Paris Peace Accords 23 Oct. 1991

Wednesday, October 11, 2017

[Vietnamization: Logging, Military, Border] របាយការណ៍៖ ព្រៃ​ឈើ​ កម្ពុជា​ បន្ត​ រង​ការ​ កាប់​បំផ្លាញ​ កាន់​តែ ​ច្រើន​ នៅ​ឆ្នាំ​ ២០១៦ | Cambodian forests continue to fall victim to much destruction in 2016

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA

របាយការណ៍៖ ព្រៃ​ឈើ​ កម្ពុជា​ បន្ត​ រង​ការ​ កាប់​បំផ្លាញ​ កាន់​តែ ​ច្រើន​ នៅ​ឆ្នាំ​ ២០១៦

RFA / វិទ្យុ អាស៊ី សេរី | ១១ តុលា ២០១៧


ទិន្នន័យ ​ថ្មី​ ពី​ប្រព័ន្ធ​ ផ្កាយរណប​ ដែល​ចេញផ្សាយ​ ដោយ​សកល​វិទ្យាល័យ មែ័ររីលែន (University of Maryland) ក្នុង​សហរដ្ឋ អាមេរិក បាន​បង្ហាញ​ ថា, ការ​កាប់​បំផ្លាញ ​ព្រៃឈើ​ ក្នុង​ប្រទេស​ កម្ពុជា​ កាលពី​ឆ្នាំ​ ២០១៦ បានកើន​ឡើង ​រហូត​ ទៅដល់ ​៣០%, គឺ​ មាន​ចំនួន​ លើស​ ពី​ឆ្នាំ​ ២០១៥ ទៅទៀត បើ​ ទោះ​បី​ ជា​មាន ការ​បង្កើត​ ក្រុម​កិច្ចការ ​ពិសេស ​របស់ ​ស្ថាប័ន​ កងរាជអាវុធហត្ថ​ ក្នុង​ការ​បង្ក្រាប​ បទល្មើស ​ព្រៃឈើ នៅ​ទូទាំង​ ប្រទេស ​ក៏ដោយ។ [... destruction of forests increased by 30% compared to 2015...]

បើ​ទោះបី​ជា​មាន​របាយការណ៍​ច្រើន​រាប់មិនអស់​អំពី​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ ធ្លាប់​អះអាង កាលពី​ឆ្នាំ​កន្លងទៅ​ថា អត្រា​នៃ​បទល្មើស​ព្រៃ​បាន​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សំគាល់។

រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប​ដែល​ចេញផ្សាយ​ដោយ​សកល​វិទ្យាល័យ មែ័ររីលែននេះ ​បង្ហាញ​ថា យ៉ាងហោចណាស់​ព្រៃឈើ​ទំហំ​ជាង ២​សែន​ហិកតារ នៅ​តំបន់​ភូមិភាគ​ឦសាន ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម៕

No comments:

Post a Comment