Paris Peace Accords 23 Oct. 1991

Tuesday, August 22, 2017

[Vietnamization: History Series] Sam Rainsy: ហេតុការណ៍ បី ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជន កម្ពុជា មិនហ៊ាន បដិសេធ ពីព្រោះ ជាការពិត ដែលមិនអាច ប្រកែកបាន | Historical facts that the CPP cannot deny

Image may contain: 3 people, text
២០ សីហា ២០១៧ / 20 August 2017 
Historical facts that the CPP cannot deny

ហេតុការណ៍ បី ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជន កម្ពុជា មិនហ៊ាន បដិសេធ ពីព្រោះ ជាការពិត ដែលមិនអាច ប្រកែកបាន៖

១. គណបក្ស ប្រជាជន កម្ពុជា ជាគណបក្ស ដែលយួន បង្កើត, យួន បង្កប់, យួន បង្គាប់ នៅពេល ដែលកងទ័ព យួន កុម្មុយនីស
្ត ហៅ ថា «យៀកមិញ» មកលុកលុយ ប្រទេសកម្ពុជា នៅចុង ទសវត្សរ៍ ឆ្នាំ១៩៤០ និងដើម ទសវត្សរ៍ ឆ្នាំ១៩៥០។  ពេលនោះ យួន កុម្មុយនីស្ត យកគណបក្ស ប្រជាជន កម្ពុជា ធ្វើជាខែល ដើម្បី ប៉ុនប៉ង បំបែក ប្រទេស កម្ពុជា ជាពីរផ្នែក ដោយយក មួយផ្នែក ឲ្យទៅ ប្រទេស វៀតណាម កុម្មុយនីស្ត ជាអ្នក គ្រប់គ្រង ក្រោមការ ដឹកនាំ របស់ ហូ ជីមិញ។  បិតា ស្ថាបនិក គណបក្ស ប្រជាជន កម្ពុជា ដែលយួន បន្តុប ឲ្យធ្វើ ជាអាយ៉ង របស់គេ មានឈ្មោះ Phạm Văn Hua ហៅ សឺង ង៉ុកមិញ, ហើយ មានរហ័ស្សនាម មួយទៀត គឺ អាចារ្យ មៀន (អាចារ្យ ក្លែងក្លាយ) ដែលបានបម្រើ ហូ ជីមិញ មួយជិវិត របស់គាត់។

២. ប៉ុល ពត ក៏ចេញមក ពីគណបក្ស ប្រជាជន កម្ពុជា ដូចតែ អ្នកដឹកនាំ ប្រទេស កម្ពុជា សព្វថ្ងៃដែរ។  ដូច្នេះ កូនខ្មែរ ជំនាន់ក្រោយ ត្រូវ ចងចាំថា ប៉ុល ពត និង ហ៊ុន សែន ចេញមក ពីសំបុក តែមួយ។

៣. បន្ទាប់ពី សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន ដែលជា ជនក្បត់ជាតិ និងបន្ទាប់ពី ប៉ុល ពត ដែលជាឃាតករ ហ៊ុន សែន ជាជន ក្បត់ជាតិផង និងជា ឃាតករផង។  ហ៊ុន សែន ជាជន ក្បត់ជាតិ ពីព្រោះ គាត់ បានធ្វើ ឲ្យប្រទេស កម្ពុជា បាត់បង់ ឯករាជ្យភាព និងអធិបតេយ្យភាព ជាតិ ដោយក្លាយទៅ ជារណប ប្រទេស វៀតណាម ក្រោយពីឆ្នាំ ១៩៧៩, ហើយ គាត់ ក៏បានកាត់ ទឹកដី ប្រទេស កម្ពុជា ឲ្យទៅ ប្រទេស វៀតណាម តាមរយៈ សន្ធិសញ្ញា ព្រំដែន ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០។  ហ៊ុន សែន ជាឃាតករ ផងដែរ ពីព្រោះ គាត់ បានដឹកនាំ ការអនុវត្តន៍ ផែនការ ក៥ ដែលរៀបចំ ឡើង ដោយប្រទេស វៀតណាម,  ហើយ ដែលបណ្តាល ឲ្យប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ទទួល មរណភាព យ៉ាងអាណោចអធម ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០។

