Paris Peace Accords 23 Oct. 1991

Monday, September 4, 2017

Sam Rainsy: ការចោទប្រកាន់ គ្មាន មូលដ្ឋាន មកលើលោក កឹម សុខា | Kem Sokha's arrest

Image may contain: 2 people, people standing
៣ កញ្ញា ២០១៧ / 03 September 2017 - Kem Sokha's arrest 

ការចោទប្រកាន់ គ្មាន មូលដ្ឋាន មកលើលោក កឹម សុខា

ខ្ញុំ បានស្គាល់លោក កឹម សុខា, ហើយ បានតាមដាន សកម្មភាព នយោបាយ របស់លោក អស់រយៈពេល ២៥ ឆ្នាំ មកហើយ។  ខ្ញុំ អាចបញ្ជាក់ ថា ការ ដែលរដ្ឋអំណាច ប្រើប្រាស់ សេចក្តីថ្លែងការណ៍ របស់លោក កឹម សុខា នៅចំពោះមុខ អ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ មួយក្រុម នៅប្រទេស អូស្ត្រាលី ក្នុងខែ វិច្ឆិកា ២០១៣ ដើម្បី ចោទប្រកាន់លោក ពីបទក្បត់ជាតិ និងឃុបឃិត ជាមួយ បរទេស គ្រាន់តែ ជាលេស ដើម្បី កម្ចាត់ ក្បាលម៉ាស៊ីន គណបក្សប្រឆាំង មិន ដល់មួយឆ្នាំផង មុនការ បោះឆ្នោត ជាតិ ដែលគ្រោង រៀបចំឡើង នៅខែ កក្កដា ២០១៨។

ខ្ញុំ អាច និយាយបាន ថា, ការ ចោទប្រកាន់ ពីបទ «ក្បត់ជាតិ និងឃុបឃិត ជាមួយ បរទេស ដើម្បី បង្កើតឲ្យមានប្រទូស្តរ៉ាយ និងផ្តួលរំលំរដ្ឋាភិបាល» ការ ចោទប្រកាន់នេះ គ្មាន មូលដ្ឋាន ទាល់តែសោះ ពីព្រោះ ខ្ញុំ បានធ្វើ ជាប្រធាន គណបក្ស សង្គ្រោះជាតិ តាំងពីថ្ងៃបង្កើត គណបក្សនេះ ក្នុងខែ មេសា ២០១៣ រហូត ដល់ថ្ងៃ លាលែង របស់ខ្ញុំ ក្នុងខែកុម្ភៈ ២០១៧។  ខ្ញុំ អាចបញ្ជាក់ ថា, គណបក្ស សង្គ្រោះជាតិ ក្រោម ការដឹកនាំ របស់ខ្ញុំ មិន ដែលនឹកឃើញ, ហើយ មិន ដែលធ្វើ សកម្មភាព អ្វីមួយ ដែលអាច យកជាមូលដ្ឋាន ដើម្បី ធ្វើការ ចោទប្រកាន់ ខាងលើនេះ។

តើ ជា «អំពើក្បត់ជាតិ» ឬ ការ ដែលយើង គ្រាន់តែ ចង់ ឲ្យមាន ការផ្លាស់ប្តូរ តាមបែបបទ ប្រជាធិបតេយ្យ, ហើយ ព្យាយាម សម្រេច គោលដៅនេះ ដោយអហិង្សា និងសន្តិវិធី តាមរូបភាព ការដួលរលំ ជញ្ជាំងទីក្រុង ប៊ែរឡាំង នៅឆ្នាំ ១៩៨៩ និងការ ដួលរលំ អំណាចផ្តាច់ការ ជាច្រើន ក្នុងពិភពលោក ក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ និងឆ្នាំ ២០០០?

តើ ជា «ការឃុបឃិត ជាមួយ បរទេស» ឬការ ដែលយើង ស្វែងរក សាមគ្គីភាព ពីអ្នក ប្រជាធិបតេយ្យ ទាំងអស់ ក្នុងពិភពលោក ដែលមាន ជំនឿ លើគុណតម្លៃ ជាសកល ចំពោះ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស?

តើ ជា «អំពើ ក្បត់ជាតិ និងការ ឃុបឃិត ជាមួយ បរទេស» ឬការ ដែលខ្ញុំ បានទទួល នៅគេហដ្ឋាន របស់ខ្ញុំ នៅទីក្រុង ភ្នំពេញ ក្នុងខែធ្នូ ២០១៤ លោក Rajmohan Gandhi ដែលជាចៅបង្កើត របស់លោក Mahatma Gandhi អមដំណើរ ដោយលោក Dinesh Patnaik ដែលជាឯកអគ្គ រដ្ឋទូត ប្រទេស ឥណ្ឌា ប្រចាំប្រទេស កម្ពុជា ដើម្បី ស្នើសុំ ដំបូន្មាន ស្តីពី របៀប ដោះស្រាយ វិវាទ ដោយសន្តិវិធី តាមការ ប្រៀនប្រដៅ របស់លោក Mahatma Gandhi?

តើជា «អំពើ ក្បត់ជាតិ និងការឃុបឃិត ជាមួយ បរទេស» ឬការ ដែលគណបក្ស សង្គ្រោះជាតិ បានរៀបចំ នៅទីស្នាក់ការ របស់ខ្លួន នៅទីក្រុង ភ្នំពេញ ក្នុងឆ្នាំ ២០១៣-២០១៤ សិក្ខាសាលា លំហាត់ ស្តីពី របៀប តស៊ូ ដោយសន្តិវិធី ដែលមាន អ្នកជំនាញ ឥណ្ឌាម្នាក់ ពីអង្គការ ក្រៅរដ្ឋាភិបាល មួយ មានទីតាំង នៅប្រទេស កម្ពុជា ជាគ្រូបង្ហាត់?

ធ្វើនៅទីក្រុង ប៉ារីស ថ្ងៃទី៣ កញ្ញា ២០១៧
សម រង្ស៊ី
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

2 comments:

  1. Anonymous2:31 AM

    The person does not look like Kem Sokha. This is an imposter, look at the hair. The imposter is a lot balder.

    ReplyDelete
  2. Anonymous5:25 AM

    I think Cambodia is back to the Khmer Rouge era where the leader can kill or imprison anyone they wish usually using treason as the reason. And they can accuse almost anyone of treason. Sometimes, just talking back to them can be accused of treason too. This is 100% communism. Khmers must rise up if they don't want Pol Pot number 2.

    ReplyDelete