Paris Peace Accords 23 Oct. 1991

Wednesday, August 16, 2017

[Vietnamization: Military, China responds] លោក ទៀ បាញ់ ជូនពរ កងទ័ព សុខភាពល្អ ខណៈ ទៅពិនិត្យ សុខភាព នៅចិន | Tea Banh wishes troops good health as he goes to China for health check-up

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ (FB: លោក ទៀ បាញ់)

លោក ទៀ បាញ់ ជូនពរ កងទ័ព សុខភាពល្អ ខណៈ ទៅពិនិត្យ សុខភាព នៅចិន

VOD / វីអូឌី | ១៦ សីហា ២០១៧


រដ្ឋមន្ត្រី ក្រសួង ការពារជាតិ បានផ្ញើសារ ជូនពរ ដល់កងទ័ព ឲ្យមាន សុខភាពល្អ ក្នុងឱកាស ដែលលោក ធ្វើដំណើរ ទៅពិនិត្យ សុខភាព ប្រចាំឆ្នាំ​ នៅទីក្រុង ប៉េកាំង ប្រទេសចិន។​

នៅលើហ្វេសប៊ុក របស់លោក ទៀ បាញ់ នៅថ្ងៃនេះ បានបង្ហោះ រូបភាព មួយចំនួន រួមទាំង ខ្លឹមសារ ជូនពរ ដល់កងទ័ព និងប្រជាពលរដ្ឋ ឲ្យមាន សុខភាពល្អ។  លោក​ បន្តថា, ការ ដែលពលរដ្ឋ និងកងទ័ព មានសុខភាពល្អ គឺ ជាផ្នែកសំខាន់ ក្នុងការ ចូលរួម​ អភិវឌ្ឍ ប្រទេស។​

​លោក សរសេរ ថា៖ «ខ្ញុំ​ បាន​ឆ្លៀត​ ឱកាស ​ធ្វើ​ដំណើរ​ ឆ្ពោះ​ទៅ​កាន់​ ទីក្រុង​ប៉េកាំង​  សាធារណរដ្ឋ​ ប្រជាមានិត ​ចិន​ ដើម្បី​ ចូល​ពិនិត្យ​ សុខភាព ​ប្រចាំ​ឆ្នាំ​…។  បងប្អូន ​កងទ័ព​  និង​ប្រជាពលរដ្ឋ​ ទូទាំង​ប្រទេស, ​សូម ​ឲ្យមាន​ សុខភាព​ល្អ មាំមួន​ គ្រប់​ៗ​គ្នា​…។  ​ ប្រជាជន​ មានសុខភាព​ល្អ​ ជា​កត្តា​ ដ៏​សំខាន់ ​មួយ​ ក្នុង​ការ​ អភិវឌ្ឍ ​ប្រទេស​ជាតិ»


ទាក់ទង ទៅនឹង ការទៅពិនិត្យ សុខភាព ប្រចាំឆ្នាំ របស់ រដ្ឋមន្ត្រី ក្រសួង ការពារជាតិ នៅប្រទេស ចិននេះ,​ អ្នកវិភាគ បញ្ហាសង្គម មួយរូប គឺ​ លោក អ៊ូ វីរៈ បានផ្តល់ យោបល់ ជាសំនួរ លើរូបថត លោក ទៀ បាញ់ នោះ ថា «សុខភាព ជារឿងសំខាន់។ ចុះពេទ្យស្រុកខ្មែរ?»

លោក អ៊ូ វីរៈ មិនបានអត្ថាធិប្បាយអ្វីបន្ថែមទេ គ្រាន់តែសួរថា «ចុះពេទ្យស្រុកខ្មែរ?»។ ទោះយ៉ាងណាកន្លងទៅមានការរិះគន់ថា ប្រព័ន្ធសុខាភិបាលនៅក្នុងស្រុក មិនអាចធ្វើពលរដ្ឋទុកចិត្តបានទេ ទាំងផ្នែកសីលធម៌ និង ចំណេះដឹងជំនាញពេទ្យ​ ជាហេតុនាំឲ្យអ្នកមានលុយច្រើន និង មធ្យមស្វែងរកការថែទាំសុខភាព​ និង ព្យាបាលជំងឺនៅក្រៅប្រទេស៕

4 comments:

  1. Anonymous4:24 AM

    Looks like that guy is about to exit too...

    ReplyDelete
  2. Anonymous8:57 AM

    See, Tea Banh and Cambodia is under China's control.

    ReplyDelete
    Replies
    1. Anonymous9:16 AM

      That's what you YUON's propagandist/Troller thinks...Wrong!

      Delete
    2. Anonymous7:50 AM

      You are too stupid for not seeing that.

      Delete