Paris Peace Accords 23 Oct. 1991

Thursday, July 20, 2017

[Vietnamization: Elections] វៀតណាម​ ផ្ដល់​លុយ ​២៥​លាន​ ដុល្លារ​ ដល់​កម្ពុជា​សម្រាប់ ​សង់​អគារ​ រដ្ឋបាល ​រដ្ឋសភា | Vietnam gives 25 USD to Cambodia to built NatAss administration building

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP

វៀតណាម​ ផ្ដល់​លុយ ​២៥​លាន​ ដុល្លារ​ ដល់​កម្ពុជា​សម្រាប់ ​សង់​អគារ​ រដ្ឋបាល ​រដ្ឋសភា

RFA

វៀតណាម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។  ការ​ផ្ដល់ ​ជំនួយ​នេះ​ ធ្វើ​ឡើង ​ក្នុង​ដំណើរ​ ទស្សនកិច្ច​ របស់​ អគ្គលេខាធិការ​ បក្ស​កុម្មុយនិស្ត​ វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ក្នុង​ប្រទេស​ កម្ពុជា នៅ​ថ្ងៃ​ ទី២០ កក្កដា។

ក្រៅ​ពី​ផ្ដល់ ​ជំនួយ​នេះ វៀតណាម និង​កម្ពុជា​ ក៏​បាន​ ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង ​ចំនួន ​៥​ទៀត រួម​មាន៖ ការ​ពង្រឹង​ មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ​រវាង ​ប្រទេស​ ទាំង​ពីរ; ការ​ត​ភ្ជាប់ ​វិស័យ​សេដ្ឋកិច្ច; សហ​ប្រតិបត្តិការ ​គម្រោង​ រោងចក្រ​ អគ្គិសនី; ការ​ត​ភ្ជាប់​ បណ្ដាញ​ បញ្ជូន ​អគ្គិសនី និង​ពាណិជ្ជកម្ម​ ថាមពល; សកម្មភាព​ សង្គ្រោះ ​គ្រោះ ​មហន្តរាយ​ អចិន្ត្រៃយ៍​ នៅ​តាម​តំបន់​ ព្រំដែន​គោក; និង​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា រវាង ​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

លោក ង្វៀន ហ៊្វូជុង ធ្វើ​ដំណើរ ​ទស្សនកិច្ច​ នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាម​ការ​ អញ្ជើញ ​របស់​ ព្រះមហាក្សត្រ​ ខ្មែរ។  ក្នុង​ដំណើរ​ ទស្សនកិច្ច​នេះ ​លោក ង្វៀន ហ៊្វូជុង មាន​ជំនួប​ ជាមួយ​ ប្រធាន ​ព្រឹទ្ធសភា, ប្រធាន ​រដ្ឋសភា, នាយករដ្ឋមន្ត្រី, ថ្វាយ​បង្គំ​ សម្ដេច​ព្រះ​សង្ឃរាជ​ ទាំង​ពីរ​ គណៈ, និង​ចូល​រួម ​សម្ពោធ​ស្តូប​ អនុស្សាវរីយ៍​ មិត្តភាព​ កម្ពុជា-វៀតណាម នៅ​ខេត្ ព្រះសីហនុ ក្នុង​ខួប​ ទី​៥០ នៃ​ទំនាក់ទំនង​ ការទូត ​រវាង ​ប្រទេស​ទាំង​ពីរ

No comments:

Post a Comment