រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា មកពីប្រទេសស៊ូដង់ និងប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Cheu Sideth |
រដ្ឋាភិបាល ជ្រើសរើស ទាហាន បន្ថែម ដើម្បី ការពារ ខ្សែបន្ទាត់ ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ២១ កញ្ញា ២០១៧
លិខិតរបស់ក្រសួងការពារជាតិ ចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា នេះឱ្យដឹងថា បេក្ខជនដែលត្រូវជ្រើសរើសពីចំណោមយុវជនដែលស្ម័គ្រចិត្តចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ត្រូវមានសញ្ជាតិខ្មែរ មានអាយុពី១៨ឆ្នាំ ទៅ៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។ មានកាយសម្បទាគ្រប់គា្រន់ និងគ្មានជាប់ពិរុទ្ធជាមួយនឹងបទល្មើសផ្សេងៗ។ មានកម្រិតវប្បធម៌ចេះអាន សរសេរភាសាខ្មែរ និងមានកំពស់ពី ១.៦០ម៉ែត្រ ឡើងទៅ។
យុវជនអាចដាក់ពាក្យសុំចូលបម្រើការងារ នៅតាមទីបញ្ជាការកងរាជអាវុធហត្ថស្រុក-ខេត្ត-ក្រុង ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ ក្រសួងការពារជាតិប្រកាសថា ទាហានដែលត្រូវបានជ្រើសរើសទាំងនោះនឹងទៅបម្រើការនៅយោធភូមិភាគទី១ កងទ័ពជើងគោក។
ការប្រកាសជ្រើសរើសទាហានបន្ថែមនេះ ធ្វើឡើងស្របពេលថ្នាក់ដឹកនាំកំពូលៗ ប្រកាសការពារក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏ធ្លាប់ប្រកាសព្រមានវាយបាក់ធ្មេញ បើសិនជាក្រោយការបោះឆ្នោត មានការធ្វើបាតុកម្មតវ៉ាប្រឆាំងលទ្ធផលឆ្នោតជាដើម។ តែបញ្ហានេះ អ្នកច្បាប់ពន្យល់ថា ការប្រកាសបែបនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ និងជាការគំរាមកំហែងដល់សិទ្ធិពលរដ្ឋ និងនយោបាយ៕
No comments:
Post a Comment