សមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហុង សុខហួរ ពេលនាំខ្លួនចេញពីតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ |
ព្រះមហាក្សត្រ លើកលែងទោស លោក ហុង សុខហួរ ក្រោយ សុំទោស លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ២៥ តុលា ២០១៧
លោក ហុង សុខហួរ
ដែលត្រូវ បានតុលាការ ក្រុងភ្នំពេញ ផ្ដន្ទាទោស កាលពីខែ វិច្ឆិកា
ឆ្នាំ២០១៦ នៅពេលនេះ ត្រូវ បានដោះលែង ឲ្យមាន សេរីភាព វិញហើយ
បន្ទាប់ ពីព្រះមហាក្សត្រ ត្រាប់បង្គាប់ ព្រះរាជទាន លើកលែងទោស។
សមាជិក ព្រឹទ្ធសភា រូបនេះ ត្រូវ ជាប់ចោទ ពីបទ ថា
បានក្លែង ឯកសារ ផែនទី ព្រំដែន រវាង កម្ពុជា និងវៀតណាម។
លោក ហុង សុខហួរ
ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល
៧ឆ្នាំពីបទក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។
អំណាចសាលក្រមដែលចេញកាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយលោក រស់
ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងរឿងក្ដីនេះ
ធ្វើឡើងក្រោយការចំណាយពេលឃុំខ្លួន
អតីតសមាជិកព្រឹទ្ធសភារូបនេះប្រមាណជាង ១ឆ្នាំនៅពន្ធនាគារព្រៃស។
លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ
ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥
ពោលគឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ចេញបញ្ជាឲ្យចាប់ខ្លួនទាំងតក់ក្រហល់
និងទាំងលោកនៅមានអភ័យឯកសិទ្ធិ។ ការចោទប្រកាន់ប្រឆាំង
អតីតសមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានលោក ហ៊ុន សែន
ចោទប្រកាន់ពីបទក្បត់ជាតិ
ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ
លោក អ៊ុំ ដារាវុធ ឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ តុលា ថា ព្រះមហាក្សត្រ
ព្រះអង្គពិតជាបានឡាយព្រះហត្ថលេខា ផ្ដល់សេរីភាពឲ្យលោក ហុង សុខហួរ
ប្រាកដមែន។
ការព្រះរាជទានលើកលែងទោសដល់លោក ហុង សុខហួរ
នេះនៅក្រោយពេលអតីតសមាជិកព្រឹទ្ធសភារូបនេះ
សរសេរលិខិតសូមទោសពីលោក ហ៊ុន សែន។ លិខិតសូមការយោគយល់
ដែលចុះហត្ថលេខាកាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៧ លោក ហុង សុខហួរ
រៀបរាប់ថា
លោកមានគំនិតដូចទៅនិងគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីដែរ
ដែលចង់ឲ្យមានការផ្សះផ្សាជាតិ ឯកភាពជាតិ និងបង្រួបបង្រួមជាតិ។
ជាងនេះទៀតនេះ លោក ហុង សុខហួរ
ស្នើសុំព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈលោក ហ៊ុន
សែន ដើម្បីអាចឲ្យលោកបានជួបជុំគ្រួសារ
និងបានទៅព្យាបាលនៅប្រទេសបារាំងផង៕
No comments:
Post a Comment