ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំ នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ RFA/Cheu Sideth |
លោក ហ៊ុន សែន ថា មានបក្សប្រឆាំង ជាច្រើនទៀត ជំនួស គណបក្ស សង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១១ តុលា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ថា, បើ ទោះបី ជារំលាយ គណបក្សប្រឆាំង មួយក្ដី ប៉ុន្តែ នៅមាន គណបក្សប្រឆាំង ៥ទៀត ដែលកំពុង ធ្វើសកម្មភាព នៅកម្ពុជា។ រីឯ អ្នកវិភាគ យល់ថា ថ្វីត្បិត តែ មានបក្សប្រឆាំង ផ្សេងទៀតក្ដី ប៉ុន្តែ បក្សទាំងនោះ ពុំមាន កម្លាំង ស្មើ នឹងបក្ស កាន់អំណាច, ហើយ ការរំលាយ គណបក្ស ប្រឆាំងនោះ ក៏មិនដឹង ថា ត្រឹមត្រូវ តាមនីតិវិធី ឬអត់ផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តដើរហែកហួរ និងព្រមានពីការរំលាយគណបក្សសង្គ្រោះ ជាតិ ជាបន្តបន្ទាប់ បើទោះបីជា មជ្ឈដ្ឋានទូទៅរិះគន់ និងថ្កោលទោសលើរដ្ឋាភិបាលរបស់លោក ធ្ងន់ៗក្ដី។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន និយាយមុនសេចក្ដីសម្រេចរបស់តុលាការថា មិនយូរប៉ុន្មានទៀតឡើយ ការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា អាចនឹងកើតមាន។ លោកបន្តថា ទោះបីជាកម្ទេចបក្សប្រឆាំង មួយចោល ក៏នៅមានបក្សប្រឆាំងជាច្រើនទៀតដែរ៖ «សូមបញ្ជាក់បើរំលាយបក្សមួយ គណបក្ស៥ទៀតចូល ជំនួសបានសេចក្ដីថា ពីបក្ស២ ឡើង បក្ស៦នៅក្នុងសភា នេះវានឹងកើតនៅពេលមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ។ នៅកម្ពុជា មានគណបក្សនយោបាយរាប់សិប វាជាស្ថានសួគ៌លោកិយ នៃបក្សនយោបាយ ហើយវាក៏ជាស្ថានសួគ៌លោកិយ នៃអង្គការក្រៅរដ្ឋាភិបាលដែរ។»
ការព្រមានបែបនេះ ធ្វើឡើងស្របពេលដែលចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រី សែម សក្ដិកូឡា បានចេញដីកាបង្គាប់ទៅ ប្រធានគណបក្សសង្គ្រោះជាតិឲ្យ ដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយ គណបក្សសង្គ្រោះជាតិក្នុងអំឡុងពេល ២០ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ខែតុលា។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ជាការពិតនៅក្នុងសង្គមប្រជាធិបតេយ្យ នៅពេលរំលាយគណបក្សប្រឆាំងមួយនៅមានគណបក្សប្រឆាំងជាច្រើនទៀត ប៉ុន្តែអ្វីដែល គេអាចមើលឃើញថា មានបញ្ហាឆ្គាំឆ្គងនោះ គឺថាតើការំលាយគណបក្សប្រឆាំងមួយនោះ វាត្រឹមត្រូវ តាមនីតិវិធី ឬមានយុត្តិធម៌ដែរឬទេ។ ម្យ៉ាងទៀត បើមើលទៅលើបក្សប្រឆាំងផ្សេងទៀតនោះ គឺបក្ស មួយចំនួនមានកម្លាំងតិចគ្មានអ្នកគាំទ្រច្រើន និងបក្សខ្លះទៀតគ្រាន់តែរណបគណបក្សកាន់អំណាច ប៉ុណ្ណោះ៖ «ការចោទប្រកាន់នេះ វាត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលមានជាធរមានទេ ឬមួយ ក៏អះអាងៗ អ៊ីចឹងទៅអាងថាខ្លួនឯងនៅកាន់អំណាច ហើយតុលាការជាឧបករណ៍របស់ខ្លួន។»
កាលពីថ្ងៃទី៦ តុលា មេធាវីមួយក្រុមរបស់ក្រសួងមហាផ្ទៃចំនួន៥នាក់ បានដាក់ពាក្យប្ដឹងទៅតុលាការកំពូល សុំរំលាយគណបក្សសង្គ្រោះជាតិ ពីបទឃុបឃិតនឹងបរទេស ដើម្បីរំលាយរដ្ឋាភិបាលកម្ពុជាជាដើម។
ទាក់ទិនបញ្ហានេះ អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានទេនៅថ្ងៃទី១១ ខែតុលា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ក៏ប៉ុន្តែកាល ពីថ្ងៃ១០ ខែតុលា លោក សុន ឆ័យ បានថ្លែងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ មែននោះ គឺអ្វីដែលសោកស្ដាយមិនមែនជាតួនាទី និងឋានៈរបស់តំណាងរាស្ត្រឡើយ ពោលគឺ លោកសោកស្ដាយឆន្ទៈប្រជាពលរដ្ឋដែលត្រូវបានគេរំលោភបំពាន និងធ្វើឲ្យមានការបែកបាក់ជាតិ។ ទោះយាងណាក្តី លោកនៅតែសង្ឃឹមថា គណបក្សធំៗទាំងពីរ នឹងរកច្រកចរចាដើម្បីដោះស្រាយ បញ្ហាមិនចុះសម្រុងគ្នា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ចំណាត់ការដែលអត់បង្អន់ដៃ មកលើគណបក្សប្រឆាំងតែមួយគត់ ដែលមាន ៥៥អាសនៈ ក្នុងរដ្ឋ សភា និងមានអ្នកបោះឆ្នោតគាំទ្ររហូតជាង ៣លាននាក់ នៅកៀកជិតការបោះឆ្នោតជាតិដូច្នេះ ធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា យ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មាន។
សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៩ ខែ តុលា ដោយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ទៅនឹងការប៉ុនប៉ងរំលាយគណបក្សប្រឆាំងនេះ។ សេចក្ដីថ្លែងការណ៍ដដែលនេះ លើកឡើងថា ការព្យាយាមលុបបំបាត់ គណបក្សនយោបាយមួយ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋកម្ពុជាជាង ៤០% ក្នុងការបោះឆ្នោតឃុំសង្កាត់ នាពេលថ្មីៗបែបនេះ គឺជាការវាយប្រហារដ៏សន្ធាប់មួយ លើដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា និងធ្វើឲ្យប៉ះពាល់ដល់សេចក្ដីទុកចិត្តលើដំណើរការបោះឆ្នោតនាពេលបច្ចុប្បន្ន។ សហភាពអឺរ៉ុប ដែលមានប្រទេស ២៨ ជាសមាជិកនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញលើករណីនេះ៕
