តំណាងរាស្ត្រ បក្សជំទាស់ លោក ងឹម ញេង ច្រានចោល ការផ្សព្វផ្សាយ ព័ត៌មាន ថា លោក ចុះចូល នឹងបក្ស កាន់អំណាច
VOA / វីអូអេ | ៦ វិច្ឆិកា ២០១៧
ភ្នំពេញ —
តំណាងរាស្រ្ត គណបក្ស សង្គ្រោះជាតិ មណ្ឌល ខេត្ត ពោធិ៍សាត់ លោក ងឹម
ញេង នៅថ្ងៃចន្ទនេះ បានច្រានចោល ការផ្សព្វផ្សាយ ព័ត៌មាន និងលិខិត ស្តីពី ការចុះចូល របស់លោក ជាមួយ គណបក្ស កាន់អំណាច,
ហើយ ហៅលិខិត ក្លែងនោះ ថា
ជាអំពើ ទុច្ចរិត ដែលស្ថាប័ន មានសមត្ថកិច្ច ត្រូវ ស្រាវជ្រាវ រកជនល្មើស មកផ្តន្ទាទោស។
លោក ងឹម ញេង ថ្លែងបែបនេះ បន្ទាប់ពីលិខិតមួយច្បាប់ ដែលមានឈ្មោះរបស់លោក និងចុះហត្ថលេខានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណែត។ លិខិត ដែលមានខ្លឹមសារហែកហួរគណបក្សសង្គ្រោះជាតិនោះ ក៏បានបញ្ជាក់ថា លោក ងឹម ញេង ស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យលោកចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
លិខិតនោះត្រូវបានសរសេរដោយសម្រង់ន័យដើមថា៖
«នៅពេលដែលបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ និងបញ្ហាផ្ទៃក្នុងយ៉ាងជាច្រើននៅក្នុងគណបក្ស ខ្ញុំបាទសម្រេចចិត្តថា បោះបង់ជីវភាពនយោបាយជាមួយនឹងគណបក្សសង្គ្រោះជាតិទៅទៀតហើយ។»
ទោះយ៉ាងណាក៏ដោយ លោក ងឹម ញេង តំណាងរាស្រ្តគណបក្សប្រឆាំងមណ្ឌលខេត្តពោធិ៍សាត់ប្រាប់ VOA ពីប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃចន្ទនេះថា លិខិតដែលផ្សាយថា លោកសរសេរទៅលោក ហ៊ុន សែន ដើម្បីសុំចុះចូលនោះគឺជាលិខិតដែលប្រឌិតដោយជនទុច្ចរិត។ លោកបន្ថែមថា ការក្លែងលិខិតបែបនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកក្នុងនាមជាអ្នកតំណាងរាស្រ្តមួយរូប ដែលលោកថា សមត្ថកិច្ចគួរតែស៊ើបអង្កេតដើម្បីចាប់អ្នកដែលក្លែងលិខិតនោះយកទៅផ្តន្ទាទោសតាមច្បាប់។
តំណាងរាស្រ្តគណបក្សប្រឆាំងមណ្ឌលខេត្តពោធិ៍សាត់រូបនេះមានប្រសាសន៍ថា៖
«ក្រុមជនទុច្ចរិតហ៊ានប្រឌិតលិខិតដែលសរសេរលាបពណ៌ខ្ញុំ គឺជាអំពើទុច្ចរិតធ្ងន់ធ្ងរដែលប៉ះពាល់ដល់កិត្តិយសខ្ញុំជាតំណាងរាស្រ្ត តំណាងឲ្យប្រជារាស្រ្តខ្មែរ តំណាងឲ្យជាតិខ្មែរ ដែលអំពើនេះគឺខ្ញុំយល់ថា ជាអំពើទុច្ចរិតហើយធ្ងន់ធ្ងរ។ ហើយខ្ញុំយល់ថា អាជ្ញាធរគួរតែស្រាវជ្រាវវែកមុខជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។»
ព័ត៌មានស្តីពីការសុំចុះចូលរបស់អ្នកតំណាងរាស្ត្រ និងមន្ត្រីនៃគណបក្សសង្គ្រោះជាតិបានរីករាលដាលជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមសារព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាល ខណៈលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចបន្តអំពាវនាវឱ្យគូបក្ខដិបក្ខរបស់លោកចុះចូល មុនការរំលាយគណបក្សជំទាស់នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលថ្មីៗនេះ បានអំពាវនាវជាច្រើនដងតាមបណ្តាញសង្គមហ្វេសប៊ុកនិងបណ្តាញទូរទស្សន៍ក្នុងស្រុកនានា