Paris Peace Accords 23 Oct. 1991

Friday, November 24, 2017

អ្នកច្បាប់​ ថា, ICC អាច​មាន ​ភស្តុតាង ​គ្រប់គ្រាន់​ កាត់ទោស​ លោក ហ៊ុន សែន ពី​ការ​សម្លាប់ ​មនុស្ស | Lawyer says ICC may have sufficient evidence to try Hun Sen for murder

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។

អ្នកច្បាប់​ ថា, ICC អាច​មាន ​ភស្តុតាង ​គ្រប់គ្រាន់​ កាត់ទោស​ លោក ហ៊ុន សែន ពី​ការ​សម្លាប់ ​មនុស្ស

RFA / វិទ្យុ អាស៊ី សេរី | ២២ វិច្ឆិកា ២០១៧

 
អ្នកច្បាប់​ ពន្យល់​ថា, លោក ហ៊ុន សែន កំពុង​ លាត​ត្រដាង​ ភស្តុតាង ​កាន់​តែ​ ច្បាស់​ ពី​ចេតនា ​របស់​លោក ​ក្នុងនាម​ ជា​មេដឹកនាំ ​ប្រទេស ចង់​សម្លាប់​ ពលរដ្ឋ​ ខ្លួនឯង ដោយ​គ្រាន់តែ​ ការសំដែង​ មតិ និង​បាតុកម្ម​ ទាមទារ​ យុត្តិធម៌​ សង្គម ដែល​ត្រូវ​ បាន​ធានា​ នៅ​ក្នុង​ច្បាប់​ ជាតិ, អន្តរជាតិ តែ​ បែរ​ ជាលោក ហ៊ុន សែន ចោទ​ថា ក្បត់ជាតិ​ ទៅវិញ។


អ្នកវិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​បង្ហាញ​ពី​ភាព​ឃោរឃៅ​របស់​ខ្លួន និង​កំពុងតែ​ទាញ​នាវា​ប្រជាធិបតេយ្យ​របស់​កម្ពុជា ធ្លាក់​ចូល​របប​ផ្ដាច់ការ​កាន់តែ​ធ្ងន់ធ្ងរ។

អ្នកច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​តែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​ប្រកាស​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​រូបលោក​នោះ ពី​ព្រោះ​ថា កម្ពុជា​គ្មាន​ទោស​ប្រហារជីវិត​ឡើយ។

លោក​មេធាវី ហែម សុជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ថា បើសិនជា​ការ​សម្លាប់​មនុស្ស​ទោះបីជា​ស្ថិត​នៅ​ក្នុង​រង្វង់​បាតុកម្ម​ក្ដី ឬ​មិនមែន​បាតុកម្ម​ក្ដី ដោយ​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ និង​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ គឺជា​បទល្មើស។ ហើយ​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាន​យុត្តាធិការ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ឬក៏​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់។

ការ​លើកឡើង​របស់​អ្នកច្បាប់​នេះ នៅ​ស្រប​ពេល​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ពាក់ព័ន្ធ​នឹង​ចេតនា​សម្លាប់​ហ្វូង​បាតុករ​ដោយ​អហិង្សា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​អំពី​ចេតនា​ឧក្រិដ្ឋ​នេះ។

មេធាវី​អន្តរជាតិ និង​ជា​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាងមុខនេះ។ លោក​អះអាង​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារតែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅលើ​ហ្វូង​អ្នក​បាតុករ ដែល​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០១៣។

លោក រីឆាត រ៉ូជើរ (Richard Rogers) បញ្ជាក់​បន្ថែម​ថា ឯកសារ​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​នេះ រួមមាន​សម្ដី​លោក ហ៊ុន សែន និង​ករណី​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ដែរ។ លោក​មេធាវី​បរទេស​រូប​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់ការ​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់៖ «សម្ដី​របស់​លោក ហ៊ុន សែន គឺជា​ភស្តុតាង​ដាក់​បន្ទុក​មួយ ដែល​បង្ហាញ​ច្បាស់​ណាស់​អំពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​បក្ស​កាន់អំណាច។ នេះ​ជា​ចេតនា​ឧក្រិដ្ឋ​ដែល​លោក ហ៊ុន សែន មាន​តាំង​ពីមុន និង​ទៅ​អនាគត។ ទាំង​នេះ​ហើយ​ដែល​រឹតតែ​បន្ថែម​ទម្ងន់​ទៅ​លើ​ភស្តុតាង​ជាច្រើន​ផ្សេងទៀត​ដែល​យើង​ប្រមូល​បាន​ដើម្បី​គាំទ្រ​ពាក្យបណ្ដឹង ដែល​យើង​ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កន្លងមក។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ពិនិត្យមើល​អាទិភាព​នៃ​សំណុំ​រឿង​នេះ»


លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​នេះ​ជាច្រើនលើក ច្រើន​សារ។ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​ក្ដារមឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ ២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព។ ជាថ្មី​ម្ដងទៀត លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​មាន​ការ​សោកស្ដាយ ដែល​មិនបាន​សម្លាប់​ក្រុម​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​កាលពី​ឆ្នាំ​២០១៣ បើ​លោក​ដឹង​ថា អ្នក​ទាំងនោះ ជា​ក្រុម​ក្បត់ជាតិ​លោក​សម្លាប់ចោល​ទាំងអស់។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ​មួយ វា​គួរ​តែ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។ លោក​ចាត់​ទុក​សម្ដី​បែបនេះ​ថា បង្ហាញ​នូវ​ភាព​ឃោរឃៅ​ក្នុងនាម​ជា​មេដឹកនាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ខុស​ទាំង​សីលធម៌ ខុស​ទាំង​វិន័យ​កងទ័ព ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មានទោស​ប្រហារជីវិត​នោះ​ទេ។

