សេចក្តីថ្លែងការណ៍ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI) ស្តីពី ការសម្រេច របស់ រដ្ឋាភិបាល កម្ពុជា ក្នុងការបិទ ការិយាល័យ នៅក្រុង ភ្នំពេញ
VOA / វីអូអេ | ២៥ សីហា ២០១៧
ភ្នំពេញ —
កំណត់និពន្ធ៖ ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ របស់ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI)
ស្តីពីការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ
ដែល VOA បានប្រែសម្រួលជាភាសាខ្មែរទាំងស្រុងដូចតទៅ៖
វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) សម្តែង នូវសេចក្តី ខកចិត្ត យ៉ាងខ្លាំង ចំពោះ សេចក្តីសម្រេច របស់ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងការបិទ ការិយាល័យ របស់ វិទ្យាស្ថាននេះ នៅរាជធានី ភ្នំពេញ។
លោក Kenneth Wollack ប្រធាន វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ បាននិយាយ ថា៖
«យើង ភ្ញាក់ផ្អើល និងក្រៀមក្រំ ជាមួយ នឹងការ វិវត្តនេះ។ អស់រយៈពេល ២៥ឆ្នាំ នៅកម្ពុជា, អង្គការ NDI បានធ្វើការ ជាមួយ នឹងគ្រប់ គណបក្ស នយោបាយ ធំៗ, រួមមាន គណបក្ស កាន់អំណាច ផងដែរ។ យើង តែងតែ មានតម្លាភាព នៅក្នុងការងារ របស់យើង និងបានព្យាយាម គ្រប់បែបយ៉ាង ដើម្បី សម្រប ជាមួយច្បាប់ [នៅកម្ពុជា]។ យើង មានក្តីសង្ឃឹម យ៉ាងជឿជាក់ ថា, រដ្ឋាភិបាល កម្ពុជា នឹងពិនិត្យមើល សេចក្តីសម្រេច របស់ខ្លួន ឡើងវិញ។»
វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានធ្វើការជាមួយនឹងគណបក្សនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រអភិបាលកិច្ចប្រកបដោយតម្លាភាព និងការចូលរួមផ្នែកនយោបាយ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ គ្រប់គណបក្សនយោបាយធំៗ រួមទាំងគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ។ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា កិច្ចការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យគឺ មិនប្រកាន់គណបក្សណាមួយ ហើយរួមមានការអភិវឌ្ឍគណបក្សនយោបាយ ការជជែកតស៊ូមតិរវាងបេក្ខជននយោបាយ និងកិច្ចពិភាក្សាពហុបក្ស ការចូលរួមពីសំណាក់ស្រ្តីភេទ និងកិច្ចប្រឹងប្រែងនានាដឹកនាំដោយប្រជាពលរដ្ឋក្នុងការសង្កេតការបោះឆ្នោត។
លោក Wollack បានថ្លែង ថា៖
«កិច្ចប្រឹងប្រែង របស់ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ ជួយពង្រឹង ដំណើរការ លទ្ធិប្រជាធិបតេយ្យ និងស្ថាប័ននានា, ហើយ មិនមែន ផ្តោតលើ លទ្ធផល ណាមួយ នៃការបោះឆ្នោត នោះទេ។»
វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានបំពេញគ្រប់កាតព្វកិច្ចផ្លូវច្បាប់ក្នុងការចុះបញ្ជីតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងបានទទួលឯកសារចុះបញ្ជីរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ហើយក្រសួងមិនទាន់បានអនុម័តនៅលើសំណើឯកសារនោះទេ។ មាត្រា១៤ នៃច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា (LANGO) តម្រូវឲ្យក្រសួងធ្វើសេចក្តីសម្រេចលើសំណើចុះបញ្ជីនៅក្នុងរយៈពេល ៤៥ថ្ងៃធ្វើការ។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យមានអនុស្សរណៈយោគយល់ជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្វើការជិតដិតជាមួយនឹងគណៈកម្មាធិការនេះ។
កម្មវិធីរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសូមថ្លែងអំណរគុណអង្គការមួយចំនួននៅកម្ពុជា ដែលបានបង្ហាញការគាំទ្រការងាររបស់វិទ្យាស្ថាន និងវិទ្យាស្ថានផ្ទាល់។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងមិនប្រកាន់គណបក្សណាមួយ ដែលមានប្រតិបត្តិការនៅតាមបណ្តាប្រទេសជាង ៦០ ដើម្បីគាំទ្រ និងពង្រឹង ស្ថាប័នប្រជាធិបតេយ្យនានា តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ការបើកចំហ និងគណនេយ្យភាពក្នុងជួររដ្ឋាភិបាល៕

No comments:
Post a Comment