១៨ សីហា ២០១៧ / 18 August 2017
ប្រទេស កម្ពុជា ត្រូវការ នយោបាយ កសិកម្ម ថ្មីមួយ
Cambodia needs a new agricultural policy
Cambodia needs a new agricultural policy
ដប់-ម្ភៃ ឆ្នាំ ចុងក្រោយនេះ, នយោបាយ កសិកម្ម របស់ រដ្ឋាភិបាល ទទួល បរាជ័យ យ៉ាងធ្ងន់ធ្ងរ ដែលបញ្ជាក់ ដោយបាតុភូត ដូចតទៅ៖
១. ជីវភាព កសិករ រាប់លាននាក់ ទូទាំង ប្រទេស ធ្លាក់ចុះ គួរ ឲ្យកត់សម្គាល់, ហើយ ភាពក្រីក្រ នៅតាម ជនបទ នៅតែ យ៉ាប់យ៉ឺន។
២. ផលិតផល កសិកម្ម នៃប្រទេស កម្ពុជា មិនអាច ប្រកួតប្រជែង ជាមួយ ផលិតផល ប្រទេស ជិតខាង ទាំងលើ ទីផ្សារ ជាតិ និងអន្តរជាតិ។ សភាពការណ៍ បែបនេះ ធ្វើឲ្យ ជញ្ជីង ពាណិជ្ជកម្ម នៃប្រទេសយើង មានឱនភាព កាន់តែ ធំឡើងៗ។
៣. ផលដំណាំ ដែលប្រជាកសិករ ប្រមូលបាន ម្តងៗ ពិបាករក ទីផ្សារ, ហើយ តម្រូវ ឲ្យកសិករ លក់កសិផល ទាំងនោះ ក្នុងតម្លៃ ទាបបំផុត គឺ ខាតដើម។
៤. ប្រជាកសិករ ខ្មែរ ជំពាក់ បំណុល ស្ថាប័ន មីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុល ដទៃទៀត កាន់តែ ច្រើនឡើងៗ រហូតដល់ «វ័ណ្ឌក», ហើយ ក្លាយទៅ ជាទាសករ ហិរញ្ញវត្ថុ។
៥. ក្នុងភាព អស់សង្ឃឹម និងដោយសារតែ គ្មាន ជម្រើស, កសិករខ្មែរ រាប់សែននាក់ ចូលដល់ ជាង មួយលាន នាក់ហើយ -- ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ -- បង្ខំចិត្ត ចំណាកស្រុក ទៅស៊ីឈ្នួលគេ នៅប្រទេស ជិតខាង ដើម្បី ជៀសវាង ការដាច់ពោះ ស្លាប់, ហើយ ខិតខំ រកលុយ បង់ការប្រាក់ ឲ្យម្ចាស់បំណុល នៅប្រទេស កម្ពុជា។ ក្នុងប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា មិន ដែលមាន បាតុភូត គួរ ឲ្យឈឺចាប់ បែបនេះទេ កាលពីសម័យ មុនៗ។
ប្រទេស កម្ពុជា ពេលនេះ អាចមាន ជម្រើស ពីរយ៉ាង ក្នុងការ គ្រប់គ្រង វិស័យកសិកម្ម៖
-- ជម្រើស ទី១ គឺ នយោបាយ កសិកម្ម របស់ រដ្ឋាភិបាល លោក ហ៊ុន សែន ដូចដែលយើង បានឃើញ មកដល់ សព្វថ្ងៃ, ហើយ ដែលមាន ចំណុច សំខាន់ ដូចតទៅ៖
១. រំពឹង តែ លើក្រុមហ៊ុន ឯកជន ធំៗ ជាពិសេស ក្រុមហ៊ុន បរទេស ឲ្យគេ រៀបចំ ជាកសិដ្ឋាន ធំៗ នីមួយៗ រាប់ម៉ឺន ហិកតា ដោយរឹបអូស យកដីធ្លី ពីកសិករ តូចតាច ឬជម្លៀស ប្រជាពលរដ្ឋ ចេញ ពីតំបន់ ដែលប្រគល់ ឲ្យក្រុមហ៊ុន ឯកជន គ្រប់គ្រង។
២. ព្រលែង កសិករ តូចតាច ចោល ឲ្យក្លាយទៅ ជាជនអនាថា ឬជាអ្នក ដើរសុំទាន ចំពោះ អ្នក ដែលបាត់បង់ ដីធ្លី និងផ្ទះសម្បែង របស់ខ្លួន។ យ៉ាងច្រើនណាស់ គេ ធ្វើឲ្យ កសិករ តូចតាច ទាំងនោះ ដែលធ្លាប់ធ្វើ ជាម្ចាស់ដីធ្លី, ម្ចាស់កម្មសិទ្,ធិ និងម្ចាស់ វាសនា របស់ខ្លួន ក្លាយទៅ ជាពលករ ដៃទទេរ ស៊ីឈ្នួលក្រុមហ៊ុន ធំៗ ដែលជញ្ជក់ ញើសឈាម បុគ្គលិក របស់គេ តាមតែ អំពើចិត្ត ដូចក្នុង សម័យ សក្តិភូមិ។
