្ដាយចំពោះការរារាំងមិនឲ្យចុះទៅពិនិត្យមើលពីស្ថានភាព ពលរដ្ឋដែលបដិសេធមិនទទួលសំណងរបស់ក្រុមហ៊ុន។ កម្លាំងប្រដាប់អាវុធចម្រុះឈរជើងនៅផ្លូវលេខ ៧៨ និងនៅច្រកចូលផ្លូវទៅឃុំក្បាលរមាស និងឃុំស្រែគរ ក្រោមហេតុផលការពារសុវត្ថិភាព ខណៈទឹកទន្លេកំពុងកើនឡើងខ្លាំង។
ការសម្ដែងក្ដីបារម្ភពីស្ថានភាពពលរដ្ឋដែលបដិសេធមិនទទួលសំណង ស្របពេលដែលក្រុមហ៊ុនកំពុងដំណើរការបិទទ្វារទឹកសាកល្បង។ លោក គឹម សម្បត្តិ បន្ថែមថា ក្រុមការងារលោកនឹងរង់ចាំទទួលព័ត៌មានពីបាតុភាពនានានៅតំបន់នោះនៅខាងក្រៅ។
Everything with the YUON is systematic [historically]- now using Khmer-Yuon Hun Sen and his families hoping to finish off the colonization of Cambodia. But the discreet will of the Khmer people for the 2018 election will put an end to Hun Sen's legacy of the YUON slavery once and for all in the history of the YUON's invasion of Cambodia and its neighbors. Down with Hun Sen! Down with the YUON's Ho Chi Minh federation of Indochina. Bravo the Khmer people without HUN SEN! Bravo the new generation of the Khmer youngsters without the interference and bloody hands of the YUON, communist Vietcong!!!
ReplyDelete