To Ah Yong Yuon Hun Sen:
ReplyDeleteEnough is enough. You will face the hell out of Cambodia. Your dirty trick and plan have been known to millions of Cambodian (Khmer) people.
The world is watching you and the world knows that you are a puppet of Vietnamese (Yuon) because your wife is a Vietnamese monster and your eldest son Hum Maneth is a son of your Vietnamese wife Bun Rany and a Vietcong (Yuon) commander Le Duc Tho.
You are so faithful for your Vietnamese masters, Le Duc Tho, ghost Chi Minh for making you a powerful shitty head to mislead Cambodia and fool the world that you are a good guy. You have played foolishly to be a victim of American, but you don't realized that you are a monster like a sharp-teeth hyena or animal that bites your own people.
You have lost your mind completely because of your evil Vietnamese monsters and Vietnamese land invaders.
Now, you want to make you even more powerful using China as your back to show your sharp teeth to the U.S., International Community or UN.
You are very stupid, not knowing what you are doing like a little child. You will see what China and Vietnam in the near future do to throw you away into the pond of crocodiles. You will be eaten by crocodile including your ugliest family members.
Let's wait and see how far you continue to go, Ah Yong Yuon Hun Sen.
Good luck to you and your monstrous family members, Ah Yong Yuong Hun Sen.
Under dictatorship or communism system, there's no such thing as the "opposition". If you oppose the dictator, either you will be killed or thrown in jail for decades.
ReplyDeleteUnder Hun Sen, you can be an opposition as long as you don't oppose him and obey and follow him every time then you're safe. That's exactly the smaller so called "opposition" parties are doing. It's only a game he plays to fool the international community, giving them the impression that Cambodia is a democratic country. The reality is, Cambodia has never been a democratic country; it's 50% dictatorship and 50% communism.
Hun Sen says there are many other opposition parties to replace CNRP
ReplyDelete----------
I totally agree with Mr. Hun Sen. Further more, other opposition parties do not have corruptions such as CNRP:
_ dirty old men having sex with poor young girls (at the age of their daughters).
_ publishing fake maps and accusing United Nations of collaborating with Mr. Hun Sen.
_ making up lie about Hun Manet being the son of a Vietnamese light skinned Le Duc Tho. Clearly his mom is a light skinned woman, how could he have dark skin?
_ taking all donations from Khmer oversea and deny Kem Ley of any resource. As a result, Kem Ley was poor and had no body guard. He was shot dead alone while CNRP had been viciously labeling as a traitor to the opposition, a recipe for becoming a target.
Yes, Vietnamese dog eater named Drgunzet @Anonymous9:13 AM. You are dreaming of stealing Cambodian people's property and land to make yourself rich. You are one of the hidden Vietnamese agents who wants to murder Cambodia when your friend, a Vietnamese puppet Hun Sen.
ReplyDeleteYou are dreaming of getting wed in your pants and can't wait to kill Cambodian people. You are a Vietnamese monster!!! I feel sorry for the innocent dogs.
I urge all CNRP to quit now and join LDP.
ReplyDelete