៣. បណ្តោយ ឲ្យក្រុមហ៊ុន ឯកជន ធំៗ ទាំងនោះ ធ្វើអាជីវកម្ម លើធនធាន ធម្មជាតិ របស់ ប្រទេស ជាតិយើង ដោយបំផ្លាញ បរិស្ថាន ជាពិសេស ដោយកាប់បំផ្លាញ ព្រៃឈើ ក្នុងទ្រង់ទ្រាយ ធំ ជាមហន្តរាយ ដែលបាតុភូត បែបនេះ មិន ដែលមាន ទាល់តែសោះ កាលពីសម័យ មុនៗ។
៤. បណ្តោយ ឲ្យក្រុមហ៊ុន ឯកជន ធំៗ ទាំងនោះ មិនមាន សកម្មភាពអ្វី ក្រៅតែ ពីការ ជួញដូរ ដីធ្លី ដែលប្លន់ ពីប្រជារាស្ត្រ និងលក់ ទ្រព្យសម្បតិ ធម្មជាតិ របស់ ប្រទេសជាតិ (ដូចជា ឈើ, រ៉ែ, ថ្ម, ខ្សាច់, -ល-), ហើយ ប្រមូល ប្រាក់ចំណេញ យ៉ាងច្រើន លើសលប់ ដែលគេ ចែករំលែក ជាសំណូក សូកប៉ាន់ ឲ្យទៅ ថ្នាក់ដឹកនាំ ពុករលួយ ពីលើ ដល់ក្រោម។ ដូច្នេះ គេ បណ្តោយ ឲ្យក្រុមហ៊ុន ឯកជន ធំៗ ទាំងនោះ ភូតកុហក តាមចិត្ត ដោយធ្វើ សកម្មភាព ផ្ទុយស្រឡះ ពីអ្ វីដែលមាន ចែង ក្នុងកិច្ចសន្យា ពីដើមទី, គឺ សន្យាអនុវត្ត «គម្រោង វិនិយោគ ធ្វើឲ្យ កសិកម្ម រីកចម្រើន»។
៥. ព្រងើយកន្តើយ ចំពោះ កម្រិត ផលិតភាព ដ៏ទាបបំផុត នៃកសិកម្មជាតិ, ហើយ ក៏មិន រវីរវល់ ទាល់តែសោះ ចំពោះ លទ្ធភាព នៃការ ប្រកួតប្រជែង កសិផលជាតិ ជាមួយ នឹងកសិផល ដែលនាំ ចូលមក ពីប្រទេស ជិតខាង។
-- ជម្រើស ទី២ គឺ នយោបាយ កសិកម្ម របស់ រដ្ឋាភិបាលថ្មី ក្រោយឆ្នាំ ២០១៨ ដែលមាន ចំណុច សំខាន់ ដូចតទៅ៖
១. រំពឹងលើ ហើយឲ្យតម្លៃទៅ កសិករតូចតាច ដែលប្រកបមុខរបរកសិកម្ម ក្នុងលក្ខណៈគ្រួសារ។
២. លើកទឹកចិត្ត កសិករ តូចតាច, ហើយ ផ្តល់ជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុ ឲ្យទៅ កសិករ ទាំងនោះ ដើម្បី ឲ្យពួកគាត់ អាចប្រកប មុខរបរ កសិកម្ម ក្នុងលក្ខណៈ គ្រួសារ ដោយទទួលបាន កម្រៃ គ្រប់គ្រាន់ ដើម្បី រស់បាន យ៉ាងសម្បូរសប្បាយ និងថ្លៃថ្នូរ ដូចកាល ពីសម័យ សង្គមរាស្ត្រនិយម ដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ កាលពីមុនឆ្នាំ ១៩៧០។
៣. ប្រគល់សងដីធ្លី ជូនប្រជាកសិករតូចតាច ដែលជាម្ចាស់ដើម និងម្ចាស់ពិត នៃដីធ្លីទាំងឡាយ ដែលពួកគាត់បានបាត់បង់ ហើយបញ្ឈប់សកម្មភាពឧក្រិដ្ឋរបស់ក្រុមហ៊ុនឯកជន ក្នុងការកាប់បំផ្លាញព្រៃឈើ វាយភ្នំ និងបូមខ្សាច់។
៤. លុបចោល រាល់កិច្ចសន្យា ស្តីពី សម្បទាន ដីធ្លី ទ្រង់ទ្រាយធំ មានរយៈពេល រហូត ដល់ទៅ ៩៩ ឆ្នាំ, ហើយ រៀបចំ មូលដ្ឋាន ច្បាប់, មូលដ្ឋាន បច្ចេកទេស, និងមូលដ្ឋាន ហិរញ្ញវត្ថុ ដើម្បី កំណត់ និងអនុវត្ត នយោបាយ កសិកម្ម ថ្មីមួយ ដែលការពារ កសិករខ្មែរ លើកស្ទួយ ជីវភាព ប្រជារាស្ត្រ និងបម្រើ ផលប្រយោ ជន៍ជាតិ យ៉ាងពិតប្រាកដ។