ចំណាប់អារម្មណ៍

ប៉ុន្មានឆ្នាំ ចុងក្រោយនេះ, គណបក្ស ប្រជាជន កម្ពុជា និងលោក ហ៊ុន សែន ខ្លួនឯង ពូកែ ប្តឹងខ្ញុំណាស់ ពីបទបរិហាកេរ្តិ៍។  ពេលណា ខ្ញុំ ហ៊ាននិយាយ ឬសរសេរ ប៉ះពាល់ ពួកគេ តែ បន្តិច, ពួកគេ តែងតែ ប្តឹងខ្ញុំ ភ្លាម។  បណ្តឹង របស់ ពួកគេនោះ តែងតែ ទាក់ទង ទៅនឹងរឿង ផ្ទាល់ខ្លួន កំប៉ិកកំប៉ុក។  តែ លើកនេះ បន្ទាប់ ពីខ្ញុំ បានលាតត្រដាង ប្រវត្តិសាស្ត្រ នៃប្រទេស កម្ពុជា ចាប់តាំង ពីទសវត្សរ៍ ឆ្នាំ១៩៥០ មក, ជាពិសេស ហេតុការណ៍ ទាំងបី ខាងលើនេះ, ពួកគេ អត់ហ៊ាន ប្តឹងខ្ញុំទេ, សូម្បីតែ ចំពោះ មុខតុលាការ អាយ៉ង របស់ ពួកគេ ក៏ពួកគេ មិនហ៊ាន ដែរ។  ចម្លែក ជាងនេះ ទៅទៀត, ពួកគេ នៅស្ងៀមស្ងាត់ ទោះ ជាខ្ញុំ បានបកអាក្រាត ប្រវត្តិ ពួកគេ ធ្វើឲ្យ ពួកគេ អាម៉ាស យ៉ាងណា ក៏ដោយ ក៏ពួកគេ មិនហ៊ាន ឆ្លើយតប អ្វីឡើយ ពីព្រោះ ប្រវត្តិសាស្ត្រ ជាចំណុច ខ្សោយ របស់ ពួកគេ ដែលពួកគេ បានលាក់បាំង រាប់សិបឆ្នាំ មកហើយ។  តែ ឥឡូវ ធ្លាយហើយ!  ចាំមើល ពួកគេ ធ្វើម៉េចទៀត?

នៅប្រទេសគេ ដទៃទៀត ដែលគេ មិន បិទបាំង ប្រវត្តិសាស្ត្រ របស់គេ, ពេលណា មានការ លាតត្រដាង រឿងរ៉ាវ អ្វីមួយ ដ៏សំខាន់ សម្រាប់ ការយល់ដឹង របស់ ប្រជារាស្ត្រ ក្រសួង អប់រំ, ក្រសួង ព័ត៌មាន, ក្រសួង វប្បធម៌, បណ្ឌិតសភា ឬក៏ឥស្សរជន និងបញ្ញវន្ត ដែលគាំទ្រ រដ្ឋាភិបាល តែងតែ ចេញមុខ ការពារ គណបក្ស កាន់អំណាច និងថ្នាក់ដឹកនាំ ប្រទេស។  តែ ក្រោម របប លោក ហ៊ុន សែន គឺ ស្ងាត់ ដូចគេ ចុក ពីព្រោះ មិនអាច បដិសេធ ការពិត បាន។

ចំពោះ បងប្អូន ជនរួមជាតិ ដែលធ្លាប់ បានគាំទ្រ គណបក្ស ប្រជាជន កម្ពុជា, បងប្អូន ក្មួយៗ គួរតែ ចាកចេញ ពីគណបក្ស នេះទៅ បន្ទាប់ ពីបានដឹង ពេលនេះ ថា គណបក្សនេះ ត្រូវ បានដឹកនាំ ដោយជន ក្បត់ជាតិ និងឃាតករ តាំងពីដើមទី រហូត មកដល់ សព្វថ្ងៃ។