កាលពី​ឆ្នាំ​២០១៣ និង ឆ្នាំ​២០១៤ គឺ​មាន​ចលនា​បាតុកម្ម​ជាច្រើន​ក្រុម គឺ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ស្លាប់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិនទាន់​រក​ឃើញ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ។ លោក ហ៊ុន សែន ចោទ​លោក កឹម សុខា និង​មន្ត្រី​គណបក្សប្រឆាំង​ថា នៅ​ពីក្រោយ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង​នេះ។ មក​ទល់​ពេល​នេះ ឃាតក​ដែល​ជា​ក្រុម​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មេដឹកនាំ​ត្រូវ​មាន​ការ​អត់ធ្មត់​ច្រើន ហើយក៏​មិន​គួរ​ប្រើ​ពាក្យ​ប្រមាថ​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ។ 

ទាក់ទង​នឹង​បញ្ហា​នេះ លោក​មេធាវី ហែម សុជាតិ បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​អនុវត្ត​របប​ប្រជាធិបតេយ្យ ហើយ​ការ​ផ្ដន្ទាទោស​បុគ្គល ឬ​ក្រុម​ណាមួយ ត្រូវ​គោរព​តាមច្បាប់​ដោយ​ប្រើប្រាស់​យន្តការ​របស់​តុលាការ។ រីឯ​កងកម្លាំងប្រដាប់អាវុធ​វិញ ក៏​ត្រូវ​មាន​ក្រមសីលធម៌ និង​ប្រើប្រាស់​អាវុធ​ស្របតាម​ច្បាប់​ដែល​មាន​ជា​ធរមាន និង​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការប្រើប្រាស់​កងកម្លាំង ទៅលើ​ជន​ស៊ីវិល​ជាដើម។ ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​ការ​សោកស្ដាយ​ដែល​លោក​មិនបាន​សម្លាប់​ក្រុម​អ្នកធ្វើ​បាតុកម្ម​នោះ គឺជា​រឿង​ខុស​ច្បាប់។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជាដើម។ គណបក្សប្រឆាំង​វិញ ក៏​គ្រោង​ដាក់ពាក្យ​ប្ដឹង​បន្ថែម​ទៀត​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ប្ដឹង​លោក​ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​ក្រុម អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ការ​រំលាយ​បក្ស​ប្រឆាំង​ជាដើម៕


7 comments:

  1. Anonymous4:21 AM

    Good lock the murderer up for life. Throw his family out of the country. Take away all their wealth. Ban them from returning to Cambodia for 50 years.

    ReplyDelete
  2. Anonymous9:54 AM

    Lawyer says ICC may have sufficient evidence to try Hun Sen for murder
    ----------------
    You folks gonna trust the lawyer?! LOL...

    How many times had ex-CNRP tried to sue Mr. Hun Sen? How many times Scam Rainsy claimed he had evidences from France to sue Mr. Hun Sen in the involvement of the death of a beautiful and famous Cambodian actress? (She was assassinated allegedly having an affair with Mr. Hun Sen and his wife ordered the hit.)

    Did we ever see Scam Rainsy sue Mr. Hun Sen at any time? None. Are you getting tired of getting scammed? Why keep on sending money to the scammer? Should have sent money to Chut Wutty or Kem Ley.

    ReplyDelete
  3. Anonymous10:56 AM

    Anonymous9:54 AM is a Vietnamese dog eater called Drgunzet who very cruel, very bad, disgusted as animal. This poster is LOLing all the way. How disgusted the Vietnamese dog eater. You, the poster @Anonymous9:54 AM, stole someone's land, killed someone, and beyond, and you LOL. How cruel. This is how the Vietnamese dog eater's culture of looking down on the victims. There is no different from wild animals kiling their preys.

    ReplyDelete
  4. Anonymous7:44 AM

    Remember this lawyer who crashed the Hun Manet's dinner in California, rushing through the line of bodyguards. He was thrown out of the restaurant into the parking lot. Then he claimed Hun Manet's bodyguard beaten him up, sued him. [He was trying to serve Hun Manet a law suit.]

    https://www.cambodiadaily.com/cdfiles/wp-content/uploads/2016/04/cam-photo-paul-hayes-3.jpg

    CNRP hired this scammer to cause trouble and it did not go any where, only gave CNRP a bad name.

    ReplyDelete
  5. Anonymous11:06 PM

    7:44 AM,

    So,what is your point? We know who you are.

    John

    ReplyDelete
    Replies
    1. Anonymous8:37 AM

      The point is: it gave CNRP a bad name. U did not get it?!

      Delete
  6. Anonymous3:49 PM

    Hey 8:37 AM,

    Are you Drgunzet? Have you been called a Vietnamese dog eater by the Victims of Vietnamese land grabbers? I bet you are. So, stop hurting the innocent people of Cambodia, stop manipulating us, stop lying, and every post or comment you have done so far is on here is making you, your Vietnamese nation and folks look bad and embarrassed. We know that your Vietnamese nation and folks are just bad and having a very bad reputation in the world. I know that.

    John

    ReplyDelete