Paris Peace Accords 23 Oct. 1991

Tuesday, August 29, 2017

សេចក្តីថែ្លងការណ៏ របស់ USAID | Statement of USAID

No automatic alt text available.
USAID Cambodia

សេចក្តីថែ្លងការណ៏ របស់លោក CLAYTON M. McCLESKEY អ្នកនាំពាក្យ ស្តីទី នៃទីភ្នាក់ងារ សហរដ្ឋអាមេរិក សំរាប់ អភិវឌ្ឍន៏ អន្តរជាតិ (USAID) ទាក់ទងនឹងសកម្មភាពដ៏គួរឱ្យសោកស្តាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិទ្យាស្ថានជាតិប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ (NDI)

ទីភ្នាក់ងារ USAID មានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ឈប់ប្រតិបត្ដិការរបស់វិទ្យាស្ថាន NDI នៅកម្ពុជា និងតំរូវអោយបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីកម្ពុជា។ NDI បានធ្វើការជាមួយនឹងគណបក្សនយោបាយកម្ពុជាជាច្រើន ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងជាមួយពលរដ្ឋនិងក្រុមអង្គការសង្គមសុីវិលនានា ដើម្បីគាំទ្រដល់អភិបាលកិច្ចដែលមានតម្លាភាព និងមានការចូលរួមផ្នែកនយោបាយមកពីគ្រប់ភាគី អស់រយៈពេល ២៥ ឆ្នាំកន្លងមកហើយ ។

ការងារនេះមិនលំអៀងទៅរកភាគីណាមួយសោះឡើយ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់បណ្តាភាគីនានា ដូចជាការអភិវឌ្ឍគណបក្ស ការជជែកដេញដោលបេក្ខជននិងកិច្ចពិភាក្សាពហុបក្ស ការចូលរួមរបស់យុវជននិងស្ត្រី និងការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋដើម្បីសង្កេតដំណើរការបោះឆ្នោត។ យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរសេចក្តីសម្រេចរបស់ខ្លួន ដើម្បីអោយ NDI អាចបន្តការងាររបស់ខ្លួន ដើម្បីធ្វើអោយប្រាកដថា ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ផ្តល់សំឡេងស្មើៗគ្នាដល់ប្រជាជនកម្ពុជាទាំងអស់។

UNITED STATES AGENCY FOR INTERNATIONAL DEVELOPMENT
Office of Press Relations
For Immediate Release
August 25, 2017
STATEMENT BY CLAYTON M. McCLESKEY, ACTING SPOKESPERSON
Government of Cambodia's Deeply Disappointing Actions Towards the National Democratic Institute - NDI

USAID is deeply disappointed by the decision of Cambodia's Ministry of Foreign Affairs and International Cooperation to shut down the NDI's Cambodian operations, and require its foreign staff to leave the country. NDI has worked with Cambodia's political parties -- ruling and opposition alike -- with citizens, and with civil-society groups to support transparent governance and inclusive political participation for the past 25 years.

This work is strictly non-partisan and responds to the expressed needs of the parties themselves, including party development; candidate debates and multi-party dialogue; women and youth participation; and citizen-led efforts to observe the electoral process. We urge the Government of Cambodia to reverse its decision so that NDI can continue its work to ensure the 2018 National Elections give equal voice to all of Cambodia's people.

No comments:

Post a Comment