លោក ហ៊ុន សែន ព្រមាន ចាប់ខ្លួន
លោក សម រង្ស៊ី បើ មកប្រទេស
ក្នុងតំបន់ អាស៊ី
| ២២ វិច្ឆិកា ២០១៧
ភ្នំពេញៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ថា នឹងបញ្ជូន «ចារកម្ម» ទៅចាប់ខ្លួន លោក សម រង្ស៊ី បើសិន អតីត មេបក្សប្រឆាំង រូបនេះ ហ៊ានមក ប្រទេស ណាមួយ ក្នុងតំបន់ អាស៊ី ខណៈ ដែលលោក កំពុង រងការ ចោទប្រកាន់ ពីរដ្ឋាភិបាល ថា បានអំពាវនាវ ឲ្យកងកម្លាំង ប្រដាប់អាវុធ បែរកាណុង ប្រឆាំង រាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិកសរុប ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន មិនបាននិយាយចំឈ្មោះលោក សម រង្ស៊ី នោះទេ ប៉ុន្តែលោកបានលើកពីសម្តីដែលលោក សម រង្ស៊ី ធ្លាប់អំពាវនាវដល់កងទ័ពឲ្យប្រឆាំងលោក ហ៊ុន សែន។
លោក មានប្រសាសន៍ ថា៖ «ហើយអ្នកឯងមិនរួចខ្លួនទេ។ ហើយសុំកុំមកក្បែរប្រទេសអាស៊ីខ្លាំងពេក កុំភ្លេចឲ្យសោះថាអ្នកឯងមក។ ធម្មតាការបញ្ជូនចារកម្មចេញដើម្បីចាប់ខ្លួនអ្នកឯង ចាប់បានតើ។ រឿងអីដែលអ្នកឯងអំពាវនាវឲ្យកងទ័ពឲ្យបែរអាវុធមកប្រឆាំងរដ្ឋាភិបាល។»
លោកបន្ថែមថា៖ «២០១៨ ត្រូវតែមក សូមអញ្ជើញមកឲ្យលឿនបន្តិច។ អញកំពុងរកមុខវើយ អំពាវនាវឲ្យកងទ័ពបែរអាវុធមក ហើយម្យ៉ាងទៀតសាលក្រមជាប់គុក។ អាហ្នឹងគេត្រូវដាក់ហើយ អីក៏យ៉ាប់យ៉ាងនេះ។»
កាលពីថ្ងៃទី ១៨ ខែតុលា លោកនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់កម្មករ កម្មការិនីជាង ១ ម៉ឺន ៥ ពាន់នាក់នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បាននិយាយពីការដែលរដ្ឋាភិបាលបានរកឃើញ ឃ្លីបវីដេអូមួយទៀតអំពីការអំពាវនាវ ឲ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធចេញមកដើម្បីបង្វែរកាណុង ហើយនេះ ជាការនិយាយតាំងពីឆ្នាំ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១១។ រឿងនេះវាផ្សារជាប់គ្នាជាមួយរឿងរ៉ាវបាននិយាយនៅក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកថា របប ហ៊ុន សែន ជិតដួលរលំហើយការបះបោរត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភខ្នងបង្អែកដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន។
វីដេអូឃ្លីបនេះ ក៏បានក្លាយជាភស្តុតាងមួយបន្ថែមថ្មីទៀត ក្នុងចំណោមភស្តុតាងជាង២០ សម្រាប់តុលាការកំពូលក្នុងដំណើរការកាត់សេចក្តីរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនេះ៕
លោក ហ៊ុន សែន ព្រមាន ចាប់ខ្លួន លោក សម រង្ស៊ី បើ មកប្រទេស ក្នុងតំបន់ អាស៊ី | Hun Sen threatens to arrest Sam Rainsy if he comes to an Asian country
ReplyDelete---------------
And that's why he only went skiing in Swizz, boating in Australia and going to museum in France. LOL...