ដែលស្និទ្ធនឹងលោក ឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់របស់គណបក្សសង្គ្រោះជាតិមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។ ក្នុងការអំពាវនាវជាច្រើនដងនេះ លោក ហ៊ុន សែនអះអាងថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយក្នុងពេលឆាប់ៗខាងមុខយ៉ាងប្រាកដ។ ទន្ទឹមនឹងនោះ បុរសខ្លាំងកម្ពុជានេះក៏បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាង១០០នាក់ នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅពេលគណបក្សប្រឆាំងមួយនេះត្រូវរំលាយ។
លោក ងឹម ញេង តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបក្នុងចំណោមច្រើនរូបផ្សេងទៀត ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសអូស្រ្តាលី ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានបន្ថែមប្រាប់ VOA ថា លោកនឹងមិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ និងមិនលក់ឧត្តមគតិរបស់លោកដើម្បីទៅចុះចូលជាមួយគណបក្សកាន់អំណាចនោះទេ។
ថ្លែងពីប្រទេសអូស្រ្តាលី លោក ងឹម ញេង បញ្ជាក់ថា៖
«ខ្ញុំបាទ ងឹម ញេង ជាអ្នកតំណាងរាស្រ្ត គឺសូមប្រកាសជាឱឡារិកថា ខ្ញុំមិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋទេ ហើយយ៉ាងណាក៏ដោយ ខ្ញុំមិនលក់ឧត្តមគតិដើម្បីអំណាច ឬក៏លាភសក្ការៈជាដាច់ខាត។ អីចឹងខ្ញុំសូមផ្តាំទៅក្រុមអ្នកដែលមានបំណងចង់ប្រឌិតរឿងក្លែងក្លាយ ប្រឌិតរឿងអីផ្សេងៗហ្នឹង សូមឲ្យបញ្ឈប់ទៅ ព្រោះអំពើរបស់អ្នកទាំងនោះនឹងគ្មានន័យ គ្មានតម្លៃ ហើយអំពើរបស់អ្នកទាំងនោះនឹងបានដឹងតាមរយៈអំពើសុច្ចរិតរបស់ខ្ញុំ។»
លិខិតមួយចំនួនដែលសរសេរពីការបែកបាក់គ្នារបស់ក្រុមមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ជាច្រើនដង។ ក្រោយលិខិតទាំងនោះត្រូវបានផ្សព្វផ្សាយ តំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងបានច្រានចោល ហើយថា ជាលិខិតក្លាយក្លែងដែលមានបំណងបំបែកបំបាក់គណបក្សរបស់ពួកគេ។
ព័ត៌មានដែលថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយនេះ កើតឡើងខណៈដែលតុលាការកំពូលកំណត់យកថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីបើកសវនាការបណ្តឹងរបស់ក្រសួងមហាផ្ទៃស្នើឲ្យរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា ក្រសួងនឹងចេញចំណាត់ការស្រាវជ្រាវស្វែងរកអ្នកដែលផ្សព្វផ្សាយលិខិតទាំងនោះ លុះត្រាតែមានបណ្តឹងពីសាម៉ីខ្លួនដែលពាក់ព័ន្ធ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា៖
«សូម ឲ្យគាត់ដាក់ពាក្យផ្លូវការមកក្រសួង មកអគ្គស្នងការដ្ឋានមក គេនឹងចាត់ចែងជូន។ ហើយបើសិនជាគាត់គ្រាន់តែផ្សព្វផ្សាយជាសាធារណៈអីចឹងឲ្យតំណាងសមត្ថកិច្ចយើងធ្វើ យើងមិនដឹងជាវិលមុខយ៉ាងណាទេ ព្រោះការស៊ើបអង្កេតមិនត្រឹមតែស៊ើបអង្កេតតាមការបង្ហោះ ឬទៅតាមលិខិតសាធារណៈអីចឹងទេ គេត្រូវការព័ត៌មានមួយចំនួនទៀត ឧទាហរណ៍យ៉ាងម៉េចៗដើម្បីជួយដល់ការស៊ើបអង្កេត។»
បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំក្នុងពន្ធនាគារ កាលពីដើមខែកញ្ញា ស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងការរំលាយដោយបណ្តឹងរបស់ក្រសួងមហាផ្ទៃ ក្រោយរងការចោទថា មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ គេឃើញក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងជាងពាក់កណ្តាល និងមន្រ្តីជាន់ខ្ពស់គណបក្សនេះមួយចំនួនទៀត បានភៀសខ្លួនទៅក្រៅប្រទេសជាបន្តបន្ទាប់។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការវិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយលើកឡើងថា ការបង្ហោះលិខិតដែលសរសេរពីការបែកបាក់ណាមួយរបស់គណបក្សប្រឆាំង គឺជាការរៀបចំរបស់ចារកម្មមួយក្រុម ដែលមានបំណងធ្វើឲ្យផ្ទៃក្នុងគណបក្សប្រឆាំងមានការសង្ស័យគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា លោកមិនបញ្ជាក់ថា ក្រុមនោះមាននិន្នាការនយោបាយបែបណានោះទេ។
លោក មាស នី បញ្ជាក់ថា៖
«ក្នុងស្ថានភាពបែបហ្នឹង តែកាលណាសមាជិកនីមួយៗនៅក្នុងក្រុម ក្នុងស្ថាប័នហ្នឹង មិនបានទាក់ទងគ្នាឲ្យបានល្អិតល្អន់ទេ គឺពេលហ្នឹងទំនាក់ទំនងក្រុមនឹងត្រូវទទួលរងការវាយលុកពីចារកម្មហើយ។ ចារកម្មនេះយើងមិនមែនចង់និយាយថា ជារដ្ឋាភិបាល ឬជាអីទេ ប៉ុន្តែវាជាផ្នែកមួយនៃក្រុមដែលទៅបង្កទំនាស់ឲ្យពួកហ្នឹងទាស់ទែងគ្នា។»
លោក មាស នី បន្ថែមថា ការជ្រើសរើសមិនដាក់ពាក្យប្តឹងស្វែងរកអ្នកបង្ហោះលិខិតនោះ គឺជាជម្រើសត្រឹមត្រូវ ដោយលោកថា តុលាការកម្ពុជានឹងមិនអាចផ្តល់យុត្តិធម៌សម្រាប់គណបក្សប្រឆាំងនោះទេ។
ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ទាក់ទងនឹងការចោទប្រកាន់ពីអំពើក្បត់ជាតិ តាមរយៈការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលដោយចោទថា មានសហរដ្ឋអាមេរិកនៅពីក្រោយ និងចាប់តាំងពីមានការត្រៀមរំលាយគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ គេឃើញអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន និងសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ហើយនិងអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាដើម បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញពីការបារម្ភថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
សភាអឺរ៉ុបក៏បានព្រមានផ្ដាច់ជំនួយ និងទំនាក់ទំនងពាណិជ្ជកម្ម ដោយសារការធ្លាក់ដុនដាបនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ចំណែកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏បានព្រមានមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ និងបានដាក់ឱសានវាទ ឲ្យមានការដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ៕

No comments:
Post a Comment