![]() |
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ |
ក្រសួង មហាផ្ទៃ នឹងមាន វិធានការ ចំពោះ អ្នករាយការណ៍ ព័ត៌មាន អាស៊ីសេរី ក្រោយ ទទួលបាន សំណើ
RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៧
អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ ថា អាចនឹងមាន វិធានការ ចំពោះ អ្នករាយការណ៍ ព័ត៌មាន របស់ វិទ្យុអាស៊ីសេរី ពេលទទួលបាន សំណើ ពីក្រសួង ព័ត៌មាន។
សារព័ត៌មាន ដែលស្និទ្ធ នឹងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ្រ្វេស ញូវ (Fresh News) បានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ដោយស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែលថា ក្រសួងមហាផ្ទៃ អាចនឹងមានវិធានការផ្សេងៗ ទៅតាមផ្លូវច្បាប់ចំពោះវិទ្យុអាស៊ីសេរី នៅពេលមានសំណូមពរផ្លូវការពីក្រសួងព័ត៌មាន។
លោក ខៀវ សុភ័គ បញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃ នឹងសហការពេញលេញ និងទាន់ពេលវេលាតាមគ្រប់រូបភាពដែលច្បាប់អនុញ្ញាត។ លើសពីនេះលោក ខៀវ សុភ័គ ជំរុញអោយក្រសួងព័ត៌មាន ដាក់លិខិតផ្លូវការទៅក្រសួងមហាផ្ទៃ និងក្រសួងផ្សេងៗទៀត។
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ
ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០
ខែកុម្ភៈ ឆ្នាំ២០១៧។ RFA
Photo: RFA
ចំណាត់ការរបស់ក្រសួងព័ត៌មាននេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានប្រកាសផ្អាកសកម្មភាពការិយាល័យនៅកម្ពុជា កាលពីដើមសប្ដាហ៍នេះ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក មួង ណារ៉េត ជាមួយបណ្ឌិត ឡៅ ម៉ុងហៃ ពាក់ព័ន្ធរឿងនេះ៖
No comments:
Post a Comment