Paris Peace Accords 23 Oct. 1991

Sunday, October 15, 2017

អតីត ​មេ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ប្រតិកម្ម​ ចំពោះ​ ការ​រំលាយ ​គណបក្ស​ សង្គ្រោះជាតិ | Former opposition leader Sam Rainsy reacts to dissolution of CNRP

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

អតីត ​មេ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ប្រតិកម្ម​ ចំពោះ​ ការ​រំលាយ ​គណបក្ស​ សង្គ្រោះជាតិ

RFA / វិទ្យុ អាស៊ី សេរី | ១៤ តុលា ២០១៧


លោក សម រង្ស៊ី អតីត​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ មាន​ជំនឿ​ មុតមាំ​ ថា, គម្រោង​រំ លាយ ​គណបក្ស​ប្រឆាំង ​ដ៏​ធំ​មួយ​ នៅ​កម្ពុជា គឺ​ មិន​អាច​ ធ្វើ​ទៅ​រួច​ទេ ដោយសារតែ​ មានការ​ ថ្កោលទោស ​យ៉ាង​ខ្លាំង​ ជា​បន្ត​បន្ទាប់ ពីអង្គការ​ សហប្រជាជាតិ, សហគមន៍​ អន្តរជាតិ, និង​អង្គការ​ អន្តរជាតិ​ ជាច្រើន។

សេចក្ដីថ្លែងការណ៍​ ជាង​ ៧​នាទី ដែល​បាន​ ផ្សព្វផ្សាយ ​ក្នុង​ទំព័រ​ ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន កាលពី​ថ្ងៃ ទី១៣ ខែតុលា, លោក សម រង្ស៊ី បាន​បញ្ជាក់​ ថា , លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា មិន​ ត្រឹមតែ​ ក្លែងក្លាយ ​ប៉ុណ្ណោះ​ទេ គឹ​ ជា​ការគ្រប់គ្រង ​លីលា ប្រើ​អំណាច​ ផ្ដាច់ការ​ របស់​អ្នកដឹកនាំ ដើម្បី​ ចង់​រំលាយ ​គណបក្ស​ សង្គ្រោះ​ជាតិ ទាំង​ថ្នាក់​ ជាតិ និង​មូលដ្ឋាន ចែកចាយ ​ដល់​គណបក្ស​ តូចៗ ​ដែល​រណប​ខ្លួន និង​ពុំ​មាន​ ការ​គាំទ្រ​ ពី​ប្រជាពលរដ្ឋ។


ការ​ថ្លែង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន កាលពី​ថ្ងៃ​ទី ១១ ខែ​តុលា បាន​ព្យាករណ៍​ថា មិន​យូរ​ទេ នឹង​អាច​រំលាយ​បក្ស​ប្រឆាំង​នេះ​បាន​ហើយ៖ «គេ​និយាយ​តែ​ពី​រឿង​បញ្ហា​ពហុបក្ស សូម​បញ្ជាក់​ថា បើ​បក្ស​មួយ​រំលាយ បក្ស​ប្រាំ​ទៀត​ចូល​ជំនួស។ បាន​សេចក្ដី​ថា ពី​បក្ស​ពីរ​ឡើង បក្ស​ប្រាំមួយ​នៅ​ក្នុង​សភា។ វា​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន នៅ​ពេល​ខាង​មុខ​នេះ»

ពាក់ព័ន្ធ​នឹង​គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ សហគមន៍​អន្តរជាតិ រួមមាន​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក អង្គការ​សហប្រជាជាតិ ប្រទេស​អូស្ត្រាលី និង​អង្គការ​អន្តរជាតិ​ធំៗ​ជាច្រើន បាន​ចេញ​សេចក្ដីថ្លែងការណ៍​សំដែង​ការ​ព្រួយបារម្ភ និង​ថ្កោលទោស​ជា​បន្តបន្ទាប់ ចំពោះ​ការ​ដើរ​ថយក្រោយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ហាក់​ព្រងើយ កន្តើយ ចំពោះ​ការរិះគន់​ធ្ងន់ៗ​ទាំងនេះ ហើយ​កាលពី​ថ្ងៃ​ទី​១១ តុលា លោក​នៅតែ​គំរាម​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​យក​អាសនៈ​ទាំង​៥៥ របស់​បក្ស​នេះ ទៅ​បែងចែក ឲ្យ​គណបក្ស​ដ៏ទៃ​ទៀត​ដែល​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា។

មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​លើក​ឡើង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​រង​ការ​គំរាម​កំហែង ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ការ​កម្ចាត់​បក្ស​ប្រឆាំង ចេញពី​ឆាក​នយោបាយ។ អ្នកស្រី រ៉ូណា ស្មីត ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា កំពុង​រង​ការ​រំលោភបំពាន​យ៉ាង​គំហុក ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ និង​ប៉ះពាល់​ដល់​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី សង្កេត​ឃើញ ថា​មន្ត្រី​គណបក្ស​កាន់អំណាច កំពុង​យក​លេស ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់ ថា ស្ថិត​ក្រោម​ការ​បង្គាប់បញ្ជា​ពី​រដ្ឋាភិបាល ដើម្បី​ពន្លឿន​ការ​រំលាយ​គណបក្ស​ប្រឆាំង៕


No comments:

Post a Comment