អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន (ឆ្វេង) និងប្រធានក្រុមការងារគណៈកម្មការចំពោះកិច្ចពីខាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចពិភាក្សាលើសំណូមពររបស់សហជីពទាក់ទងនឹងសេចក្ដីព្រាងច្បាប់សហជីព នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៦។ |
បក្ស កាន់អំណាច ថា ខ្លួន មិនបាន ធានា ជាមួយ ទូតណា ថា មិនរំលាយ បក្សប្រឆាំង ទេ
RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៧
អ្នកនាំពាក្យ របស់ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន បានទាត់ចោល ការលើកឡើង របស់ ប្រធាន ក្រុមតំណាងរាស្ត្រ គណបក្សប្រឆាំង លោក សុន ឆ័យ ដែលប្រាប់ ក្រុមអ្នកសារព័ត៌មាន ថា, គណបក្ស ប្រជាជន កម្ពុជា បានធានា ជាមួយ មន្ត្រី ស្ថានទូត ដោយមិន រំលាយ គណបក្ស សង្គ្រោះជាតិ។
លោក សុខ ឥសាន បានប្រាប់វិទ្យុបាយ័នដែលស្និតនឹងរដ្ឋាភិបាល ថា គណបក្សប្រជាជនកម្ពុជា មានតែជំរុញឲ្យរំលាយបក្សប្រឆាំង។
លោក សុន ឆ័យ កាលពីព្រឹកថ្ងៃទី១០ តុលា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ត្រីស្ថានទូត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានធានាជាមួយស្ថានទូត ថា នឹងមិនរំលាយគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែលោកមិនប្រាប់ពីទូតប្រទេសណាមួយនោះទេ។ ទន្ទឹមនឹងការមិនរំលាយនេះ លោក សុន ឆ័យ ប្រាប់ថា គណបក្សប្រឆាំងកំពុងព្យាយាមចរចាដើម្បីបន្ថយកម្ដៅនយោបាយនៅកម្ពុជា។
អ្នកវិភាគ និងអ្នកនយោបាយព្រួយបារម្ភថា ក្រោយមានការរំលាយគណបក្សប្រឆាំងនៅកម្ពុជា ពលរដ្ឋខ្មែរនឹងបែកបាក់ ហើយរាស្ត្រខ្មែរនឹងមិនសុខចិត្តនោះទេ ខណៈដែលកម្ពុជាអាចនឹងប្រឈមការផ្ដាច់ជំនួយ និងការដាក់ទណ្ឌកម្មពីអន្តរជាតិ។
បើទោះជាបែបនេះក្ដី អ្នកនយោបាយខាងគណបក្សកាន់អំណាចវិញ ហាក់មិនសូវខ្វល់ និងផ្គើនការគំរាមនេះ ហើយមានគម្រោងយកតំណែងទាំងអស់របស់បក្សប្រឆាំង ទៅចែកឲ្យគណបក្សផ្សេង ដែលពលរដ្ឋខ្មែរមិនពេញចិត្ត តាមរយៈការធ្វើវិសោធនកម្មច្បាប់មួយចំនួន នៅថ្ងៃទី១២ តុលា៕
See? I told you, CNRP lied again. CNRP just made of lies from thin air. Prove to us then, "Which ambassadors told you so?"
ReplyDeleteCNRP is so shady. Remember Scam Rainsy claimed that Kem Ley already agreed to merge GDP back into CNRP right after Kem Ley was shot dead?
That's terrible. CNRP operates under rumors and lies.
ReplyDeleteAnonymous9:18 AM and Anonymous9:07 AM are the same Vietnamese dog eater called Drgunzet.
ReplyDeleteI do not eat dog and dogs love me. In a few minutes after they meet me, they all come and submit to me.
Delete-Drgunzet-