៥. ចាត់វិធានការ ជាក់ស្តែង ដើម្បី លើកកម្ពស់ ផលិតភាព នៃកសិកម្មជាតិ, ហើយ ពង្រឹង លទ្ធភាព នៃកសិផល ជាតិ ក្នុងការ ប្រកួតប្រជែង ជាមួយ កសិផល ប្រទេស ជិតខាង។ រៀបចំ ទីផ្សារ និងយន្តការ ពាណិជ្ជកម្ម ដើម្បី ឲ្យកសិករខ្មែរ អាចលក់ ផលដំណាំ ដែលប្រមូលបាន ក្នុងតម្លៃ ខ្ពស់ សមរម្យ, ហើយ ផ្តល់អាទិភាព ទៅឲ្យ គ្រឿងឧបភោគ បរិភោគ ដែលផលិត នៅលើទឹកដី ប្រទេស កម្ពុជា។ មានតែ ធ្វើបែបនេះទេ ទើប យើង អាចជួយ រំដោះ កសិករ ក្រីក្រ ពីបំណុល ដ៏ធ្ងន់ធ្ងរ របស់ ពួកគាត់, ហើយ ជួយលើក ទឹកចិត្ត ពលករខ្មែរ ដែលធ្វើការ នៅប្រទេស ថៃ សព្វថ្ងៃ ឲ្យវិល ត្រឡប់ មកប្រទេស កម្ពុជាវិញ។
វិធានការ ដើម្បី លើកកម្ពស់ ផលិតភាព កសិកម្មខ្មែរ ព្រមទាំង លទ្ធភាព ក្នុងការ ប្រកួតប្រជែង ជាមួយ ប្រទេស ជិតខាង មានដូចតទៅ៖
- ចែកចាយ ដីធ្លី ឲ្យកសិករ ជាទូទៅ ធានា ឲ្យគ្រួសារ នីមួយៗ មានដីស្រែ ឬដីចំការ គ្រប់គ្រាន់ ដើម្បី ចិញ្ចឹមជីវិត។
- រៀបចំ ប្រព័ន្ធ ធារាសាស្ដ្រ ឲ្យមាន បណ្តាញ ចែកចាយ ទឹក ទាំងខ្នាតធំ ទាំងខ្នាតតូច ប្រកប ដោយគុណភាព និងប្រសិទ្ធភាព។
- រៀបចំ ប្រព័ន្ធ ហិរញ្ញវត្ថុ ពិសេសមួយ ដើម្បី ផ្តល់ទុន ឲ្យកសិករ ខ្ចី ដោយយក ការប្រាក់ ទាបបំផុត។
- រៀបចំ មជ្ឈមណ្ឌល បច្ចេកទេស កសិកម្ម ដើម្បី ស្រាវជ្រាវ ពិសោធ វាយតម្លៃ និងណែនាំ កសិករ ក្នុងការ អនុវត្តន៍ បច្ចេកទេស ទំនើប បំផុត។
- លើកទឹកចិត្ត កសិករ ម្នាក់ៗ ឲ្យចងក្រង ជាសហគមន៍ កសិកម្ម តាមតំបន់ នីមួយៗ ដើម្បី ចែករំលែក បទពិសោធន៍ និងតម្លើង កម្លាំង រួម ក្នុងការ ចរចារ ពាណិជ្ជកម្ម។
- រៀបចំ ទីផ្សារ ឲ្យកសិករ ដើម្បី ធានា រាល់ឆ្នាំ នូវតម្លៃ កសិផល គ្រប់ប្រភេទ។
- រៀបចំ បណ្តាញ គមនាគមន៍ ឲ្យបាន ល្អប្រសើរ ដើម្បី ងាយស្រូល ដឹកជញ្ជូន កសិផល ឲ្យបានឆាប់ និងធូរថ្លៃ ពីស្រែចំការ កសិករ ទៅដល់ទីផ្សារ។
ដើម្បី ទទួលបាន ការពន្យល់ បន្ថែម, សូម ចូលមើល http://tinyurl.com/z8v3cmf
CAMBODIA NEEDS A NEW AGRICULTURAL POLICY
The current agricultural policy of the Hun Sen government has proved to
be a disaster as evidenced by the persistent -- if not worsening --
poverty in the countryside, extremely low selling prices for local farm
products that have been making more and more farmers bankrupt,
