Paris Peace Accords 23 Oct. 1991

Friday, October 20, 2017

មន្ត្រី​ បក្ស​កាន់អំណាច​ យល់​ផ្ទុយ​គ្នា​ ថា​ សមាជិក​ គ.ជ.ប. ​ត្រូវ​ បាត់បង់​​ ក្រោយ​រំលាយ​ បក្ស​ប្រឆាំង | Ruling party officials hold different views re whether NEC members will be no more after dissolution of opposition party

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ លោក ជាម យៀម (ឆ្វេង) និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ លោក ជាម យៀម (ឆ្វេង) និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន។
RFA/Brach Chev

មន្ត្រី​ បក្ស​កាន់អំណាច​ យល់​ផ្ទុយ​គ្នា​ ថា​ សមាជិក​ គ.ជ.ប. ​ត្រូវ​ បាត់បង់​​ ក្រោយ​រំលាយ​ បក្ស​ប្រឆាំង

RFA / វិទ្យុ អាស៊ី សេរី | ១៩ តុលា ២០១៧

 


មន្ត្រី​ជាន់ខ្ពស់ ​គណបក្ស​ ប្រជាជន​ កម្ពុជា​ អះអាង ​ផ្ទុយគ្នា​ ជុំវិញ អនាគត​ នៃ​ថ្នាក់ដឹកនាំ​ គណៈកម្មាធិការ ​ជាតិ ​រៀបចំ​ ការបោះឆ្នោត ដែល​អតីត​ មកពី​កូតា​ ​គណបក្ស​ សង្គ្រោះជាតិ។


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា បើសិនជា​គណបក្ស​សង្គ្រោះជាតិ ត្រូវ​តុលាការ​រំលាយ​ក្ដី គឺ​មិន​ប៉ះពាល់​ដល់​សមាជិក​គ..ប. ដែល​ជា​អតីត​សមាជិក​គណបក្សប្រឆាំង​ឡើយ។

លោក សុខ ឥសាន ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ តុលា ថា ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចែងថា ថ្នាក់ដឹកនាំ ឬ​សមាជិក​គ..ប​មិន​មែន​ជា​សមាជិក​របស់​គណបក្ស​ណាមួយ​ទេ ហើយ​ស្ថាប័ន​នេះ នៅ​តែ​បំពេញការងារ​របស់​ខ្លួន​ធម្មតា។

ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើឡើង​ភ្លាមៗ នៅ​ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ ដោយ​ស្រង់​សំដី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀម ថា សមាសភាព​គ..ប មកពី​គណបក្សប្រឆាំង​នឹង​ត្រូវ​រលាយ​ជា​ស្វ័យប្រវត្តិ នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ពួកគេ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន អាច​នឹង​ពិចារណា​ទុក​តំណែង​ឲ្យ។ 

ទោះបីជា​បែបនេះ​ក្ដី​ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក អះអាង​ដូច​លោក សុខ ឥសាន ដែរ​ថា សមាជិក​គ..ប. ៤​រូប ដែល​ជា​កូតា​មកពី​គណបក្ស​សង្គ្រោះជាតិ​នោះ បាន​លាលែង​ចេញពី​គណបក្ស​ប្រឆាំង​អស់​ហើយ មុន​នឹង​មក​ធ្វើការ​នៅ​ស្ថាប័ន​គ..ប ដែល​ជា​ស្ថាប័ន​ឯករាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ចំណែក​ឯ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ជាម យៀប នេះ​ថា ជា​ការ​គំរាមកំហែង ព្រោះ​ច្បាប់​បាន​ចែង​ពី​ឯករាជ្យភាព​របស់​សមាជិក​គ..ប នៅ​ក្រោយ​ពេល​ពួកគេ​បាន​ផ្ដាច់​ខ្លួន​ពី​គណបក្ស​នយោបាយ​ហើយ​នោះ។ 

ទាក់ទង​និង​បញ្ហា​នេះ អនុប្រធាន​គ..ប. លោក គួយ ប៊ុនរឿន និង​មន្ត្រី​ជាន់ខ្ពស់​គ..ប​មួយ​រួប​ទៀត គឺ លោក រ៉ុង ឈុន ដែល​ជា​អតីត​សមាជិក​គណបក្ស​ប្រឆាំង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ។

សមាសភាព​កំពូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទាំង​៩​រូប កើត​ចេញពី​វប្បធម៌​សន្ទនា​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នៅ​ក្នុង​អាណត្តិ​ទី​៥។ ដោយ​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​រៀបចំ​សមាសភាព កំពូល​គ.ជប.​មាន​ចំនួន​៩​រូប គឺ​សមាសភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប និង​ជ្រើស​ចេញពី​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ១​រូប។

រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ និង​ប្រកាស​សមាជិក​ទាំង​៩​រូប​នេះ កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា​ឆ្នាំ​២០១៤ ក្រោយពី​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រួចរាល់។ ហើយ​ច្បាប់​នេះ បាន​តម្រូវ​ឲ្យ​សមាជិក​គ..ប​ទាំងនេះ ត្រូវ​លាលែង​ពី​បក្ស​នយោបាយ​ជា​មុន​សិន ហើយ​ពួកគាត់​បាន​ក្លាយ​ជា​បុគ្គល​ឯករាជ្យ ដែល​ប្រើ​នៅ​ក្នុង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ៕




No comments:

Post a Comment