ដើម្បី ទទួលបាន ព័ត៌មាន បន្ថែម,  សូម ចូលមើល http://tinyurl.com/y6ua449g
 

THREE HISTORICAL FACTS THAT THE CPP CANNOT DENY

1. The CPP was created by the Vietnamese communist armed movement named Vietminh whose forces invaded Cambodia in the late 1940s and early 1950s with the intention to militarily and politically divide our country in two parts, with one part being controlled by communist North Vietnam using the CPP as a front. The CPP's "founding father" Son Ngoc Minh, acting as a Vietnamese puppet, was therefore a national traitor.

2. Pol Pot was also a CPP -- or one of its precursors' -- leader. Therefore, Pol Pot and Hun Sen came from the same background.

3. After Son Ngoc Minh who was a national traitor and Pol Pot who was a murderer, Hun Sen is both a traitor and a murderer. He is a traitor because he made Cambodia lose her independence and national sovereignty by becoming a satellite of Vietnam after 1979, and also because he was responsible for the loss of significant portions of Cambodia’s territory to Vietnam following questionable border treaties he signed in the 1980s. Hun Sen is also a murderer because he implemented the deadly strategic K5 Plan conceived by Vietnam that resulted in the death in dreadful conditions of tens of thousands of people in the 1980s.

REMARK
 
Over the last few years the CPP and Hun Sen himself have been very quick to file countless defamation lawsuits against me following personal and relatively trivial allegations I made against them. But this time, after my exposing Cambodia's history related to their past, they don't dare lodge any complaint against me -- even before their politically subservient court -- and they remain strangely silent.

Why don't they dare deny any of the historical facts I have just revealed? The answer is easy to understand: it's because nobody can seriously deny historical facts. History is actually the CPP's most critical weak point. This is the reason why, over the last decades, the ruling party and the Cambodian authorities have prevented Cambodia's recent history from being taught at school or debated in public. This shows that the CPP and Hun Sen himself are afraid to publicly confront their dubious past.

In any other countries where history is not taboo and democratically elected leaders have nothing to hide, the Ministry of Education or the Ministry of Information or the Ministry of Culture or the National/Royal Academy or pro-government academics or any other relevant institutions would have reacted to the kind of accusations I have made against the ruling party and the country's top leaders. The CPP and Hun Sen's silence now -- following my history-based accusations that are actually a political bomb -- shows their inconsistency when they loudly filed "defamation lawsuits" against me relative to my previous allegations which were very trivial compared to the historical issue I am raising now with far-reaching consequences.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

1 comment:

  1. Anonymous4:10 AM

    ពួកខ្មែរ ឥស្សរៈ មាន ៩៥ ភាគរយ ជាពួកចោរព្រៃ ប្លន់ទ្រព្យសម្បត្តិ ពីឈ្មួញតូចតាច តាមភូមិស្រុក និងដាក់ កំហិតរៃអង្គាស ស្រូវអង្ករ ពីអ្នកភូមិ ។ ពួកខ្លះ ត្រូវបាន តា ហូ បញ្ឆោត ឲ្យជួយវាយ កម្ទេច បារាំង ចេញពី ឥណ្ឌូចិន ។ ក្រុមខ្លះទៀត បានចូលរួបរួមនឹង
    ព្រះមហាក្សត្រ វិញ ។
    ពេលបានធ្វើ ជាមន្ត្រីហើយក្ដី ដាប ឈួន, ជាឧទាហរណ៍, ប្រើអំណាច ចាប់រំលោភ កូនក្រមុំ អ្នកទីក្រុង សៀមរាប តាមចិត្តចង់ ។ នាងចេក នាងចម ត្រូវសំណូក សំណែន និង ភ្លេងពិណពាទ្យ របស់ ដាប ឈួន ក៏ស្រវាំង ព្រះនេត្រា បណ្ដោយឲ្យ លោកឳ ឃុយ ពួកចៅស្រី អស់មិនតិច !!!

    ReplyDelete