តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែងពីបញ្ហាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៣។ Photo courtesy of lowenthal.house.gov |
តំណាងរាស្ត្រ អាមេរិក ថា, កម្ពុជា មិនអាច បោះឆ្នោតជាតិ ខាងមុខ តែឯង បានទេ
RFA / វិទ្យុ អាស៊ី សេរី | ៤ តុលា ២០១៧
តំណាងរាស្ត្រ សហរដ្ឋ អាមេរិក ពីខាង គណបក្ស ប្រជាធិបតេយ្យ បញ្ជាក់ ថា,
កម្ពុជា នឹងមិន អាចធ្វើ ដំណើរ ឆ្ពោះទៅរក ការបោះឆ្នោត
ឆ្នាំ២០១៨ ខាងមុខ តែឯង បានទេ ដរាបណា ប្រទេស ក្រីក្រ មួយនេះ
នៅតែ ត្រូវការ ការគាំទ្រ ពីសហគមន៍ អន្តរជាតិ។
លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ប្រាប់អាស៊ីសេរី ក្នុងអាគាររ ដ្ឋសភា របស់ សហរដ្ឋ អាមេរិក
កាលពីព្រឹក ថ្ងៃពុធទី៤ តុលា នៅក្រោយ ជំនួប ជាមួយ លោក ហុង លីម
តំណាងរាស្ត្រ អូស្ត្រាលី សញ្ជាតិខ្មែរ កាលពីថ្ងៃ ទី៤ តុលា ថា,
អ្វី ដែលសំខាន់ បំផុតនោះ គឺ សហរដ្ឋអាមេរិក
នឹងកៀរគរ បង្ហាញ ដល់សហគមន៍ អន្តរជាតិ ទាំងឡាយ
អំពី ការធ្វើ ទុក្ខបុកម្នេញ របស់ រដ្ឋាភិបាល ទីក្រុង ភ្នំពេញ មកលើក្រុម បក្សប្រឆាំង,
សង្គមស៊ីវិល, និងបណ្ដាញ
សារព័ត៌មាន។
លោក បន្តថាប្រសិនបើលោក ហ៊ុន សែន
ចង់ឲ្យរដ្ឋាភិបាលរបស់ខ្លួនមានភាពស្របច្បាប់ នោះលោក ហ៊ុន សែន
ត្រូវតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌៖ «យើងនឹងជំរុញឲ្យសហគមន៍អន្តរជាតិក្រោកឈរឡើង
ប្រយុទ្ធ តតាំងជាមួយរដ្ឋាភិបាលភ្នំពេញ ដើម្បីលទ្ធិប្រជាធិបតេយ្យ
ការគោរពសិទ្ធិមនុស្ស ហើយបើមិនដូច្នេះទេ
នោះយើងមិនទទួលយកការបោះឆ្នោតនេះទេ។
ការតតាំងនេះនឹងជំរុញឲ្យមានការសើរើយន្តការ កិច្ចព្រមព្រៀង
សន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានស្រាប់។ កិច្ចព្រមព្រៀងនេះ
បានចែងច្បាស់អំពីតួនាទីរបស់យើង ដែលត្រូវធ្វើ។»
លោក អាឡាន់ ឡូវ៉ិនថល ក៏បានថ្លែងគាំទ្រសេចក្ដីសម្រេចរបស់សមាជិកព្រឹទ្ធសភា លោក ចន ម៉ាក់ឃែន (John McCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែលអនុម័តកាលពីថ្ងៃទី២
ក្នុងការជំរុញឲ្យសភាសហរដ្ឋ អាមេរិកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន
ដែលបានចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង
និងធ្វើទុក្ខបុកម្នេញដល់ក្រុមសង្គមស៊ីវិលកន្លងមក។
ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលលោក ហ៊ុន សែន
នៅតែព្រងើយ កន្តើយចំពោះការរិះគន់ធ្ងន់ៗរបស់សហគមន៍អន្តរជាតិ។ លោក
ហ៊ុន សែន កាលពីថ្ងៃទី២ ខែតុលា ព្រមានថា សមត្ថកិច្ចរបស់លោក
នឹងបន្តចាប់ខ្លួនមនុស្សទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក
ហើយថាការចាប់ខ្លួន លោក កឹម សុខា ម្នាក់គឺមិនទានគ្រប់គ្រាន់នោះទេ
គឺនៅមានមន្ត្រីបក្សប្រឆាំងផ្សេងទៀត នឹងអាចត្រូវចាប់ខ្លួនផងដែរ។
There are other opposition parties who will compete in the election next year. CNRP is welcome to boycott it but you will lose seats to other opposition parties.
ReplyDeleteThe reason USA never directly support Kem Sokha is: The threat of release of Kem Sokha in explicit and nasty sex video record with Mon Srey in Bangkok. Unless Kem Sokha comes clean and makes a clear statement, "I did not have a sexual relationship with that woman." like Bill Clinton did (with Monica Lewinski), no International body will directly support him.
But Cambodian election cannot be permitted without USA's approved Cambodian political party. Hehehe...
ReplyDelete