Sam Rainsy: ការប៉ុនប៉ង ធ្វើឃាត មួយទៀត | Another assassination attempt
១៤ សីហា ២០១៧ / 14 August 2017
ការប៉ុនប៉ង ធ្វើឃាត មួយទៀត | Another assassination attempt
ឯកសារ ភ្ជាប់មក ជាមួយនេះ បង្ហាញ ថា, រដ្ឋអំណាច លោក ហ៊ុន សែន បានប៉ុនប៉ង ធ្វើឃាត មកលើ រូបខ្ញុំ នៅក្រសួង មហាផ្ទៃ កាលពីថ្ងៃ ទី២០ ខែសីហា ឆ្នាំ១៩៩៨, គឺ ប្រមាណ តែ មួយឆ្នាំ ប៉ុណ្ណោះ ក្រោយ ពីការ វាយប្រហារ ដោយគ្រាប់បែកដៃ នៅថ្ងៃ ទី៣០ ខែមិនា ឆ្នាំ១៩៩៧ នៅមុខ អាគារ រដ្ឋសភាចាស់។
នៅយប់ថ្ងៃ ២០ សីហា ១៩៩៨ នោះ មានជន មិនស្គាល់មុខ មួយក្រុម
បានជិះ រថយន្ត យ៉ាងលឿន កាត់មុខ ក្រសួង មហាផ្ទៃ ពេលដែលខ្ញុំ កំពុង តែ ជួបសម្ភាសន៍
ជាមួយ អ្នកសារព័ត៌មាន ដែលមក តាមដាន ការឃ្លាំមើល បាវសន្លឹកឆ្នោត
ដែលផ្ទុក នៅក្នុង អាគារ គ.ជ.ប. ក្នុងបរិវេណ ក្រសួងមហាផ្ទៃ។
សកម្មជន គណបក្ស សម រង្ស៊ី មួយក្រុម មានទាំង រូបខ្ញុំ ផងដែរ បានសម្រេច មកដេក យាមបាវ សន្លឹកឆ្នោត ទាំងនោះ ដើម្បី ប៉ុនប៉ង រារាំង កុំ ឲ្យគេ លួចប្តូរ ឬបំផ្លាញ សន្លឹកឆ្នោត ដែលទើប តែ ប្រមូលមក ពីការិយាល័យ បោះឆ្នោត ពីទូទាំងប្រទេស ក្រោយការ បោះឆ្នោតជាតិ ឆ្នាំ១៩៩៨។
ពួកជន មិនស្គាល់មុខនោះ បានបាញ់រះ និងគប់ គ្រាប់បែក មកត្រង់ ខ្លោងទ្វារ ក្រសួង មហាផ្ទៃ ក្រោយពីខ្ញុំ ទើបតែ ចាកចេញ បន្តិច ពីកន្លែងនោះ ដើម្បី ចូលទៅក្នុង ក្រសួងមហាផ្ទៃវិញ ដោយអមដំណើរ ដោយអ្នក សារព័ត៌មាន ជាតិ និងអន្តរជាតិ ដែលទើបតែ សម្ភាសន៍ខ្ញុំ។ ការវាយប្រហារនេះ បានធ្វើ ឲ្យមនុស្សម្នាក់ ស្លាប់ នៅជិត ខ្លោងទ្វារ ក្រសួងមហាផ្ទៃ។
ក្រោយពីខ្ញុំ បានត្រឡប់ ទៅដល់ អាគារ គ.ជ.ប. វិញ ប៉ុន្មាន ៤-១០ នាទីប៉ុណ្ណោះ
ស្រាប់តែ មានទាហាន មួយក្រុម កាន់កាំភ្លើង ច្រូងច្រាង បានរត់ចូល ទៅរកខ្ញុំ
ពីខ្លោងទ្វារ ក្រសួង មហាផ្ទៃដដែលនោះ, ហើយ ភ្ជង់ខ្ញុំ រៀបបាញ់ខ្ញុំ ចោល នៅក្រោម អាគារ គ.ជ.ប. ដោយសារតែ គេ ខកចិត្ត ប៉ុនប៉ង សម្លាប់ខ្ញុំ មិនបានសម្រេច ពេលនៅមុខ ខ្លោងទ្វារ ក្រសួង មហាផ្ទៃ ៤-១០ នាទីមុននោះ។ តែ ពួកគេ ញញើត មិនហ៊ាន បាញ់ខ្ញុំភ្លាម ពីព្រោះ មានអ្នក សារព័ត៌មាន ជាច្រើន
នៅក្បែរខ្ញុំ។ ពួកគេ ក៏បាន ចាប់បង្ខំខ្ញុំ រុញខ្ញុំ ដោយទាត់ធាក់ខ្ញុំ
និងបាញ់បញ្ឆិតជើង និងស្លឹកត្រចៀកខ្ញុំ តាមផ្លូវ, ហើយ យកខ្ញុំ ទៅឃុំឃាំង ក្នុងបន្ទប់ គុកតូចមួយ
នៅកន្លែងមួយ ដ៏ដាច់ស្រយាល និងងងឹតឈឹង ក្នុងបរិវេណ ក្រសួង មហាផ្ទៃ។
ខ្ញុំ សង្ស័យថា នៅទីកន្លែង នេះហើយ ដែលលោក ហុក ឡង់ឌី
បានបាញ់សម្លាប់ លោកឧត្តមសេនីយ៍
ហូ សុខ មកពីគណបក្ស ហ្វ៊ុនស៊ីនប៉ិច នៅក្នុង រដ្ឋប្រហារ ខែកក្កដា ឆ្នាំ១៩៩៧។
គេ បានឃុំឃាំងខ្ញុំ អស់រយៈពេល ២-៣ ម៉ោង, ហើយ ពេលនោះ គេ និយាយគ្នាគេ ថា ឲ្យប្រុង «យកខ្មោចវា ទៅចោល»។ តែ ចុងក្រោយមក ដូចជាមាន អន្តរាគមន៍ ចេញមក ពីប្រភព មួយទៀត
ធ្វើឲ្យមាន ចលាចល កាន់តែខ្លាំង ធ្វើឲ្យខ្ញុំ កាន់តែ រន្ធត់ថែមទៀត។
សំណាងល្អ អន្តរាគមន៍ ចុងក្រោយនោះ មកជួយខ្ ញុំវិញទេ, ហើយ ខ្ញុំ ក៏ត្រូវ បានគេ ដោះលែង នៅពាក់កណ្តាល អាធ្រាត្រ។
ក្រោយមក ខ្ញុំ ក៏បានដឹង ថា, លោក ស ខេង និងលោក ហុក ឡង់ឌី មានការ ខ្វែងគំនិតគ្នា ពេលគេ ចង់សម្លាប់ខ្ញុំ, ហើយ ក៏មាន អន្តរាគមន៍ ពីមហាអំណាចខ្លះ (សហរដ្ឋ អាមេរិក និង ជប៉ុន) មកលើលោក ហ៊ុន សែន ផងដែរ ពេលយប់ ថ្ងៃទី ២០ ទៅ ២១ ខែសីហា ឆ្នាំ១៩៩៨ នោះ។
ANOTHER ASSASSINATION ATTEMPT
The attached documents in English are self-explanatory.
ah Sam Rainsy is stupid. He insulted the court as the Kangaroo Court then he appealed to it?! Surely the court would hate his guts.
ReplyDeleteIt's like he told a girl, "Yo ugly bitch, wanna go out on a date with meh?"
Now day, Scam Rainsy is a loser and he can only post his old pictures with his hands are up. But we all know where his hands are at currently... Hint: He is such a jerk...
ReplyDelete