Paris Peace Accords 23 Oct. 1991

Wednesday, September 13, 2017

ស្ថានទូត សហរដ្ឋ អាមេរិក នៅកម្ពុជា៖ ទិដ្ឋាការ​​ មិន​មែន​​ អន្តោប្រវេសន៍ | US embassy in Cambodia: Non-immigrant visas

Notice on the Suspension of Certain Non-Immigrant Visas

ទិដ្ឋាការ​​ មិន​មែន​​ អន្តោប្រវេសន៍

ការិយាល័យ កុងស៊ុល នៃ​ស្ថានទូត ​អាមេរិក ប្រចាំ នៅ​ទីក្រុង​ ភ្នំពេញ មានភារកិច្ច​ ផ្តល់សេវា ទិដ្ឋាការ​ ដល់​អ្នក ដែលចង់ ធ្វើដំំណើរ ​ទៅ​សហរដ្ឋ អាមេរិក ក្នុងរយៈពេល បណ្តោះអាសន្ន និងសម្រាប់អ្នក ដែលមានបំណង ស្នាក់នៅ មិនមាន ការ​កំណត់ ឬអចិន្ត្រៃយ៍ នៅសហរដ្ឋ អាមេរិក។

ព័ត៌មាន ស្តីពី ការផ្អាក លែងផ្តល់ ទិដ្ឋាការ ប្រភេទ មិនមែន អន្តោប្រវេសន៍ មួយចំនួន នៅប្រទេស កម្ពុជា

ចាប់​ពី​ថ្ងៃ ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៧, ស្ថានទូត​ សហរដ្ឋ​ អាមេរិក​ប្រចាំ​ទីក្រុង​ ភ្នំពេញ​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ​នឹង​ផ្អាក ​លែង​ចេញ ​ទិដ្ឋាការ​ ប្រភេទ B1, ប្រភេទ B2, និង​ប្រភេទ B1/B2 ដល់​មន្ត្រី​ នៃ​ក្រសួង​ ការបរទេស ​កម្ពុជា​ ដែល​មាន ​តួនាទី​ ចាប់​ពី​ថ្នាក់​ អគ្គនាយក​ រហូត​ ដល់​ថ្នាក់ ​ដឹកនាំ​កំពូល​ នៃ​ក្រសួង​នេះ និង​សមាជិក ​ក្រុម​គ្រួសារ​ របស់​ ពួកគេ ដោយ​មាន ​ករណី​ លើកលែង​ តិច​តួច​ ប៉ុណ្ណោះ​។


ដោយយោងតាម មាត្រា 243(d) នៃច្បាប់ អន្តោប្រវេសន៍ និងសញ្ជាតិ សហរដ្ឋអាមេរិក នៅពេល ទទួលបាន សំណើ ពីរដ្ឋមន្ត្រី ក្រសួង សន្តិសុខ មាតុភូមិ ថា មានប្រទេស មួយចំនួន បានបដិសេធ មិនទទួលយក ឬប្រើប្រាស់ ហេតុផល ដែលមិនសមស្រប ដើម្បី ពន្យារពេល ទទួល​យក​ ពលរដ្ឋ​ នៃ​ប្រទេស​ របស់ ​ពួកគេ​ វិញ​នោះ, រដ្ឋមន្រ្តី​ ការបរទេស ​អាមេរិក​ ត្រូវ​ បញ្ជា​​ ឲ្យ​​​​មន្ត្រី​​ កុងស៊ុល ​​បញ្ឈប់​​ លែង​​ផ្តល់ ​ទិដ្ឋាការ ​​រហូត​ ទាល់​តែ​ រដ្ឋមន្រ្តី​ សន្តិសុខ​ មាតុភូមិ ​ទទួល​បាន​ ព័ត៌មាន ថា, ប្រទេស ​ដែល​ពាក់ព័ន្ធ​ ទាំងនោះ​ បាន​យល់​ព្រម ​ទទួល​យក​ ពលរដ្ឋ​ របស់​គេ​ វិញ​ហើយ។
ប្រសិនបើ អ្នក ស្ថិតនៅក្នុងក្រុម ដែលត្រូវ បានគេ ផ្អាក ការចេញ ទិដ្ឋាការ, ហើយ អ្នក សម្រេចចិត្ត ដាក់ពាក្យ សុំទិដ្ឋាការនោះ, មន្ត្រីកុងស៊ុល នឹងសម្ភាសអ្នក, ប៉ុន្តែ មិនអាចផ្តល់ ទិដ្ឋាការ ជូនបានទេ រហូត ទាល់តែ ការផ្អាកនោះ ត្រូវ បានលើកលែង។  សូម ពិចារណា ឲ្យ​​​​បាន ដិតដល់ មុនពេល ដាក់ពាក្យ សុំទិដ្ឋាការ។
សូម ជំរាបថា ថ្លៃ ដាក់ពាក្យ សុំទិដ្ឋាការ ដែលបានបង់ រួច មិនអាច បង្វិល សងវិញ បានទេ។

No comments:

Post a Comment