ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានវៀតណាមនៅកម្ពុជា នាខេត្តតៃនិញ ប្រទេសវៀតណាម ថ្ងៃទី១៣ តុលា ២០១៧ |
ប្រតិបត្តិ ការស្វែងរក អដ្ឋិធាតុ នៅស្រុកខ្មែរ៖ ផ្អាក សម្រាប់ អាមេរិក តែ វៀតណាម នៅតែ បន្ត
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៥ តុលា ២០១៧
នៅក្នុង សំណុំរឿង ស្វែងរក អដ្ឋិធាតុ ទាហាន បរទេស នៅស្រុកខ្មែរ,
កម្ពុជា បានសម្រេច ផ្អាក ការរុករក ឆ្អឹងទាហាន អាមេរិក នៅកម្ពុជា។
ប៉ុន្តែ ជាការកត់សម្គាល់ ទន្ទឹមគ្នានេះ
ប្រតិបត្តិ ការស្វែងរក អដ្ឋិធាតុ ទាហាន វៀតណាម នៅកម្ពុជា នៅតែ បន្ត។
ភាគី កម្ពុជា តំណាង ឲ្យខេត្ត យ៉ាងហោចណាស់ ៧
បានទៅ ចូលរួម ចុះហត្ថលេខា លើផែនការ ស្វែងរក អដ្ឋិធាតុ ទាហាន វៀតណាម នៅកម្ពុជា
ជំហាន ទី១៧ កាលពីថ្ងៃ ទី១៣ តុលា កន្លងទៅ នៅឯខេត្ត តៃនិញ។
នេះ បើ យោងតាម គេហទំព័រ អគ្គស្នងការ នគរបាល ជាតិ។
តំណាងភាគីកម្ពុជាចំនួន៧ខេត្ត
ដែលបានចុះហត្ថលេខាលើផែនការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមនៅកម្ពុជា
ជំហានទី១៧ មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង
ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម
និងខេត្តត្បូងឃ្មុំ។ ចំណែកភាគីវៀតណាមដែលចូលរួម
គឺមកពីតំណាងខេត្តតៃនិញ។សូមជម្រាបថា ប្រតិបត្តិការរុករកអដ្ឋិធាតុរបស់កងទ័ពវៀតណាម ត្រូវបានធ្វើឡើងជារៀងរាល់រដូវប្រាំង។ សម្រាប់ជំហានទី១៧ រដូវប្រាំងឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ ភាគីវៀតណាម បានផ្ដល់ថវិកា៤២ម៉ឺនដុល្លារ ដល់ភាគីកម្ពុជា។ រហូតមកទល់ពេលនេះ ការស្រាវជ្រាវស្វែងរកអដ្ឋិធាតុរបស់កងទាហានវៀតណាមនៅកម្ពុជា នៅតែជួបប្រទះការលំបាក ដោយសារតែកង្វះព័ត៌មាន និងការប្រែប្រួលភូមិសាស្ត្រជាដើម។
នៅក្នុងឆ្នាំ២០១៦កន្លងទៅ ការជីករុករកអដ្ឋិធាតុជំហានទី១៦នៅរដូវប្រាំងតាំងពីចុងឆ្នាំ២០១៦រហូតមកទល់ដើមឆ្នាំ២០១៧ មានអដ្ឋិធាតុរបស់ទាហាននិងអ្នកស្ម័គ្រចិត្តវៀតណាមចំនួនជាង៧៥០នាក់ត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។ បើតាមរបាយការណ៍របស់គណៈកម្មាធិការពិសេសស្វែងរកអដ្ឋិធាតុ នៅសល់អដ្ឋិធាតុរបស់ជនជាតិវៀតណាមជិត៤ពាន់នាក់ទៀតនៅកម្ពុជា ដែលមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ កម្ពុជានិងវៀតណាម បានកំណត់គោលដៅបញ្ចប់ការស្វែងរកអដ្ឋិធាតុជនជាតិវៀតណាមនៅកម្ពុជាទាំងអស់ ហើយធ្វើមាតុភូមិនិវត្តន៍វិញ ឲ្យបានត្រឹមឆ្នាំ២០២០។
ជាការកត់សម្គាល់ ការបន្តប្រតិបត្តិការរបស់កម្ពុជានិងវៀតណាម លើការងាររុករកអដ្ឋិធាតុនៅស្រុកខ្មែរនេះ ធ្វើឡើងជួនចំពេលដែលកម្ពុជាសម្រេចផ្អាកការរុករកឆ្អឹងទាហានអាមេរិកនៅកម្ពុជា។ សហរដ្ឋអាមេរិកបានសម្ដែងការខកចិត្តចំពោះការសម្រេចនេះ។ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការផ្អាកនេះមានលក្ខណៈបណ្ដោះអាសន្នតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា ការរុករកអាចបន្តឡើងវិញបាន នៅពេលដែលទណ្ឌកម្មទិដ្ឋាការលើមន្ដ្រីការទូតជាន់ខ្ពស់កម្ពុជា ត្រូវអាមេរិកដកចេញវិញជាមុនសិន៕
The VIET/Yuon does know how to blame the U.S even after they [the north and the South] have been unified as ONE costing hundreds of thousands of the U.S GI's life!!! How clever/tricky on the part of the Viet/Yuon!!!
ReplyDeleteVietnam is getting along with USA just fine. You should learn from Vietnam how to get along with others or you will be carpet-bombed again.
ReplyDeleteYes, Vietnamese dog eater Drgunzet @Anonymous8:56 AM. Learning every from Vietcong/Yuon is about how to cheat, kill, rob, manipulate others, brainwash people, create fake history, blah blah blah....
ReplyDeleteOne day, Vietcong/Yuou/Vietnamese folks will be shameful and embarrassed on the world stage.
You should know that this is the way the U.S. tried to help people who are victims of the corrupted officials of Communist Vietnam.
How many Khmer/Cambodian people in Southern Vietnam (former Southern Cambodia/Khmer Krom/Kampuchea Krom) have been killed by the evil Communist Vietcong/Yuon. There were 18 millions of Cambodian people living in Southern Cambodia or Southern Vietnam. What happened to those innocent Cambodian people in Southern Vietnam?
If you and evil Communist Vietnamese government mentioned only one million or less, then Vietnamese communist folks and government murdered those innocent Khmer/Cambodian people.
You can blame Vietnam for tricking USA into mass bombing Cambodia. Hehehe...
Delete