Paris Peace Accords 23 Oct. 1991

Monday, October 16, 2017

លោក ហ៊ុន សែន ថា ២៣​ តុលា ​ស្លាប់, តែ ​រំលឹក​ ថា, លោក​ ជា​ស្ថាបនិក​ ជាមួយ​ សម្ដេច សីហនុ | Hun Sen says October 23 is dead but reminds us that he founded it with Samdech Sihanouk

កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ចុះ​ហត្ថលេខា ថ្ងៃ​ទី​២៣ តុលា ១៩៩១ (ពី​ឆ្វេង​ទៅ​ស្ដាំ​ ៖ លោក សឺន សាន, សម្ដេច នរោត្តម សីហនុ, លោក ហ៊ុន សែន)
កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ចុះ​ហត្ថលេខា ថ្ងៃ​ទី​២៣ តុលា ១៩៩១ (ពី​ឆ្វេង​ទៅ​ស្ដាំ​ ៖ លោក សឺន សាន, សម្ដេច នរោត្តម សីហនុ, លោក ហ៊ុន សែន)

លោក ហ៊ុន សែន ថា ២៣​ តុលា ​ស្លាប់, តែ ​រំលឹក​ ថា, លោក​ ជា​ស្ថាបនិក​ ជាមួយ​ សម្ដេច សីហនុ

RFA / វិទ្យុ អាស៊ី សេរី | ១៥ តុលា ២០១៧


លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​អះអាង​ ថា,  កិច្ចព្រមព្រៀង​ សន្តិភាព ​ទីក្រុង​ ប៉ារីស បាន​ស្លាប់​ បាត់បង់​ ទៅ​ហើយ​នោះ នៅ​ថ្ងៃ​ ទី​១៤ ខែ​តុលា នេះ បាន​អះអាង​ ថា, រូប​លោក​ផ្ទាល់ និង​សម្ដេច ព្រះបរមរតនកោដ្ឋ​ នរោត្តម សីហនុ គឺ ជា​ស្ថាបនិក ​នៃ​កិច្ចចរចា​ សន្តិភាព​ ទីក្រុង​ប៉ារីស ដែល​នាំ​ ឲ្យ​មាន ការ​បញ្ចប់​សង្គ្រាម ​បង្ហូរ​ឈាម ​ដ៏​រ៉ាំរ៉ៃ​ នៅ​កម្ពុជា។

ការ​អះអាង ​របស់​លោក ហ៊ុន សែន ធ្វើឡើង ​នៅ​ក្នុង​កិច្ច​ សំណេះសំណាល ​ជាមួយ​ សិស្ស​និទ្ទេស ​អេ (A) ប្រមាណ​ ជាង ៤០០​នាក់ នៅ​វិមាន​សន្តិភាព។ 


នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាងមុខនេះ គឺជា​ខួប ២៦​ឆ្នាំ​ហើយ នៃ​កិច្ចចរចា​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា។ ភាគី​ដែល​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​រួមមាន សម្ដេច ព្រះនរោត្ត សីហនុ ក្រុម​របស់​លោកតា សឺន សាន ក្រុម​ខ្មែរ​ក្រហម​របស់ ប៉ុល ពត និង​ភាគី​រដ្ឋាភិបាល​ដែល​មាន​បង្អែក​វៀតណាម​នៅ​ពីក្រោយ​គឺ​ភាគី​លោក ហ៊ុន សែន លោក ហេង សំរិន និង លោក ជា ស៊ីម ។ កិច្ចព្រមព្រៀង​ធ្វើឡើង​ដែល​មាន​ប្រទេស​ចំនួន ១៨ ចូលរួម​ចុះហត្ថលេខា​ក្នុង​នោះ​រួមមាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ឥណ្ឌូនេស៊ី និង​បណ្ដា​ប្រទេស​ចំនួន ១៣​ផ្សេងទៀត។

កិច្ចព្រមព្រៀង នេះ​ហើយ​ដែល​នាំ​ឲ្យ​កម្ពុជា​រៀបចំ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើងវិញ​តាមរយៈ​ការ​ទទួល​យក​ការ​គោរព​សិទ្ធិមនុស្ស គោរព​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ការ​ជ្រើសតាំង​តំណាងរាស្ត្រ។
ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តែង​រំលោភ​កិច្ចព្រមព្រៀង​នេះ ចាប់​តាំង​ថ្ងៃ​ចុះ​កិច្ចសន្យា​មក​ម្ល៉េះ។ អង្គការ​ឃ្លាំមើល​អន្តរជាតិ យូមែន រ៉ៃ វច្ឆ (Human Rights Watch) ធ្លាប់​រិះគន់ ថា ចាប់​តាំង​ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ព្យាយាម​គ្រប់គ្រង​លើ​ប្រព័ន្ធ​តុលាការ រដ្ឋសភា និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ​ទាំងអស់ ហើយ​ព្យាយាម​បំបិទ​សំឡេង​ក្រុម​អ្នក​រិះគន់ និង​គណបក្សប្រឆាំង ក្នុង​ហេតុផល​ឈ្មោះ​ទៅ​រក​ការដឹកនាំ​បែប​គណបក្ស​តែមួយ៕

No comments:

Post a Comment