Paris Peace Accords 23 Oct. 1991

Wednesday, November 1, 2017

លោក ម៉ៅ មុនីវណ្ណ ថា​ មានតែ​ ពេលវេលា​ទេ​ ដែល​អាច​បញ្ជាក់​ ពី​ទង្វើ​ របស់​លោក | Mao Monyvann says only time will tell about his activities

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។

លោក ម៉ៅ មុនីវណ្ណ ថា​ មានតែ​ ពេលវេលា​ទេ​ ដែល​អាច​បញ្ជាក់​ ពី​ទង្វើ​ របស់​លោក

RFA / វិទ្យុ អាស៊ី សេរី |៣១ តុលា ២០១៧


អ្នកតំណាងរាស្ត្រ ​មណ្ឌល​ខែត្រ ​កំពង់ចាម មកពី​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​រង​ការ ចោទប្រកាន់​ ពី​អតីត ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ថា មាន​បំណង​ ធ្វើ​បក្ស​ប្រហារ គឺ​ លោក ម៉ៅ មុនីវណ្ណ អះអាង​ថា, លោក​ ធ្វើ​នយោបាយ​ ដោយ​ឈរ​ ខាង​ប្រជាពលរដ្ឋ និង​មិន​ចង់​ បកស្រាយ​ ចំពោះ​ ការចោទប្រកាន់ ​របស់ លោក សម រង្ស៊ី ទៅលើ​រូបលោក​ នោះ​ទេ។ 


លោក ម៉ៅ មុនី​វណ្ណ យល់ ថា, ទង្វើ​ របស់​លោក ទុក​ឲ្យ​ ប្រជាពលរដ្ឋ​ ជា​អ្នក​សម្រេច, ប៉ុន្ដែ​ ទោះ​ យ៉ាង​ណា , លោក​ មិន​មាន ការ​អាក់​អន់​ចិត្ត​ ចំពោះ​ លោក សម រង្ស៊ី នោះ​ទេ បើ ​ទោះ​ជា​ ចោទ​ប្រកាន់​លោក ត្រង់ៗ ​ក៏ដោយ។

លោក ម៉ៅ មុនីវណ្ណ ដែល​ហាក់​ព្យាយាម​ មិន​ចង់​ឆ្លើយ​ នឹង​ក្រុម​ អ្នកសារ ព័ត៌មាន នៅ​ក្រៅ​ របង​ តុលាការ​កំពូល នៅ​ព្រឹក​ ថ្ងៃ​ទី​៣១ តុលា អះអាង​ ថា, ពាក្យ​ចោទប្រកាន់ ​លើ​រូបលោក វា​ ហាក់​កើតមាន ​ញឹកញាប់​ហើយ, ដូច្នេះ​ លោក​ យល់ថា មានតែ​ ពេលវេលា​ទេ ដែល​អាច​បញ្ជាក់​ ពី​ទង្វើ​ របស់​លោក។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង បាន​ថត​ជា​វីដេអូ​ឃ្លីប បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន របស់​លោក កាលពី​ថ្ងៃ​ទី​៣០ តុលា ថា គណបក្ស​កាន់​អំណាច​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បានទេ ទើប​ប្រើ​វិធី​មួយទៀត គឺ​ទិញ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណៈកម្មការ​នាយក។ លោក សម រង្ស៊ី អះអាង​ថា លោក ម៉ៅ មុនីវណ្ណ គឺជា​ជនបង្កប់​របស់​គណបក្ស​កាន់អំណាច​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង។

លោក ម៉ៅ មុនី​វណ្ណ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​សកម្ម​ក្នុង​ការ​ចុះ​ពង្រឹង​គណបក្ស​មូលដ្ឋាន​នៅ​ស្រប​ពេល​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សិទ្ធិ​សេរីភាព។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដែល​ថា គណៈកម្មការ​នាយក​របស់​គណបក្ស​សង្គ្រោះជាតិ ភាគច្រើន​នៅ​ក្រៅ​ប្រទេស សមាជិក​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់ទៀត គឺ លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា មន្ត្រី​គណៈកម្មការ​នាយក​របស់​បក្ស​ប្រឆាំង​ភាគច្រើន​នៅ​ក្នុង​ប្រទេស​នៅឡើយ។

នៅ​មុន​ពេល​គណបក្ស​សង្គ្រោះជាតិ​រួមគ្នា​រវាង គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ លោក ម៉ៅ មុនីវណ្ណ បាន​ចាក​ចេញពី​គណបក្ស​សម រង្ស៊ី ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស។ កាលណោះ លោក​បាន​ទម្លាក់​ចោល​ស្លាក​គណបក្ស​សម រង្ស៊ី ជាច្រើន​នៅ​ខេត្ត​កំពង់ចាម​ដែល​ជា​មណ្ឌល​បោះឆ្នោត​របស់​លោក និង​បាន​លើក​ស្លាក​គណបក្ស​សិទ្ធិមនុស្ស​ជំនួស​វិញ៕






2 comments:

  1. Anonymous9:02 AM

    Putting in "only time" in youtube and the first thing you find is "only time enya".

    https://www.youtube.com/watch?v=7wfYIMyS_dI

    ReplyDelete
  2. Anonymous1:03 AM

    មានរឿងតំណាល មួយបាន និទានប្រាប់ថា ៖
    កាលលោក ម៉ៅ មុនីវណ្ណ នៅធ្វើជា ពេទ្យព្យាបាលរោគ, មានអ្នក ជំងឺជាច្រើន សួរគាត់,បន្ទាប់ពីដេក ព្យាបាលរោគ អស់រយៈពេលដ៏ យូរ ថា, លោកគ្រូពេទ្យ តើ ជំងឺពួកយើងនេះ នឹងសះស្បើយពេល ណា ? ។
    លោក ម៉ៅ មុនី​វណ្ណ បានឆ្លើយវិញថា ៖
    មានតែ​ ពេលវេលា​ទេ ដែល​អាច​បញ្ជាក់​ ពី​ចម្លើយនេះបាន ។

    ស្អែកឡើង, លោកនាយក មន្ទីរពេទ្យ និងក្រុមសហសេវិក បានកម្លា ទឹកចិត្ត លោក ម៉ៅ មុនីវណ្ណ ឲ្យ​ចូលប្រឡូក ក្នុងឆាកនយោបាយ !!!

    ReplyDelete