unprecedented level of farmer indebtedness and their massive emigration
to Thailand in order to survive. Such a policy, which is based on
corruption and neglect, is characterized by land grabbing and a heavy
reliance on big private companies which are granted large land
concessions supposed to "spearhead rural development" but which are in
fact involved mainly in deforestation and land speculation.
After
a democratic change in 2018 a new agricultural policy will be
implemented which will be characterized by the defense of small and
independent farmers and the preservation of natural resources and the
environment. Those big land concessions to shady private companies will
be terminated and land given back to traditional and independent
farmers. The new policy will aim at improving the sector's productivity
and strengthening international competitiveness for Cambodian farm
products.
It is fundamental to understand that an increase in
agricultural productivity is key to poverty reduction in Cambodia’s
countryside. Seven concrete measures will be implemented: Land reform
and redistribution; small-scale, widespread and effective irrigation
works; a non-profit credit system especially designed for farmers;
agriculture technical centers assisting farmers throughout the country;
establishment of farm cooperatives on a voluntary basis so as to
increase farmers' bargaining power; price-support policy as in
neighbouring countries in order to ensure decent selling prices for
farmers; the creation of a good communication network (especially roads)
to reduce cost and time for transport of farm products to markets.
Scam Rainsy, what Cambodia really needs is a few huge high-tech factories from South Korea. Look at Samsung, LG factories in Vietnam and how well off the Vietnamese workers there? You create chaos, fights, disruption, violence in Cambodia to drive away the foreign investment until Mr. Hun Sen would resign for you to reign.
ReplyDeleteIt's all your fault.