Paris Peace Accords 23 Oct. 1991

Friday, November 17, 2017

[Demographic Vietnamization: CPP, Son Ngoc Minh, History Series] Sam Rainsy: ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ដែលបានធ្វើ ឲ្យខូចខាត ផលប្រយោជន៍ ជាតិ ធ្ងន់ធ្ងរ ជាងគេ ក្នុងប្រវត្តិសាស្ត្រ | Son Ngoc Minh, Pol Pot and Hun Sen

Image may contain: 3 people, text
១៥ វិច្ឆិកា ២០១៧ / 15 November 2017 - Son Ngoc Minh, Pol Pot and Hun Sen 

ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ដែលបានធ្វើ ឲ្យខូចខាត ផលប្រយោជន៍ ជាតិ ធ្ងន់ធ្ងរ ជាងគេ ក្នុងប្រវត្តិសាស្ត្រ

១. សឺង ង៉ុកមិញ (១៩២០-១៩៧២) 


សឺង ង៉ុកមិញ (ឈ្មោះដើម Phạm Văn Hua) ហៅ អាចារ្យ មៀន (អាចារ្យ ក្លែងក្លាយ) ជាបិតាស្ថាបនិក នៃគណបក្សប្រជាជនកម្ពុជា ដែលពេលនោះមានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា។ គាត់ត្រូវបានចលនាយោធាយួនកុម្មុយនីស្ត ហៅថាយៀកមិញ លើកបន្តុបជាអគ្គលេខាធិការ គណបក្សប្រជាជនកម្ពុជា ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៤។ 


សឺង ង៉ុកមិញ ជាជនក្បត់ជាតិ ពីព្រោះគាត់បានបម្រើផលប្រយោជន៍បរទេស ដោយបានអនុញ្ញាតិឲ្យកងទ័ពយៀកមិញ មកវាយលុកប្រទេសកម្ពុជា ហើយប្រឆាំងជាតិ សាសនា និងព្រះមហាក្សត្ររបស់យើង ក្រោមស្លាកគណបក្សប្រជាជនកម្ពុជា។

២. ប៉ុល ពត (១៩២៥-១៩៩៨)


ប៉ុល ពត (ឈ្មោះដើម សាឡុត ស) បានធ្វើជាអគ្គលេខាធិការ នៃគណបក្សប្រជាជនកម្ពុជា ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៧៩។ នៅឆ្នាំ ១៩៦០ គណបក្សប្រជាជនកម្ពុជា បានប្តូរឈ្មោះទៅជាគណបក្សពលករកម្ពុជា។ នៅឆ្នាំ ១៩៦៦ គណបក្សប្រជាជនកម្ពុជា បានប្តូរឈ្មោះម្តងទៀត ទៅជាគណបក្សកុម្មុយនីស្តកម្ពុជា។
ប៉ុល ពត ជាឃាតករ ពីព្រោះគាត់បានដឹកនាំរបបមួយ ហៅថា កម្ពុជាប្រជាធិបតេយ្យ ដែលបណ្តាលឲ្យប្រជាពលរដ្ឋ ប្រមាណ ២ លាននាក់ ទទួលមរណភាព យ៉ាងអាណោចអធម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។

៣. ហ៊ុន សែន (១៩៥២-បច្ចុប្បន្ន)


ហ៊ុន សែន (ឈ្មោះដើម ហ៊ុន ណាល់) បានឡើងកាន់តំណែងជាប្រធាន នៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៥។ នៅឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានយកឈ្មោះដើមរបស់ខ្លួនវិញ មកប្រើ ដូចកាលពីឆ្នាំ ១៩៥១ គឺ "គណបក្សប្រជាជនបដិវត្តន៍កម្ពុជា"។ នៅឆ្នាំ ១៩៩១ គេសម្រេចរក្សាឈ្មោះនេះដដែល តែបានដកពាក្យ "បដិវត្តន៍" ចេញ ឲ្យនៅសល់តែ "គណបក្សប្រជាជនកម្ពុជា" ដូចសព្វថ្ងៃ។ 


ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ ១៩៨៥ ក្រោមរបបកុម្មុយនីស្ត ហៅថា សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩) បន្ទាប់មកទៀត របប រដ្ឋកម្ពុជា (១៩៨៩-១៩៩៣) បន្ទាប់មកទៀត របបផ្តាច់ការសព្វថ្ងៃ (ក្រោយឆ្នាំ ១៩៩៣)។

ក) ហ៊ុន សែន ជាជនក្បត់ជាតិ ពីព្រោះគាត់បាន៖


- ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ដោយក្លាយទៅជារណបប្រទេសវៀតណាម ក្រោយពីឆ្នាំ ១៩៧៩។


- ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីជាច្រើន ដោយសារតែគាត់បានចុះហត្ថលេខា លើសន្ធិសញ្ញាព្រំដែនដ៏អាក្រក់ ជាមួយប្រទេសវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។


- ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទ្រព្យសម្បត្តិជាតិជាច្រើន ដូចជាព្រៃឈើ និងទ្រព្យសម្បត្តិរដ្ឋមួយចំនួនធំ ក្រោមការដឹកនាំយ៉ាងពុករលួយរបស់គាត់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ២០០០ និង ២០១០។

ខ) ហ៊ុន សែន ជាឃាតករ ពីព្រោះគាត់បាន៖ 


- ដឹកនាំការអនុវត្តន៍ ផែនការ ក៥ ដែលរៀបចំឡើងដោយប្រទេសវៀតណាម ហើយដែលបណ្តាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទទួលមរណភាព យ៉ាងអាណោចអធម ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។


- បញ្ជាឲ្យបក្ខពួកគាត់ សម្លាប់មនុស្សជាច្រើន ក្នុងព្រឹត្តិការណ៍ឆ្នាំ ១៩៩៧ (រដ្ឋប្រហារ និងការវាយប្រហារ ដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ) និងឆ្នាំ ១៩៩៨ (ការបង្ក្រាបយ៉ាងសាហាវ មកលើបាតុកម្ម ដែលតវ៉ាពីការលួចបន្លំសន្លឹកឆ្នោត)។

CPP OR ITS PRECURSORS'S HISTORICAL LEADERS WHO HAVE HARMED CAMBODIA MOST

1. Son Ngoc Minh (1920-1972)



As the CPP's Founding Father and Vietnamese-puppet Secretary General from 1951 to 1954 Son Ngoc Minh supported and endorsed Cambodia's invasion by the Vietnamese communist forces named Vietminh. Under the CPP's banner the Vietminh created havoc in Cambodia where they militarily fought against our Nation, Religion and King in the early 1950s. Serving foreign interest to the detriment of his own nation's, Son Ngoc Minh was a national traitor. 

2. Pol Pot (1925-1998)

From 1962 to 1979, Pol Pot was Secretary General of the CPP (or more precisely the Cambodian People's Revolutionary Party), which changed its name to Cambodian Workers' Party in 1960 and to Cambodian Communist Party in 1966. As leader of the murderous regime named Democratic Kampuchea from 1975 to 1979, Pol Pot was responsible for the death in dreadful conditions of some two million people. He was definitely a criminal. 

3. Hun Sen (1952 - )

Hun Sen became CPP President in 2015 after being previously its Vice President. In 1979 the CPP took back its original name as adopted in 1951 (Cambodian People's Revolutionary Party). In 1991 this name was reconfirmed, but without the word "Revolutionary." Hun Sen has been Prime Minister since 1985 under successively the communist People’s Republic of Kampuchea (1979-1989), the crypto-communist State of Cambodia (1989-1993) and the current fascist regime known as the (Banana) Kingdom of Cambodia (1993 - ).

A) Hun Sen is a national traitor because

- He prominently contributed to make Cambodia lose her independence and national sovereignty and become a satellite of Vietnam after 1979. 

- He was responsible for the loss of large portions of Cambodia’s territory with his concluding unacceptable border treaties with Vietnam in the 1980s. 

- He was behind the loss of invaluable national riches because of the massive deforestation and the illegal sale of countless state assets by his corrupt governments in the 1990s, 2000s and 2010s. 

B) Hun Sen is a criminal because 

- As a Vietnamese-puppet prime minister, he implemented the deadly K5 Plan conceived by Hanoi that resulted in the death in dreadful conditions of tens of thousands of people in the 1980s.

- He ordered his henchmen to kill hundreds of people in several events in 1997 (military coup, extra judicial killings and a deadly grenade attack in Phnom Penh) and 1998 (violent repression of popular protests against election irregularities).

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

3 comments:

  1. Anonymous9:06 AM

    - He was responsible for the loss of large portions of Cambodia’s territory with his concluding unacceptable border treaties with Vietnam in the 1980s.
    -------------------------
    How large? What is the figure in Km^2, square Kilometer?

    I am sick and tired of Scam Rainsy's blatant lie, false accusation and vague talk. Let's jail him.

    ReplyDelete
  2. Anonymous6:00 AM

    Anonymous9:06 AM is a sick Vietnamese dog eater called Drgunzet. Sometimes, this sick and mental Drgunzet pretends to be Mike, Someone other than Mike, and himself. What a ridicule!

    ReplyDelete
    Replies
    1. Anonymous7:28 AM

      Asking for a specific figure for the claim "loss of large portion of Cambodian's territory" is a fair question.

      The word large is a vague word. I guess Cambodia actually lost about .000001 Kilometer Square due to the inaccurate of the map. And to me it's small, not large.

      If you folks think the loss is large, then please submit the actual figure, no more vague talk.

      Delete